មន្ត្រីកំពូលៗផ្នែកពង្រឹងច្បាប់ ផ្នែកយោធា និងផ្នែកស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក បានបង្ហាញនូវជំនឿទុកចិត្តលើសមត្ថភាពរបស់ពួកគេ ក្នុងការថែរក្សាសន្តិសុខនៃការបោះឆ្នោតប្រធានាធិបតីដែលនឹងចូលមកដល់នៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ។
ការផ្លាស់ប្ដូរដែលបានធ្វើឡើងមុនការបោះឆ្នោតចូលមកដល់នៅក្នុងពេលតែជាងពីរខែទៀតនេះ បានបង្កឲ្យមានការខឹងសម្បារភ្លាមៗពីសមាជិកសភាកំពូលៗខាងគណបក្សប្រជាធិបតេយ្យ។
វិធានការទាំងនោះរួមមាន ការប្រើប្រាស់ប្រព័ន្ធចាប់សញ្ញាដោយស្វ័យប្រវត្តិក្នុងការស្វែរងរកលទ្ធភាពនៃការចូលលុកលុយប្រព័ន្ធកំព្យូទ័រ។
ការក្រើនរំឮកនេះ បានធ្វើឡើងក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់ទីភ្នាក់ងារ FBI ដោយទាមទារឲ្យមានការជូនដំណឹងដល់សមាជិកសភាដែលពាក់ព័ន្ធ នៅត្រឹមចុងខែនេះ។
សម្ព័ន្ធមិត្តមួយចំនួនគាំទ្រឲ្យមានការឆ្លើយតបជាមួយចិនក្នុងកម្រិតល្មម ដោយមិនត្រូវប្រកាន់យកនូវវិធីធ្ងន់ធ្ងរពេក។
ការវាយតម្លៃប្រចាំឆ្នាំរបស់ក្រសួងការបរទេសស.រ.អា.បានរកឃើញថា មានជោគជ័យសំខាន់ៗមួយចំនួនក្នុងការប្រឆាំងនឹងភេរវជន តែជោគជ័យទាំងនោះមិនបានកាត់បន្ថយសកម្មភាពរបស់ពួកភេរវជនដូចជា ពួករដ្ឋឥស្លាម និងពួកអាល់ខៃដានោះទេ។
សេចក្តីថ្លែងការណ៍នេះ ចែងថា សហគមន៍ស៊ើបការសម្ងាត់ស.រ.អ. «មានមតិស្របជាមួយការមូលមតិគ្នាទូលំទូលាយខាងវិទ្យាសាស្ត្រ ដែលថា ជំងឺកូវីដ១៩ មិនមែនបង្កើតដោយមនុស្សទេ ឬត្រូវកែប្រែខាងពន្ធុទេ»។
សេចក្តីថ្លែងការណ៍របស់សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកមិនបានបដិសេធចោលទេ នូវលទ្ធភាពដែលថាការផ្ទុះរាតត្បាតនៃកូវីដ១៩នៅតែជាប់ទាក់ទងអ្នកស្រាវជ្រាវចិន ដោយអាចជាលទ្ធផលនៃព្រឹត្តិការណ៍អចេតនាដែលបានកើតឡើងនៅមន្ទីរពិសោធន៍វូហាននោះ។
ប្រទេសនានានៅទូទាំងពិភពលោកមានការព្រួយបារម្ភច្រើនជាងមុនអំពីអំពើហិង្សាទាក់ទិននឹងពួកភេរវជនជ្រុលនិយមកាន់នយោបាយខាងស្តាំនិយម ដោយការសិក្សាស្រាវជ្រាវថ្មីបង្ហាញថា វាយប្រហារភេរវកម្មមានការកើនឡើងចំនួន៣២០%កាលពីប្រាំឆ្នាំកន្លងទៅនេះ។
គូសត្រូវសំខាន់ៗរបស់សហរដ្ឋអាមេរិក បង្ហាញនូវការរួបរួមគ្នា ដោយប្រើមធ្យោបាយបណ្តាញព័ត៌មានសង្គមនិងការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រដើម្បីបំផ្លើសព័ត៌មាន មិនពិតអំពីមេរោគកូរ៉ូណា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រាប់ទូរទស្សន៍ខ្សែកាប CNN កាលពីថ្ងៃសុក្រម្សិលម៉ិញថា ការវាយប្រហារដែលបានសម្លាប់មេបញ្ជាការកងកម្លាំងឃុតអ៊ីរ៉ង់បានបង្អាក់ការវាយប្រហារមួយលើពលរដ្ឋអាមេរិកាំង។
លោក Mark Warner អនុប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភា បានប្រាប់ពួកអ្នកស្តាប់នៅឯក្រុមប្រឹក្សាទំនាក់ទំនងការបរទេសក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា «ករណីនៃការស៊ើបការណ៍ប្រឆាំងនៅក្នុងប្រទេសរបស់យើងឥឡូវនេះ ភាគច្រើនទាក់ទិននឹងជនជាតិចិន»។
របាយការណ៍របស់លោក Mueller បានបញ្ជាក់ថា៖ «ការស៊ើបអង្កេតនេះបានបង្ហាញថា រដ្ឋាភិបាលរុស្ស៊ីយល់ថា ខ្លួនអាចទទួលបានប្រយោជន៍ពីការដឹកនាំរបស់លោក Trump ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ដូច្នេះហើយបានជារដ្ឋាភិបាលរុស្ស៊ីប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវលទ្ធផលនេះ»។
មន្ត្រីសន្តិសុខដែលយាមកាមក្នុងអំឡុងពេលបោះឆ្នោតធូរអារម្មណ៍ បន្ទាប់ពីពួកគេបានត្រៀមខ្លួនយ៉ាងមុតមាំ ក្នុងករណីដែលមានស្ថានការណ៍អាក្រក់បំផុតកើតឡើង។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ទីភ្នាក់ងារអនុវត្តច្បាប់ និងទីភ្នាក់ងារសន្តិសុខរបស់សហរដ្ឋអាមេរិកបានព្រមានថា ប្រទេសរុស្ស៊ីកំពុងប្រឹងប្រែងវាយប្រហារលើការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខនេះ។
លោក Dan Coats នាយកផ្នែកស៊ើបការណ៍សម្ងាត់ជាតិរបស់អាមេរិក បានចាត់ទុកការគំរាមកំហែងរបស់ចិនថាជាចេតនា មានយុទ្ធសាស្ត្រ និងមានលក្ខណៈល្អិតល្អន់ ដែលអនុញ្ញាតឲ្យចិនអាចគេចផុតពីក្រសែភ្នែកមហាជន ដែលតាមដានការកេងប្រវ័ញ្ចរបស់រដ្ឋាភិបាលក្រុងមូស្គូ។
មន្ត្រីរដ្ឋាភិបាលអាមេរិកថា ប្រទេសចិនមានបំណងជ្រៀតជ្រែកចូលការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែ អ្នកវិភាគ និងអតីតមន្ត្រីអាមេរិកមួយចំនួនជឿថា ចិនមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីចាត់វិធានការលើរឿងនេះនៅឡើយទេ។
អតីតមន្ត្រីផ្នែកសន្តិសុខជាតិអាមេរិកមួយក្រុមមានប្រតិកម្មប្រឆាំងទៅនឹងរបាយការណ៍ដ៏ចម្រូងចម្រាសរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump អំពីទំនាក់ទំនងរវាងអំពើភេរវកម្មនិងបញ្ហាអន្តោប្រវេសន៍។ ក្រុមអតីតមន្ត្រីទាំងនោះបាននិយាយថា របាយការណ៍នេះបង្ហាញមិនត្រឹមត្រូវឲ្យគេយល់ឃើញថា ជនអន្តោប្រវេសន៍ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មភាគច្រើននៅក្នុងសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Google បានប្រកាសកាលពីដើមខែមិថុនានេះថា ខ្លួននឹងមិនបន្តកិច្ចសន្យាលើគម្រោង Maven ទេ បន្ទាប់ពីបុគ្គលិករបស់ខ្លួនចំនួន១៣នាក់ បានលាឈប់ និងបុគ្គលិកចំនួន ៤៦០០នាក់ទៀត បានចុះហត្ថលេខាលើញត្តិ ប្រឆាំងទៅនឹងការយកសមិទ្ធផលការងាររបស់ពួកគេទៅប្រើនៅក្នុងកិច្ចការសង្រ្គាម។
ឧត្តមសេនីយ៍កំពូលសហរដ្ឋអាមេរិកព្រមានថា សហរដ្ឋអាមេរិកមានបទពិសោធន៍គ្រប់គ្រាន់នៅពេលសួរអំពីកោះដែលទើបបង្កើតឡើងរបស់ចិននៅក្នុងសមុទ្រ។
ព័ត៌មានផ្សេងទៀត