ប្រតិបត្តិករនៃរោងចក្រអគ្គសនីប្រើថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលបានរងការខូចខាតនៅក្នុងប្រទេសជប៉ុនបានបង្ហាញកាលពីថ្ងៃទី ២៨ ខែឧសភា អំពីរបៀបដែលរូបយន្តបញ្ជាពីចម្ងាយអាចប្រមូលកាកសំណល់ប្រេងដែលរលាយបន្តិចបន្តួចពីរ៉េអាក់ទ័រមួយក្នុងចំណោមរ៉េអាក់ទ័រ ៣ ដែលរងការបំផ្លាញនៅចុងឆ្នាំនេះជាលើកដំបូងបង្អស់តាំងពីរ៉េអាក់ទ័រនេះបានរលាយនៅក្នុងឆ្នាំ ២០១១ មក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ក្រុមហ៊ុន Tokyo Electric Power Company Holdings មានផែនការដាក់រូបយន្តជាបំពង់ដែលអាចពន្លាបាន «ប្រភេទកែវយឹត» ចូលក្នុងរ៉េអាក់ទ័រលេខ ២ នៃរោងចក្រ Fukushima Daiichi ដើម្បីសាកល្បងយកចេញនូវកម្ទេចកំទីពីបំពង់ដែលរងការបំពុលនៅត្រឹមខែតុលាខាងមុខ។
កិច្ចការនេះនឹងត្រូវធ្វើឡើងក្រោយការគ្រោងទុកជាងពីរឆ្នាំ។ ការដកចេញនូវប្រេងដែលរលាយនេះត្រូវបានគ្រោងធ្វើដំបូងកាលពីចុងឆ្នាំ ២០២១ ប៉ុន្តែត្រូវបានពន្យារពេលដោយសារការលំបាកនៃការរើបឡើងវិញពីគ្រោះរញ្ជួយដីកម្រិត ៩ រ៉ិចទ័រនិងគ្រោះរលកយក្សស៊ូណាមិនៅក្នុងឆ្នាំ ២០១១។
ក្នុងអំឡុងការតវ៉ានៅឯកន្លែងផលិតនិងជួសជុលនាវារបស់ក្រុមហ៊ុន Mitsubishi Heavy Industries នៅក្នុងទីក្រុង Kobe នៅភាគខាងលិចប្រទេសជប៉ុន ដែលនៅទីនោះរូបយន្តនេះត្រូវបានផលិតឡើង។ រូបយន្តដែលជាឧបករណ៍បំពាក់ដោយដង្កៀបនេះត្រូវបានគេទម្លាក់យឺតៗពីបំពង់កែវយឹតទៅលើគំនរគ្រួសនិងចាប់យកគ្រួសល្អិតមួយគ្រាប់។
ក្រុមហ៊ុន Tokyo Electric Power Company មានផែនការយកចេញនូវកម្ទេចកំទីតិចជាង ៣ក្រាមនៅក្នុងការសាកល្បងនេះនៅរោងចក្រ Fukushima។
លោក Yusuke Nakagawa មេដឹកនាំក្រុមនៃកម្មវិធីប្រមូលកាកសំណល់ប្រេងនៃក្រុមហ៊ុន Tokyo Electric Power Company បាននិយាយថា៖ «យើងជឿជាក់ថា ការសាកល្បងយកចេញនូវកម្ទេចប្រេងពីបំពង់រ៉េអាក់ទ័រទី២នេះ ជាជំហានដែលមានសារៈសំខាន់បំផុតមួយ ក្នុងការអនុវត្តការងារក្នុងពេលអនាគត។ វាមានសារៈសំខាន់ក្នុងដំណើរការការសាកល្បងប្រមូលយកនូវកម្ទេចកំទីទាំងនេះដោយសុវត្ថិភាពនិងទៀងទាត់។
ម៉ាស៊ីនរ៉េអាក់ទ័រដែលខូចខាតទាំងបីនេះ នៅមានកម្ទេចប្រេងនុយក្លេអ៊ែររលាយ ដែលមានជាតិវិទ្យុសកម្មខ្ពស់ប្រមាណ៨៨០តោននៅឡើយ។ អ្នករិះគន់និយាយថា គោលដៅ បោសសំអាតដែលមានរយៈពេលពី៣០ទៅ៤០ឆ្នាំ ដែលដាក់ចេញដោយរដ្ឋាភិបាល និងក្រុមហ៊ុន Tokyo Electric Power Company លើរោងចក្រ Fukushima Daiichi មានភាពសុទិដ្ឋិនិយមជ្រុលពេក។ ការខូចខាតក្នុងម៉ាស៊ីនរ៉េអាក់ទ័រនិមួយៗ មានការខុសប្លែកពីគ្នា ដូចនេះត្រូវមានផែនឱ្យស្របទៅតាមលក្ខខណ្ឌនិមួយៗរបស់វាផងដែរ។
ការយល់ដឹងកាន់តែប្រសើរលើកម្ទេចកំទីប្រេងដែលរលាយពីក្នុងម៉ាស៊ីនរ៉េអាក់ទ័រនិមួយៗ ជាគន្លឹះសំខាន់សម្រាប់បញ្ឈប់នូវដំណើរការរបស់វា។ ក្រុមហ៊ុន Tokyo Electric Power Company បានដាក់ពង្រាយដ្រូនធន់តូចចំនួន៤គ្រឿងទៅក្នុងបំពង់សំខាន់របស់រ៉េអាក់ទ័រទី១ កាលពីដើមឆ្នាំនេះ ដើម្បីថតចាប់រូបភាពពីក្នុងទីកន្លែងនោះ ដែលរូបយន្តមិនអាចចូលទៅដល់»៕
ប្រែសម្រួលដោយលោក ភី សុភាដា
វេទិកាបញ្ចេញមតិ