ឥណ្ឌូនេស៊ីមានសក្ដានុពលប្រជាសាស្រ្ត ដែលមានប្រជាជនវ័យក្មេងមួយភាគធំនៃប្រជាជនសរុបចំនួន២៦០លាននាក់។ ឥណ្ឌូនេស៊ីមានសក្តានុពលដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ប៉ុន្តែការណ៍នេះបានថមថយទៅវិញដោយសារតែសមិទ្ធផលទាបក្នុងវិស័យអប់រំ។
នៅខែឧសភានេះ កត់សម្គាល់រយៈពេល២០ឆ្នាំចាប់តាំងពីការបញ្ចប់នៃការដឹកនាំផ្តាច់ការរបស់លោកស៊ូហាតូ។ ២០ឆ្នាំក្រោយមកឥណ្ឌូណេស៊ីពិចារណាកេរ្តិ៍ដំណែលនៃកំណែទម្រង់របស់ខ្លួន។
មិនមាននរណាដឹងថា តើក្រុមជនជាតិ Baduy ឥណ្ឌូណេស៊ីបានឈ្មោះរបស់ពួកគេ មកពីណាទេ បើទោះជាអ្នកខ្លះនិយាយថា ឈ្មោះនេះមានប្រភពមកពីទន្លេ «Cibaduy» នៅខេត្ត Java ខាងលិច ឬក៏ឈ្មោះនេះសំដៅលើស្មៅមួយប្រភេទឈ្មោះ «Areuy Baduyut» ដែលមានដុះនៅដែនដីរបស់ពួកគេឬវាជាឈ្មោះដែលមានប្រភពពីកុលសម្ព័ន្ធអារ៉ាប់ដែលមានប្រពៃណីពនេចរជាមួយសត្វក្នុងតំបន់អាហ្រ្វិកនិងមជ្ឈិមបូព៌ា។
ឥណ្ឌូណេស៊ីបានបោះជំហានទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះការចាត់វិធានការឆ្ពោះទៅកាន់ភាពអត់ឱនខាងសាសនាកាលពីឆ្នាំទៅដោយអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនចុះឈ្មោះជំនឿពីដើមកំណើតបន្ថែមលើសាសនាចំនួន៦ដែលត្រូវបានទទួលស្គាល់ជាផ្លូវការនៅលើប័ណ្ណសម្គាល់ខ្លួនរបស់ពួកគេ។
ច្បាប់នេះនឹងអនុញ្ញាតឲ្យសមាជិករដ្ឋសភាអាចប្ដឹងប្រឆាំងនឹងអ្នកណាដែល «បំផ្លាញកិត្តិយសរបស់រដ្ឋសភា ឬក៏បំផ្លាញកិត្តិយសរបស់សមាជិករដ្ឋសភា» បាន។
ខណៈទឹកជំនន់រដូវវស្សាកំពុងវាយលុកទីក្រុង ហ្សាការតា នៅក្នុងខែធ្នូនេះ អភិបាលថ្មីនៃទីក្រុងនេះបានបន្ទោសទៅលើប្រភពដ៏គួរឱ្យសង្ស័យមួយគឺ៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនតាមរថភ្លើងប្រភេទ light railនិងរថភ្លើងល្បឿនលឿន សម្រាប់រដ្ឋធានីនៃប្រទេសឥណ្ឌូណេស៊ីមួយនេះ។
កាលពីខែតុលាកន្លងទៅនេះ តុលាការកំពូលរបស់ប្រទេសឥណ្ឌូនេស៊ីបានចេញសេចក្តីសម្រេច បញ្ជាឲ្យរដ្ឋាភិបាលក្រុងហ្សាការតាបញ្ចប់គម្រោងឯកជនភាវូបនីយកម្មទៅលើប្រព័ន្ធផ្គត់ផ្គង់ទឹកដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយរដ្ឋាភិបាលក្រុងហ្សាការតានេះ កំពុងព្យាយាមគ្រប់គ្រងទៅលើប្រព័ន្ធផ្គត់ផ្គង់ទឹករបស់ខ្លួនឡើងវិញ។
នៅទីបំផុត ប្រធានសភាប្រទេសឥណ្ឌូណេស៊ីត្រូវបានកងកម្លាំងប្រដាប់អាវុធចាប់ខ្លួនហើយ បន្ទាប់ពីរូបលោកព្យាយាមរត់គេចវេះពីការចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយនិងតាមរយៈហេតុការណ៍ប្លែកៗរយៈពេលប៉ុន្មានថ្ងៃនេះដូចជាអវត្តមានរបស់លោកនៅពេលមានការឆ្មក់ចូលចាប់ខ្លួន ការបើករថយន្តបុកបង្គោលទូរស័ព្ទ និងការចែកចាយរូបថតរបស់លោកសម្រាកនៅមន្ទីរពេទ្យជាដើម។
លោក Anies Baswedan អភិបាលក្រុងហ្សាការតា សម្រេចបានដោយជោគជ័យតាមការសន្យាដ៏ធំមួយរបស់លោក នៅក្នុងយុទ្ធនាការឃោសនា នៅពេលដែលលោកបានបិទសណ្ឋាគារ Alexis Hotel ដែលមានកេរ្តិ៍ឈ្មោះអាសោចនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
សាលា Al-Fatah បានក្លាយជាមជ្ឈមណ្ឌលក្នុងស្រុកដ៏សំខាន់មួយសម្រាប់កម្មវិធីជាតិ «ថែទាំអ្នកប្តូរភេទ» ដែលជាគំនិតផ្តួចផ្តើមរបស់សមាគមផែនការគ្រួសារឥណ្ឌូនេស៊ី ក្នុងការផ្តល់ការបណ្ដុះបណ្ដាលជំនាញ អត្តសញ្ញាណប័ណ្ណ និងសេវាសង្គមផ្សេងៗសម្រាប់មនុស្សប្តូរភេទ។
បាតុកម្មប្រឆាំងតវ៉ាស្ងៀមស្ងាត់មួយ នៅខាងមុខវិមានប្រធានាធិបតីឥណ្ឌូណេស៊ី ក្នុងរដ្ឋធានីហ្សាការតា បានធ្វើឡើងរៀងរាល់ពេលរសៀលថ្ងៃព្រហស្បតិ៍ អស់រយៈពេលជាង១០ឆ្នាំកន្លះមកហើយ ហើយអ្នកចូលរួមក្នុងការធ្វើបាតុកម្មនេះ នឹងមិនមានគម្រោងឈប់ឡើយ លុះត្រាតែរដ្ឋាភិបាលបង្ហាញពីការយកចិត្តទុកដាក់លើសិទ្ធិមនុស្សរបស់ពួកគេ។
មួយឆ្នាំក្រោយពីលទ្ធផលនៃការបោះឆ្នោតប្រកបដោយភាពភ្ញាក់ផ្អើល ដែលហ៊ុំព័ទ្ធទៅដោយការរីករាលដាលនៃព័ត៌មានក្លែងក្លាយនោះ រដ្ឋាភិបាលបានប្រើប្រាស់ពាក្យថា «ព័ត៌មានក្លែងក្លាយ» មករឹតត្បិតសេរីភាពសារព័ត៌មានក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាតំបន់ដែលមានកេរ្តិ៍ឈ្មោះមិនល្អដោយសារតែការរឹតត្បិតព័ត៌មានរួចស្រាប់ទៅហើយ។
មុខរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ត្រូវបានផ្សព្វផ្សាយលើខិតប័ណ្ណអំពីការប្រជុំសមាជលើកទី៥ របស់ជនជាតិដើមភាគតិចនៅប្រជុំកោះ(KMAN V) មុនពេលសន្និបាតនៅភាគខាងជើងកោះស៊ូម៉ាត្រា កាលពីពាក់កណ្តាលខែមីនា។
ប្រទេសឥណ្ឌូនេស៊ីមានចំនួនប្រជាជនច្រើនជាងគេបង្អស់លំដាប់ទី៤នៅក្នុងពិភពលោក ដែលមានចំនួនជិត២៦០លាននាក់ ប៉ុន្តែមានប្រជាជនតែ ១០% ប៉ុណ្ណោះដែលបានចុះបញ្ជីបង់ពន្ធដារ ហើយមានប្រជាជនប្រមាណតែ១លាននាក់តែប៉ុណ្ណោះដែលបានបង់ពន្ធជូនរដ្ឋជាក់ស្តែង។ នេះជាមូលហេតុចម្បងដែលធ្វើឲ្យមានឱនភាពថវិកាជាតិដ៏ធំធេង និងចេះតែកើនឡើងក្នុងប្រទេសមួយនេះ។ ការណ៍នេះបានបង្អាក់ដល់ដំណើរការគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មហិមារបស់រដ្ឋាភិបាលបច្ចុប្បន្ន។
នៅទីបញ្ចប់ ក្រុមសកម្មជនជាច្រើនបានដកថយដោយទទួលស្គាល់ការពិតដែលថា អ្នកធ្វើចំណាកស្រុក មិនត្រូវបានលើកយកមកនិយាយឡើយ នៅក្នុងកិច្ចពិភាក្សារវាងប្រធានាធិបតី Joko Widodo និងព្រះមហាក្សត្រស្តេច Salman នោះឡើយ។
នៅក្នុងបន្ទប់ទទួលភ្ញៀវមិនសូវមានការតុបតែងមួយស្ថិតក្នុងផ្សារទំនើបនៅក្នុងស្រុក Kelapa Gading ក្នុងក្រុង North Jakarta គឺជាកន្លែងសម្បូរទៅដោយពលរដ្ឋឥណ្ឌូនេស៊ីកាត់ចិន រស់នៅយ៉ាងច្រើនកុះករនោះ បានមកប្រមូលផ្តុំគ្នានៅទីនេះដើម្បីធ្វើការបន់ស្រន់។ គេបានឮអាចារ្យសូត្រធម៌ថា៖ «ចូរស្រឡាញ់ព្រះរបស់អ្នក និងអ្នកជិតខាងរបស់អ្នក»។ លោកអាចារ្យរូបនោះគឺជាជនភៀសខ្លួនកាន់សាសនាគ្រិស្តនិកាយប្រូតេស្តង់ បានភៀសខ្លួនចេញពីប្រទេសអ៊ីរ៉ង់កាលពី៦ឆ្នាំមុនដើម្បីគេចពីការធ្វើទុក្ខបុកម្នេញដោយក្រុមអាជ្ញាធរ។
ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ពាក្យថា«ព័ត៌មានក្លែងក្លាយ» បានក្លាយជាពាក្យដ៏ពេញនិយមនៅក្នុងបណ្តាប្រទេសនានា ហើយក្នុងនោះក៏មានប្រទេសឥណ្ឌូនេស៊ីផងដែរ។