ការផ្ទុះដ៏ខ្លាំងក្លាដោយសារគ្រាប់ផ្លោងបានធ្វើឱ្យរង្គើតំបន់ Zaporizhzhia នៃប្រទេសអ៊ុយក្រែន ដែលតំបន់នេះគឺជាទីតាំងរបស់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំជាងគេបំផុតរបស់ទ្វីបអឺរ៉ុប។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ដែលយោងលើទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។
ការប្រកួតបាល់ទាត់ពិភពលោក (World Cup) ដែលរៀបចំឡើងនៅប្រទេសកាតា និងជាការប្រកួតបាល់ទាត់ពិភពលោកដំបូងបង្អស់នៅតំបន់មជ្ឈិមបូព៌ា បានចាប់ផ្ដើមហើយកាលពីថ្ងៃអាទិត្យ ស្របពេលដែលប្រទេសនេះរងការរិះគន់ពីអន្តរជាតិរឿងសិទ្ធិមនុស្ស។
អាជ្ញាធរចិនកាលពីថ្ងៃពុធម្សិលមិញ បានបិទខ្ទប់សាកលវិទ្យាល័យដ៏សំខាន់មួយក្នុងរដ្ឋធានីប៉េកាំង បន្ទាប់ពីបានរកឃើញការឆ្លងជំងឺកូវីដ១៩ មួយករណី ខណៈដែលចិននៅតែអនុវត្តខ្ជាប់ខ្ជួនទៅលើគោលការណ៍«គ្មានជំងឺកូវីដ» (Zero COVID) របស់ខ្លួន បើទោះបីជាមានការថ្នាំងថ្នាក់ពីសាធារណជនចិនយ៉ាងណាក្តី។
មីយ៉ាន់ម៉ាបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដោះលែងជនបរទេស៤នាក់ដែលការដោះលែងនេះជាផ្នែកមួយនៃការលើកលែងនិងដោះលែងអ្នកទោសទ្រង់ទ្រាយធំមួយដើម្បីប្រារព្ធទិវាជ័យជម្នះជាតិរបស់មីយ៉ាន់ម៉ា។
មីស៊ីលនេះបានបាញ់ចេញពីតំបន់ទីក្រុង Wonsan ជាប់មាត់សមុទ្រភាគខាងកើតប្រទេសកូរ៉េខាងជើងនៅវេលាម៉ោង ១០ និង ៤៨ នាទីព្រឹក និងបានធ្លាក់ចូលក្នុងដែនទឹកនៅចន្លោះឧបទ្វីបកូរ៉េនិងប្រទេសជប៉ុន។ នេះបើយោងតាមការបញ្ជាក់របស់ប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។
គណបក្សនេះបានវិលត្រឡប់មកវិញនៅឆ្នាំ ២០២០ ក្នុងលក្ខណៈជាផ្នែកមួយនៃរដ្ឋាភិបាលថ្មី ប៉ុន្តែទំនាក់ទំនងរបស់គណបក្សនេះជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនបានធ្លាក់ចុះ ហើយគណបក្សនេះកំពុងស្វះស្វែងដើម្បីបានកាន់កាប់អំណាចសារជាថ្មី។
មេដឹកនាំអាស៊ាននិងចិនបានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំបិទទ្វារ កាលពីល្ងាចថ្ងៃសុក្រ ដោយភាគីចិនបានអះអាងថា ខ្លួនប្តេជ្ញាគោរពតាមច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពនៅតំបន់សមុទ្រចិនខាងត្បូង។
នាយករដ្ឋមន្ត្រីប្រទេសអូស្តា្រលីលោក Anthony Albanese បាននិយាយនៅថ្ងៃពុធនេះថា ការជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីចិនលោក Xi Jinping គឺជារឿងវិជ្ជ មានមួយ។
មណ្ឌលបោះឆ្នោតនានាបានបើកនៅទូទាំងសហរដ្ឋអាមេរិក ដោយមិនមានការរាយការណ៍អំពីបញ្ហាសន្លឹកឆ្នោត មនុស្សតម្រង់ជួររង់ចាំយូរពេក ឬការគំរាមកំហែងដល់អ្នកបោះឆ្នោតទេ ទោះបីជានៅកន្លែងខ្លះមានការរាយការណ៍អំពីបញ្ហាមួយចំនួន ដែលជារឿងធម្មតានៅក្នុងថ្ងៃបោះឆ្នោតក៏ដោយ។
លោក Biden នឹងព្យាយាមធានាទៅកាន់ប្រទេសទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ានថា សហរដ្ឋអាមេរិកបានវិនិយោគក្នុងតំបន់នេះក្នុងអំឡុងពេលដែលប្រទេសចិនក៏ប្រឹងប្រែងបង្កើនឥទ្ធិពលរបស់ខ្លួន។
មជ្ឈមណ្ឌលជាតិតាមដានខ្យល់ព្យុះនិយាយកាលពីព្រឹកថ្ងៃអាទិត្យថា ចរន្តខ្យល់មួយអាចវិវត្តទៅជាខ្យល់ព្យុះដែលអាចបង្កផលប៉ះពាល់ដល់តំបន់ឆ្នេរខាងកើតនៅក្នុងរដ្ឋ Florida និងកោះបាហាម៉ា (Bahamas) និងផ្នែកផ្សេងទៀតនៃភូមិភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីចិនលោក Xi Jinping ដែលត្រូវបានគេចាត់ទុកថាជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិនតាំងពីសម័យលោក Mao Zedong ធ្វើជាប្រធានាធិបតីចិនមក ត្រូវបានសមាជគណបក្សកុម្មុយនីស្តចិនជ្រើសរើសឱ្យធ្វើជាមេដឹកនាំរបស់គណបក្សនេះនៅអាណត្តិទី ៣ ជាបន្តទៀតកាលពីថ្ងៃអាទិត្យ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសន្យាកាលពីថ្ងៃអង្គារថា សំណើច្បាប់ដំបូងបង្អស់ដែលលោកនឹងផ្ញើទៅកាន់សភានៅឆ្នាំក្រោយគឺសំណើច្បាប់ស្ដីពីការការពារការរំលូតកូន ប្រសិនបើគណបក្សប្រជាធិបតេយ្យមានអាសនៈគ្រប់គ្រាន់នៅក្នុងសភាដែលអាចអនុម័តលើសំណើច្បាប់នេះបាន។
គ្រោះថ្នាក់ក្រឡាប់ទូកដមួយបានកើតឡើងនៅស្រុកលើកដែក ខេត្កកណ្តាល ក្បែរស្ពានអ្នកលឿង បណ្តាលឲ្យសិស្សសាលាអាយុចន្លោះពី ១១ ទៅ១៤ឆ្នាំ ចំនួនយ៉ាងតិច១០នាក់លង់ទឹកស្លាប់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ AP៕
ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើឱ្យការសាកល្បងអាវុធរបស់កូរ៉េខាងជើងនៅក្នុងឆ្នាំនេះមានចំនួនច្រើនដងមិនធ្លាប់មានពីមុនមក។
សមយុទ្ធរយៈពេលពីរថ្ងៃចុងក្រោយនេះ ដែលមានការចូលរួមពីនាវាពិឃាតរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង និងនាវាផ្សេងទៀតផងដែរ កំពុងធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ ពីឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។
ក្រុមមេធាវីរបស់លោក Trump បានស្នើចៅក្រមតុលាការកំពូលឱ្យច្រានចោលសេចក្ដីសម្រេចរបស់តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកតំបន់ទី ១១ និងអនុញ្ញាតឱ្យមជ្ឈត្តករដែលគេហៅថាជាអ្នកជំនាញពិសេសឱ្យពិនិត្យលើឯកសារប្រមាណ ១០០ ដែលដាក់ស្លាកថាជាឯកសារសម្ងាត់ដែលរឹបអូសបានពីភូមិគ្រឹះរបស់លោក។
សមយុទ្ធនេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់ផ្លោងមីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ ដែលការបាញ់នេះអាចជាការគំរាមឆ្លើយតបចំពោះការធ្វើសមយុទ្ធនេះ។
ព្រះអង្គមានព្រះជន្មត្រឹមតែ ១០ ព្រះវស្សាតែប៉ុណ្ណោះនៅពេលដែលទ្រង់បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Dwight Eisenhower នៅក្នុងឆ្នាំ ១៩៥៩។ លោក Eisenhower គឺជាប្រធានាធិបតីអាមេរិកដំបូងបង្អស់ដែលទ្រង់បានជួប។
អ្នកការទូតចិនរិះគន់និងបញ្ចុះបញ្ចូលប្រទេសផ្សេងទៀត នៅឯសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដើម្បីរាំងខ្ទប់នូវការអំពាវនាវ ដែលសុំឱ្យមានការត្រួតពិនិត្យ ចំពោះអ្វីដែលខ្លួនបានហៅថាជាយុទ្ធនាការប្រឆាំងលទ្ធិជ្រុលនិយមនៅក្នុង Xinjiang។
ព័ត៌មានផ្សេងទៀត