ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃពុធ ខណៈដែលភាពតានតឹងនៅតែបន្តកើតមាននៅក្នុងប្រទេសតូចមួយនៅតំបន់សមុទ្រមេឌីទែរ៉ាណេ ជាកន្លែងដែលការប្រយុទ្ធជាច្រើនខែរវាងក្រុមសកម្មប្រយុទ្ធ Hezbollah និងទាហានអ៊ីស្រាអែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់នៅតាមព្រំដែនផ្លាស់ទីលំនៅ។
លោក Netanyahu បានទទួលស្គាល់សំណើនោះ ប៉ុន្តែហាក់ដូចជាជំទាស់ទៅនឹងការថ្លែងរបស់លោក Biden។ លោកនិយាយថា អ៊ីស្រាអែលនៅតែប្តេជ្ញាចិត្តដើម្បីកម្ទេចសមត្ថភាពយោធានិងការគ្រប់គ្រងរបស់ក្រុមហាម៉ាស់។
លោក Zelenskyy បានទៅដល់ហ្វីលីពីនដោយមិនមានការជូនដំណឹងជាមុន និងស្ថិតក្រោមកិច្ចការពារសន្តិសុខយ៉ាងរឹងមាំនៅទីក្រុងម៉ានីល កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីលោកបានថ្លែងកាលពីចុងសប្តាហ៍នៅឯវេទិកាការពារជាតិ Shangri-La ក្នុងប្រទេសសិង្ហបុរី។
ក្រុមហ៊ុន Tokyo Electric Power Company Holdings មានផែនការដាក់រូបយន្តជាបំពង់ដែលអាចពន្លាបាន «ប្រភេទកែវយឹត» ចូលក្នុងរ៉េអាក់ទ័រលេខ ២ នៃរោងចក្រ Fukushima Daiichi ដើម្បីសាកល្បងយកចេញនូវកម្ទេចកំទីពីបំពង់ដែលរងការបំពុលនៅត្រឹមខែតុលាខាងមុខ។
ក្នុងចំណោមបញ្ហាដែលរបាយការណ៍បានលើកឡើងក៏មានការចោទប្រកាន់អំពីការបំពានផ្លូវភេទក្នុងក្រុមហ៊ុនកម្សាន្តជប៉ុនដែលពីមុនមានឈ្មោះថា Johnny and Associates។
គណៈវិនិច្ឆ័យបានប្រកាសសាលក្រមនេះនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ពីរថ្ងៃបន្ទាប់ពីការធ្វើសារណាបិទបញ្ចប់សំណុំរឿងដែលបានចំណាយពេលដល់ទៅ ៩ម៉ោង ៣០នាទី។
សាលារៀននៅសហរដ្ឋអាមេរិកនៅតែមិនទាន់អស់ការបែងចែកពូជសាសន៍ បើទោះបីតុលាការប្រទេសនេះបានសម្រេចជាប្រវត្តិសាស្ត្រជាច្រើនទសវត្សមកហើយថា ការបែកចែកជាតិសាសន៍នៅសាលា រៀននិងសេវាឡានក្រុងដឹកសិស្សខុសរដ្ឋធម្មនុញ្ញក៏ដោយ។
អ្នកស្រី Chonthicha ត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រជាច្រើននៅពេលដែលអ្នកស្រីបានមកដល់សាលាដំបូង Thanyaburi ក្នុងខេត្ត Pathum Thani នៅភាគខាងជើងរាជធានីបាងកកជាមួយសហការីមួយចំនួននៃគណបក្សរបស់អ្នកស្រី។
ខណៈសេដ្ឋកិច្ចតំបន់អាស៊ីនិងប៉ាស៊ីហ្វិកមានកំណើនយឺត ហើយអ្នកធ្វើការកាន់ចាស់ ប្រទេសនានាត្រូវធ្វើការបន្ថែមទៀត ដើម្បីធានាថា ក្រុមអ្នកធ្វើការទទួលបានការអប់រំ ការបណ្តុះបណ្តាល និងសុវត្ថិភាពសង្គម ដែលគេត្រូវការចាំបាច់ដើម្បីបង្កើនប្រាក់ចំណូល និងធានានូវសមភាពសង្គម។
នៅថ្ងៃពុធនេះ គណៈវិនិច្ឆ័យតុលាការនឹងស្ដាប់ការណែនាំរបស់ចៅក្រមអំពីច្បាប់ដែលផ្ដោតលើសំណុំរឿងលុយបំបិទមាត់នេះនិងអំពីអ្វីដែលពួកគេអាចពិចារណានៅពេលដែលពួកគេវាយតម្លៃថាតើលោក Trump មានទោសឬគ្មានទោស។
ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានរាយការណ៍ថា ទាហានទាំង ៣ នាក់នេះត្រូវបានសម្លាប់នៅពេលដែលអន្ទាក់គ្រាប់បែកមួយបានផ្ទុះឡើងកាលពីថ្ងៃអង្គារ ហើយទាហាន ៣ នាក់ផ្សេងទៀតបានរងរបួស។
ក្រុមអ្នកវិភាគថា ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងការងារវៀតណាមម្នាក់អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់វៀតណាមក្នុងការទទួលបានលក្ខខណ្ឌពាណិជ្ជកម្មល្អប្រសើរជាងមុនពីសហរដ្ឋអាមេរិក។
ប៉ុន្តែអ្នកស្រី Haley ក៏បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកស្រីយល់ថាលោក Trump មានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីឈ្នះការទុកចិត្តពីអ្នកបោះឆ្នោត ដែលបានគាំទ្រអ្នកស្រី
លោក Putin បានសរសើរដល់ប្រទេសចិននៅក្នុងពិធីតាំងពិព័រណ៍ពាណិជ្ជកម្មចិនរុស្ស៊ី នៅក្នុងទីក្រុង Harbin នៅភាគឦសាន្តប្រទេសចិន ដោយលើកសរសើរពីការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី។
បន្ទាប់ពីសកម្មជនថៃម្នាក់បានស្លាប់ ពេលឋិតក្នុងការឃុំឃាំងបន្ទាប់ពីកូដកម្មអត់អាហារអស់រយៈពេលជាច្រើនខែ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានសន្យាកាលពីថ្ងៃទី១៥ ខែឧសភាថា រដ្ឋាភិបាលលោកនឹងធ្វើការស៊ើបអង្កេត ហើយលោកបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់សកម្មជនវ័យក្មេងនោះ។
ការប្រើប្រាស់ប្រភពថាមពលស្អាតបានកើនដល់៣០%នៃប្រភពថាមពលប្រើប្រាស់សរុបក្នុងពិភពលោក ក្នុងឆ្នាំ២០២៣និងជាតួលេខបំបែកកំណត់ត្រាថាមពលកកើតឡើងវិញ ដែលមិនប៉ះពាល់បរិស្ថាន។ទីភ្នាក់ងារសារព័ត៌មានAP រាយការណ៍។ លោក ឈឹម សុមេធ ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖
ច្បាប់នេះគឺជាច្បាប់ដំបូងដែលសហរដ្ឋអាមេរិកបានច្បិចយកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយសម្រាប់ការហាមឃាត់ដែលអាចកើតមាន ដែលក្រុមអ្នកតស៊ូមតិខាងសេរីភាពនិយាយស្តីថា ជាការហាមឃាត់និងគាបសង្កត់បែបនេះ ជាអ្វីដែលដូចរបបនៅប្រទេសអ៊ីរ៉ង់ និងប្រទេសចិន។
ប្រធានគណបក្សសាធារណរដ្ឋនៃរដ្ឋ Florida បាននិយាយកាលពីថ្ងៃពុធថា កូនប្រុសពៅរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ឈ្មោះ Barron Trump ត្រូវបានជ្រើសរើសឱ្យបម្រើការជាប្រតិភូម្នាក់របស់រដ្ឋ Florida នៅក្នុងមហាសន្និបាតជាតិនៃគណបក្សសាធារណរដ្ឋ។
មន្ត្រីជាន់ខ្ពស់កងទ័ពជើងអាកាសអាមេរិកកាលពីពេលថ្មីៗ បានចូលរួមក្នុងការសាកល្បងការហោះហើរយន្តហោះចម្បាំងអាមេរិក ដែលគ្មានមនុស្សបើកបរ និងបញ្ជាដោយបញ្ញាសិប្បនិម្មិតAI។
ព័ត៌មានផ្សេងទៀត