លោក Biden លើកឡើងពីបញ្ហាថ្នាំញៀនហ្វេតានីល បញ្ញាសិប្បនិម្មិត និងទំនាក់ទំនងយោធា បន្ទាប់ពីជួបជាមួយ លោក Xi
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃពុធ នៅជាយក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា ជាទីដែលបណ្តាមេដឹកនាំនៃប្រទេសសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំកំពូល APEC។ លោក Biden បាននិយាយថា លោកនៅតែមើលឃើញថា មេដឹកនាំចិនជា«មនុស្សផ្តាច់ការ»។ លោកក៏បានថ្លែងថា រូបលោកនិងលោក Xi បានព្រមព្រៀងគ្នាបង្កើតឡើងវិញនូវទំនាក់ទំនងយោធា ធ្វើកិច្ចការជាមួយគ្នាដើម្បីពិនិត្យមើលការគំរាមកំហែងដែលកើតមានឡើងពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហើយចាត់វិធានការចម្បងដើម្បីបង្ក្រាបថ្នាំញៀនហ្វេតានីល (Fentanyl)។ អ្នកស្រី Anita Powell រាយការណ៍លម្អិតពីក្រុង Woodside រដ្ឋកាលីហ្វ័រញ៉ា។ លោក ចាប ចិត្រា ប្រែសម្រួលដូចតទៅ៕
អត្ថបទទាក់ទង
កម្មវិធីនីមួយៗ
-
០៧ វិច្ឆិកា ២០២៤
លោក Donald Trump ត្រូវបានព្យាករថាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក
-
០២ វិច្ឆិកា ២០២៤
អ្នកស្រី Harris៖ ពីកូនជនអន្តោប្រវេសន៍ទៅជាបេក្ខជនប្រធានាធិបតី