ព្រះវិហារសំខាន់ៗនៅទីក្រុង Bethlehem ក្នុងតំបន់ West Bank បានយល់ព្រមលុបចោលការប្រារព្ធពិធីបុណ្យណូអែលទាំងអស់នៅឆ្នាំនេះដើម្បីប្រឆាំងចំពោះសង្គ្រាមនៅតំបន់ហ្កាហ្សា។ ទីក្រុងប៉ាឡេស្ទីននេះ ដែលត្រូវបានគេស្គាល់ថា ជាកន្លែងកំណើតរបស់ព្រះយេស៊ូគ្រិស្តនឹងរៀបចំត្រឹមកម្មវិធីសាសនាតែប៉ុណ្ណោះ។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បានធ្វើដំណើរទៅដល់រដ្ឋធានីកៀវមួយថ្ងៃក្រោយមកបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានធ្វើទស្សនកិច្ចទៅទីនោះ។
មេដឹកនាំសហជីពតំណាងឱ្យតារាសម្តែងហូលីវូដបានប្រកាសពីការព្រមព្រៀងមួយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ជាមួយរោងផលិតកម្មភាពយន្តនិងទូរទស្សន៍ ដើម្បីបញ្ចប់កូដកម្ម ដែលបានចាប់ផ្តើមកាលពីខែកក្កដា។ ការព្រមព្រៀងនេះរួមមាន ការដំឡើងប្រាក់ឈ្នួល
អស់រយៈពេលជិតពីរឆ្នាំហើយចាប់តាំងពីមានការឈ្លានពានពេញទំហឹងរបស់រុស្សីមកលើអ៊ុយក្រែន ក្រុមគ្រូពេទ្យទាហានបានចាប់ផ្តើមធ្វើការបញ្ចូលឈាមនៅក្នុងលេណដ្ឋាន។ ដើម្បីអនុវត្តការងារដ៏សំខាន់នេះ ក្រុមគ្រូពេទ្យកំពុងទទួលការបណ្តុះបណ្តាលជំនាញ។
ការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា និងប្រតិបត្តិការយោធាបន្ទាប់មកបានធ្វើឱ្យមានការបែកបាក់កាន់តែខ្លាំងរវាងអ្នកកាន់សាសនាជ្វីហ្វនិងអ្នកកាន់សាសនាអ៊ិស្លាមក្នុងសង្គមអ៊ីស្រាអែល។ ប៉ុន្តែក្រុមគ្រួសារមួយចំនួននៅតែជឿថា ជនជាតិអារ៉ាប់និងជ្វីហ្វអាចនៅជាមួយគ្នា រៀនរស់នៅជាមួយគ្នា និងរៀននៅសាលាជាមួយគ្នា។
ក្រុមគ្រួសារចំណាប់ខ្មាំងជិត ២៤០ នាក់ដែលគេជឿថា ក្រុមហាម៉ាស់កំពុងឃុំខ្លួននៅតំបន់ហ្កាហ្សា បានដើរហែក្បួនរយៈពេលប្រាំថ្ងៃពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម។ ពួកគេនិយាយថា ពួកគេចង់ឱ្យរដ្ឋាភិបាលធ្វើកិច្ចការបន្ថែមទៀតដើម្បីយកមនុស្សជាទីស្រឡាញ់របស់ខ្លួនមកវិញ។
អ្នកស្រី Shelley Schlender រាយការណ៍ពីរដ្ឋ Colorado ទីដែលមានឧទ្យានជាតិ Rocky Mountain អំពីរបៀបដែលអ្នកវិទ្យាសាស្ត្រកំពុងប្រើប្រាស់ផ្សិតដើម្បីកាត់បន្ថយហានិភ័យភ្លើងឆេះព្រៃដោយធម្មជាតិ។
មន្ត្រីផ្នែកការពារកំពូលៗរបស់សហរដ្ឋអាមេរិកបាននិយាយថា លោក Austin បានធ្វើដំណើរទៅទីក្រុងកៀវដើម្បីពិភាក្សាអំពីការប្រយុទ្ធនៅរដូវរងាដែលនឹងចូលមកដល់ឆាប់ៗខាងមុខ និងដើម្បីធ្វើផែនការសម្រាប់ជំនួយផ្នែកសន្តិសុខនាពេលអនាគត។
រូបភាពរបស់ទីភ្នាក់ងារសារព័ត៌មាន AP អំពីមន្ទីរពេទ្យមូលដ្ឋានមួយកន្លែងបានបង្ហាញថា សាកសពជាង ២០ នាក់ត្រូវបានរុំដោយក្រណាត់ប្រឡាក់សុទ្ធតែឈាម។
ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃព្រហស្បតិ៍ បាននិយាយសង្កត់ធ្ងន់លើកម្លាំងនៃកំណើនសេដ្ឋកិច្ចរបស់អាមេរិក ដើម្បីទាក់ទាញប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន១៩ ឲ្យធ្វើជាដៃគូជាមួយសហរដ្ឋអាមេរិក។ ចំណែកមេដឹកនាំចិន ក៏ធ្វើដូចគ្នាដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងរងសម្ពាធកាន់តែខ្លាំងឱ្យគ្រប់គ្រងយុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងពួកហាម៉ាស់ ដោយមានការព្រួយបារម្ភកាន់តែច្រើនអំពីការស្លាប់ជនស៊ីវិលប៉ាឡេស្ទីនយ៉ាងច្រើន។
បាតុកម្មហិង្សាជាច្រើនបានជំរុញឲ្យបង់ក្លាដែសដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរ ប៉ុន្តែកម្មករនិយាយថា ការដំឡើងនេះនៅមានកម្រិតទាបពេកនៅឡើយ។ វីអូអេរាយការណ៍រឿងនេះ។ លោក សាយ មុន្នី ជូនសេចក្ដីប្រែសម្រួល ដូចតទៅ។
ក្រុមជនស៊ីវិលនៅហ្កាហ្សា«កំពុងប្រឈមនឹងទុរ្ភិក្សបន្ទាន់»។ នេះបើតាមលោកស្រី Cindy McCain នាយិកាប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក។
ប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានអបអរកិច្ចព្រមព្រៀងសេដ្ឋកិច្ចថ្មីមួយ ក្នុងចំណោមប្រទេសចំនួន១៤ក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីទប់ទល់ជាមួយនឹងការគ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងតំបន់នេះ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃពុធ នៅជាយក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា ជាទីដែលបណ្តាមេដឹកនាំនៃប្រទេសសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំកំពូល APEC។
អ៊ីស្រាអែលថា ក្រុមហាម៉ាស់បានប្រើមន្ទីរពេទ្យនេះជាបញ្ជាការដ្ឋាននិងប្រើអ្នកជំងឺនិងបុគ្គលិកមន្ទីរពេទ្យជាខែលការពារ។ ក្រុមហាម៉ាស់និងមន្ត្រីសុខាភិបាលតំបន់ហ្កាហ្សាបានច្រានចោលការអះអាងរបស់អ៊ីស្រាអែលនេះ។
សហភាពអឺរ៉ុបកំពុងធ្វើការជាមួយនឹងរោងចក្រផលិតសព្វាវុធនានាដើម្បីបង្កើនការផលិតសព្វាវុធនិងគ្រាប់រំសេវសម្រាប់អ៊ុយក្រែន។
ទាហានអ៊ីស្រាអែលបានវាយឆ្មក់មន្ទីរពេទ្យShifa នៅក្នុងតំបន់ហ្កាហ្សានៅព្រឹកថ្ងៃពុធនេះម៉ោងនៅក្នុងស្រុកដើម្បីស្វែងរកពួកសកម្មប្រយុទ្ធហាម៉ាស់បន្ទាប់ពីផ្តល់ការព្រមានដល់ពួកមន្ត្រីសុខាភិបាលប៉ុន្មាននាទីមក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping នឹងជួបពិភាក្សាគ្នានៅថ្ងៃពុធនេះនៅឯរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនៅជិតទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។
ប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ីលោក Joko Widodoមេដឹកនាំនៃប្រទេសដែលមានអ្នកកាន់សាសនាអ៊ីស្លាមច្រើនជាងគេបានជួបជាមួយលោកប្រធានាធិបតី Joe Biden នៅសេតវិមានកាលពីថ្ងៃចន្ទដើម្បីប្រគល់ការអំពាវនាវមកពីប្រទេសកាន់សាស នាអ៊ីស្លាមចំនួន៥៧ក្នុងពិភពលោកឱ្យមានការឈប់បាញ់គ្នា
ព័ត៌មានផ្សេងទៀត