ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Austin ​ទទួល​បាន​ការតែងតាំង​ពី​ព្រឹទ្ធសភា​អាមេរិក​​ក្លាយ​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស្បែក​ខ្មៅ​ទី​មួយ


លោក Lloyd Austin ត្រូវ​បាន​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បោះឆ្នោត​តែងតាំង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​អាមេរិក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។
លោក Lloyd Austin ត្រូវ​បាន​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បោះឆ្នោត​តែងតាំង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​អាមេរិក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

លោក Lloyd J. Austin ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅសាលា​បណ្ឌិត​សភា​យោធា West Point ​សហរដ្ឋ​អាមេរិក និង​បាន​កាន់​តំណែង​ខ្ពង់ខ្ពស់​ក្នុង​ជួរ​យោធា បាន​ទទួល​ការតែងតាំង​ពី​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​សុក្រក្លាយ​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស្បែក​ខ្មៅ​ទី​មួយ​របស់​សហរដ្ឋ​អាមេរិក។

បេក្ខភាព​របស់​លោក Austin ទទួល​បាន​ការ​គាំទ្រ​ ៩៣ សំឡេង​ទល់នឹង​ការ​ជំទាស់ ២ ​សំឡេង​នៅ​ក្នុង​ការបោះឆ្នោត​នៅ​ព្រឹទ្ធសភា​ដើម្បីសម្រេច​ចុងក្រោយ​លើ​បេក្ខភាព​របស់​លោក។ ​

លោក Austinគឺ​ជា​សមាជិក​ទី​ពីរនៃ​គណៈរដ្ឋមន្ត្រី​របស់​លោក​ប្រធានាធិបតី Biden ដែល​ទទួល​បាន​ការ​តែងតាំង​ពី​ព្រឹទ្ធសភា ​បន្ទាប់ពី​លោក​ស្រី Avril Haines ដែល​បាន​ទទួល​ការតែងតាំង​កាលពី​ថ្ងៃ​ពុធ​ ក្លាយ​ជា​ស្ត្រី​ទី​មួយ ដែល​បម្រើការ​ជា​នាយិកា​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ។

លោក Biden ត្រូវ​គេ​រំពឹង​ថា នឹង​បាន​ទទួល​ការ​អនុម័ត​លើ​បេក្ខជន​ផ្សេង​ទៀត​សម្រាប់​តំណែង​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ រួម​ទាំង​លោក Antony Blinken ជា​រដ្ឋមន្ត្រីការបរទេស​ផង​ដែរ៕

XS
SM
MD
LG