ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋធានី​វ៉ាស៊ីនតោន​បង្កើន​ការ​ការពារ​សន្តិសុខ​មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី


កងកម្លាំងឆ្មាំការពារជាតិចេញល្បាតនិងការពារសន្តិសុខនៅជុំវិញបរិវេណវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
កងកម្លាំងឆ្មាំការពារជាតិចេញល្បាតនិងការពារសន្តិសុខនៅជុំវិញបរិវេណវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

នៅ​ចំ​ថ្ងៃ​តែ​មួយ​ដែល​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​បាន​បោះឆ្នោត​ដក​តំណែង​លោក​ប្រធានាធិបតី​Donald Trump ជា​លើក​ទី២ រដ្ឋធានី​វ៉ាស៊ីនតោន​ក៏​បាន​ស្វាគមន៍​កងទ័ព​ឆ្មាំ​ការពារជាតិ​ រាប់​ពាន់​នាក់ថែម​ទៀត ដើម្បី​ជួយក​រក្សា​សន្តិភាពក្នុង​អំឡុង​ពេល​ផ្ទេរ​អំណាច​នៅ​សប្ដាហ៍​ក្រោយ។

លោក​ Robert Contee ប្រធាន​ស្តីទី​នាយកដ្ឋាន​ប៉ូលិស​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «ខ្ញុំ​គិត​ថា អ្នក​អាច​នឹង​ឃើញ​មាន​កង​ទ័ព​ឆ្មាំ​ការពារ​ជាតិ​ប្រមាណ​ ២ ​ម៉ឺន​នាក់​ដែល​នឹង​មាន​វត្តមាន​នៅទី​នេះ»។​

មន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ពី​ការ​បង្កើន​កម្លាំង​សន្តិសុខ​នេះ ដែល​កើត​ឡើងប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​ខាង​កង​ទ័ព​ឆ្មាំ​ការពារ​បាន​និយាយ​ថា ​ខ្លួន​នឹង​បញ្ជូន​ទ័ព​រហូត​ដល់ ​១៥.០០០​ នាក់​ ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​ជួយ​ការពារ​សន្តិសុខ​ មុនពិធី​ស្បថ​ចូល​កាន់​តំណែង​ថ្ងៃ​ទី២០ ខែ​មករា ​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​ Joe Biden ដែល​បាន​យក​ឈ្នះ​លោក Trump ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា។

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា កងទ័ព​ឆ្មាំ​ការពារជាតិ​ចំនួន ១ ​ម៉ឺន​នាក់ ដែល​ជា​ទ័ព​ក្រៅ​ម៉ោងដែល​គេ​អាច​បញ្ជូនទៅ​បរទេស​បាន​ ប៉ុន្តែជា​ញឹកញាប់​ត្រូវ​បាន​កោះ​ហៅ​មក​ជួយក្នុង​រដ្ឋ​របស់​ពួក​គេ​វិញ​ ពេល​មាន​អាសន្ន។​ ពេល​នេះ​ពួក​គេ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មក​បំពេញ​ការងារ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​សុក្រ​ស្អែក។ ហើយ​កង​ទ័ព​ដែល​នៅ​សល់​នៅ​មក​តាម​ក្រោយ។​

កងទ័ព​ឆ្មាំ​ការពារ​ជាតិ​ជាង​ ៦.០០០ នាក់ បាន​នឹង​កំពុង​បំពេញ​ការងារ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​និង​នៅ​ក្នុង​វិមាន​សភា ចាប់តំាង​ពី​ក្រុម​កុបករ​ជ្រុល​និយម​គាំទ្រ​លោក Trump វាយ​លុក​ចូល​ក្នុង​វិមាននេះ​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន៕

XS
SM
MD
LG