ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​សង្ឃឹម​ថា​នឹង​បាន​ជួប​ប្រជុំ​ទ្វេភាគី​ជា​មួយ​​ប្រធានាធិបតី​ចិន​​ក្រៅ​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស G-20


រូបឯកសារ​៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​ជំនួប​ជាមួយ​នឹងនាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong នៅ​សភា​អូស្ត្រាលី​ក្នុង​ទីក្រុង​កង់បេរ៉ា ប្រទេស​អូស្ត្រាលី ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២។
រូបឯកសារ​៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​ជំនួប​ជាមួយ​នឹងនាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong នៅ​សភា​អូស្ត្រាលី​ក្នុង​ទីក្រុង​កង់បេរ៉ា ប្រទេស​អូស្ត្រាលី ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រី​ប្រទេស​អូស្តា្រលី​លោក Anthony Albanese បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការជួប​ពិភាក្សា​ទ្វេភាគី​ជាមួយប្រធានាធិបតី​ចិន​លោក Xi Jinping គឺ​ជា​រឿង​វិជ្ជ មាន​មួយ​ ប្រសិន​បើ​គេ​អាច​រៀប​ចំ​ឱ្យ​មាន​ជំនួបនេះ​ឡើង​នៅ​ក្រៅ​កិច្ចប្រជុំ​កិច្ច​កំពូលមេដឹកនាំ​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​នៅ​ក្នុង​ខែ​នេះ។ នេះបើតាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AP ។

លោក​បាន​ថ្លែង​ប្រាប់​ក្រុមអ្នក​យក​ព័ត៌មាន​ថា «ខ្ញុំបាន​បញ្ជាក់​ច្បាស់​ហើយ​ថា កិច្ចសន្ទ នា​នេះ គឺ​ជា​រឿង​ល្អ​មួយ​ ហើយ​ប្រសិន​បើ​កិច្ចប្រជុំ​នោះ​ត្រូវ​បាន​រៀបចំ​ឱ្យ​កើតឡើង​ជា​មួយ​លោក Xi មែន​នោះ នោះ​ជា​រឿងមួយ​ដែល​វិជ្ជមាន»។

លោក Albanese នឹង​ចាកចេញពី​ប្រទេស​អូស្ត្រាលីនៅ​ថ្ងៃ​សុក្រ​សប្តាហិ៍​នេះដើម្បី​ទៅ​ចូលរូម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ានៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ទាប់​មកនឹងចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេសG-20 ក្នុង​ប្រទេស​ឥណ្ឌូនេស៊ីនិង​វេទិការ​កិច្ចសហប្រតិ បត្តិការ​សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក​ក្នុង​ប្រទេស​ថៃ។

លោក Albanese បាន​និយាយ​ថា​ការិយាល័យ​របស់​លោកកំពុង​រៀបចំនូវ​កិច្ចប្រជុំ​មួយ​ចំនួន​ ជាមួយ​មេដឹកនាំ​ផ្សេង​ៗដែល​នឹង​ត្រូវ​ប្រកាស​ឱ្យ​ដឹង​នៅ​ពេល​ធ្វើ​ចប់។

ទំនាក់​ទំនង​ចិន​និង​អូស្ត្រាលី​ហាក់​មាន​សញ្ញាធូស្រាលបន្តិច​ ​ចាប់តាំង​ពី​ខែ​ឧសភា​មក​ នៅ​ពេល​ដែល​គណបក្ស​ការងារ​ឆ្វេងកណ្តាល​របស់​លោក Albanese បាន​ឈ្នះការ​បោះឆ្នោតជាលើក​ដំបូង ​ក្នុង​រយៈពេល​៩​ឆ្នាំ​ ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងភ្លាមៗ​នោះ​ បានលុបចោល​នូវ​បម្រាម​នៃការ​ជួប​គ្នា​រវាង​កម្រិតថ្នាក់រដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ។

លោក Albanese បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន​ បង្ហាញ​នូវ​ភាពស្មោះ​ត្រង់​ ចំពោះ​រដ្ឋាភិ បាល​ថ្មី​របស់​លោក​ដោយ​លុប​ចេញ​នូវ​របាំង​ឧបសគ្គផ្លូវការ​និង​មិន​ផ្លូវការ​នានា​ជុំវិញ​វិស័យ​ពាណិជ្ជកម្ម​ដែល​បានធ្វើ​ឱ្យមានការ​ខាតបង់​នូវ​ទឹក​ប្រាក់​ប្រមាណ១៣ពាន់​លាន​ដុល្លារអាមេរិក​ក្នុង​មួយ​ឆ្នាំ សម្រាប់​ការ​នាំចេញ​របស់​អូស្ត្រាលីទៅ​កាន់​ប្រទេស​ចិន។ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏ប្រទេស​ចិន នៅ​មិន​ទាន់​ផ្តល់​សញ្ញាណាមួយ ស្តី​ពី​ការលើក​លែងការ​រឹតបន្តឹងលើ​វិស័យ​ពាណិជ្ជកម្ម​នោះឡើយ​ទេ។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​អូស្ត្រាលី​លោក Xiao Qian បាន​និយាយ​កាលពី​ខែ​សីហា​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ពិភាក្សា​ជា​មួយ​អូស្ត្រាលី ប្រសិន​បើ​មាន​ស្ថានភាព​អំណោយផល​ល្អ​នៅ​ក្នុង​ខែ​វិច្ឆិកានេះ​ ដើម្បី​រៀបចំ​ឱ្យ​មានជំនួប​រវាង​លោក Albanese និង​លោក Xi នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស G-20។ លោក Xi មិន​ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា​នៅ​ក្នុងរដ្ឋធានី​ភ្នំពេញ​នោះ​ឡើយ៕

XS
SM
MD
LG