ដ្រូនទាំងនេះត្រូវបានបាញ់ទម្លាក់នៅតំបន់ Kharkiv តំបន់ Dnipropetrovsk តំបន់ Zaporizhzhia និងតំបន់ Donetsk។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រើសិទ្ធិវេតូប្រឆាំងរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីរារាំងសេចក្ដីសម្រេចនេះ។
ពលរដ្ឋរុស្ស៊ីនៅក្រៅប្រទេសជុំវិញពិភពលោកបានប្រមូលផ្តុំគ្នាដើម្បីគោរពវិញ្ញាណក្ខន្ធមេដឹកនាំគណបក្សប្រឆាំងធំជាងគេបង្អស់នៅរុស្ស៊ី និងបានទាមទារឱ្យមានការស៊ើបអង្កេតសមស្របចំពោះការស្លាប់របស់មេដឹកនាំរូបនេះ។
ក្រុមហ៊ូធីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា កប៉ាល់នោះមានឈ្មោះថា Rubymar ដែលជាកប៉ាល់ដឹកទំនិញដ៏ធំមួយដែលក្រុមហ៊ុនតាមដានការធ្វើដំណើររបស់កប៉ាល់នេះបានបញ្ជាក់ថានៅពេលនោះ កំពុងធ្វើដំណើរពីប្រទេសអេមីរ៉ាតអារ៉ាប់រួមទៅប្រទេសប៊ុលហ្គារី។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានធ្វើប្រតិបត្តិការនៅថ្ងៃព្រហស្បតិ៍នេះនៅខាងក្នុងមន្ទីរពេទ្យដ៏ចម្បងមួយនៅភាគខាងត្បូងតំបន់ហ្កាហ្សា (Gaza
លោក Subianto បានទទួលសន្លឹកឆ្នោតប្រហែល ៦០ ភាគរយ បើប្រៀបធៀបទៅនឹងអតីតអភិបាលខេត្តលោក Anies Beswadan បានទទួលសំឡេងឆ្នោតជាង ២០ ភាគរយ ខណៈដែលលោក Ganjar Pranowo ដែលជាអភិបាលខេត្តម្នាក់ទៀត បានស្ថិតឆ្ងាយក្នុងលំដាប់ទី ៣។
យោធាអ៊ុយក្រែនបានកំណត់អត្តសញ្ញាណរបស់នាវារុស្ស៊ីនោះថា នាវា Caesar Kunikov និងបានបញ្ជាក់ថា នាវានោះស្ថិតនៅក្នុងដែនទឹកជិតទីក្រុង Alupka នៅពេលដែលមានការវាយប្រហារនោះ។
ពលរដ្ឋឥណ្ឌូណេស៊ីទៅស្ថានីយបោះឆ្នោតនៅថ្ងៃទី១៤ ខែកុម្ភៈនេះដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតដ៏ធំបំផុតមួយក្នុងពិភពលោកក្នុងរយៈពេលមួយថ្ងៃដើម្បីជ្រើសរើសសមាជិករដ្ឋសភានិងប្រធានាធិបតីថ្មី។
ក្រុមវេជ្ជបណ្ឌិតនិយាយថា ចំនួនជនរងគ្រោះអ៊ុយក្រែន ដែលស្លាប់ដោយរបួសរលាកឆេះពីការវាយប្រហារក្នុងអំឡុងពេលនៃការឈ្លានពានរបស់រុស្ស៊ីកើនឡើងយ៉ាងខ្លាំង និងបានព្រមានពីប្រព័ន្ធវេជ្ជសាស្ត្ររបស់អ៊ុយក្រែនកំពុងប្រឹងប្រែងទប់ទល់នឹងបញ្ហានេះ។
ប្រទេសកូរ៉េខាងជើងបានធ្វើឱ្យភាពតានតឹងកាន់តែរីកធំឡើងនៅក្នុងតំបន់តាមរយៈការបាញ់មីស៊ីលនិងការគំរាមត្រួតត្រាលើប្រទេសកូរ៉េខាងត្បូងប្រសិនបើសង្គ្រាមផ្ទុះឡើង។
រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយដ្រូនជាច្រើនកាលពីព្រឹកថ្ងៃអាទិត្យ។ ការវាយប្រហារនេះកើតឡើងនៅពេលដែលការផ្តល់មូលនិធិបន្ថែមរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការការពារខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ីប្រឈមមុខនឹងឧបសគ្គនៅក្នុងសភាសហរដ្ឋអាមេរិកដែលប
អតីតឧត្ដមសេនីយ៍កងទ័ពម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានបញ្ជាកងទ័ពឱ្យប្រព្រឹត្តការរំលោភសិទ្ធិមនុស្សអាចនឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់ប្រទេសឥណ្ឌូណេស៊ី។ លទ្ធភាពនេះកំពុងចោទជាសំណួរថា តើយុវជននៃប្រទេសប្រជុំកោះមួយនេះបានដឹងពីអតីតកាលរបស់ប្រទេសគេកម្រិតណា។
ខណៈដែលប្រជាជនឥណ្ឌូណេស៊ីត្រៀមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី អ្នករិះគន់កំពុងចោទប្រកាន់លោក Joko Widodo ដែលកំពុងកាន់អំណាចថា បានព្យាយាមបំផ្លាញលទ្ធិប្រជាធិបតេយ្យដោយប្រើឥទ្ធិពលរបស់លោកដើម្បីឱ្យកូនប្រុសរបស់លោកកាន់អំណាច។
ព្រឹទ្ធសភាអាមេរិកអនុម័តសេចក្ដីព្រាងច្បាប់ដែលមានទឹកប្រាក់៩៥ពាន់លានដុល្លារជាជំនួយដល់អ៊ុយក្រែន អ៊ីស្រាអែលនិងតៃវ៉ាន់កាលពីព្រឹកថ្ងៃអង្គារ។ លោកប្រធានាធិបតី Bidenថាអាមេរិកកំពុងជំរុញឱ្យមានការផ្អាកប្រយុទ្ធគ្នា៦សប្ដាហ៍រវាងអ៊ីស្រាអែលនិងហាម៉ាស់នៅហ្កាហ្សា
អភិបាលក្រុង Dnipro លោក Borys Filatov និយាយក្នុងសារបង្ហោះលើប្រព័ន្ធតេឡេក្រាមថា ហេដ្ឋារចនាសម្ព័ន្ធបានរងការវាយប្រហារ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ពីអ្វីដែលរងការវាយប្រហារ ឬកម្រិតនៃការខូចខាតនោះឡើយ។
ក្រុមហាម៉ាស់បានស្នើសំណើផ្សេងតបមកវិញ ដែលអ៊ីស្រាអែលបានច្រានចោល។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា ទោះបីជាសំណើរបស់ក្រុមហាម៉ាស់នេះមាន «ចំណុចដែលមិនអាចទៅរួច» មួយចំនួនក៏ដោយ ក៏នៅមានកន្លែងដែលយើងអាចបន្តការចរចាបានដែរ។
សារព័ត៌មានថៃនានាបានផ្សព្វផ្សាយថា លោក Thaksin ដែលមានអាយ ៧ ៤ឆ្នាំ ស្ថិតក្នុងចំណោមអ្នកទោសចំនួន ៩៣០ នាក់ ដែលត្រូវទទួលបានការដោះលែង ដោយសារហេតុផលសុខភាព ឬវ័យចំណាស់។
ការស្ទាក់បាញ់ទម្លាក់នោះកើតមាននៅក្នុងតំបន់ជាច្រើនក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានតំបន់ Khmelnytskyi តំបន់ Vinnytsia តំបន់ Kirovohrad តំបន់ Mykolaiv តំបន់ Dnipropetrovsk និងតំបន់ Zaporizhzhia។
ព័ត៌មានផ្សេងទៀត