ក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូង មិនបានជាប់ទៅចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកកាលពីលើកមុន និងការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកនៅពេលខាងមុខនេះទេ។
មន្ត្រីជាច្រើននៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងតស៊ូបង្កើតប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិចមួយ សម្រាប់ការបោះឆ្នោតដែលគេបានរង់ចាំជាយូរមកហើយ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១១ ដែលគ្មានគុណភាពដោយសារភាពខ្វះសណ្ដាប់ធ្នាប់ និងភាពមិនប្រក្រតី ដែលធ្វើឲ្យមានការជាប់គាំងនយោបាយអស់រយៈពេល២ឆ្នាំ។
ទីក្រុង Cape Town របស់ប្រទេសអាហ្វ្រិកខាងត្បូងបានស្ថិតនៅក្នុងភាពរាំងស្ងួតរយៈពេល៣ឆ្នាំ ហើយនឹងអាចក្លាយជាទីក្រុងចម្បងមុនគេរបស់ពិភពលោកដែលនឹងគ្មានទឹកប្រើប្រាស់។
មន្រ្តីសហរដ្ឋអាមេរិកនិយាយថា ពួកគេកំពុងព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលអាហ្វ្រិកឲ្យកាត់ផ្តាច់ចំណងទាក់ទងជាមួយប្រទេសកូរ៉េខាងជើង ដោយជជែកឲ្យហេតុផលថា កូរ៉េខាងជើងកំពុងប្រើអាវុធនុយក្លែអ៊ែរខុសច្បាប់ដើម្បីគំរាមកំហែងសហរដ្ឋអាមេរិកនិងពិភពលោក។
កងកម្លាំងសន្តិសុខប្រទេសស៊ីមបាវ៉េបាននិយាយថាសន្តិសុខត្រូវបានស្តារឡើងវិញ ហើយពួកគេនឹងត្រឡប់ទៅធ្វើការរបស់ពួកគេឡើងវិញ។ ប៉ុន្តែការប្រកាសដូចនេះ បានធ្វើឲ្យប្រជាពលរដ្ឋស៊ីមបាវ៉េជាច្រើនមានការភ័យខ្លាច ដោយពួកគេនៅតែមានអារម្មណ៍ប្រយ័ត្នប្រយែងចំពោះកងកម្លាំងសន្តិសុខដដែល បន្ទាប់ពីមានការរំលោភបំពានអស់រាប់ឆ្នាំកន្លងមកនេះ។
ប្រទេសស៊ីមបាវ៉េ មិនខ្វះយុវជនដែលមានភាពស្វាហាប់និងមានការអប់រំទេ ដោយយុវជនភាគច្រើនជានិស្សិតដែលបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ។ ប៉ុន្តែ អ្វីដែលប្រទេសនេះខ្វះគឺការងារ ហើយសម្ពាធនេះធ្លាក់ទៅលើរដ្ឋាភិបាលថ្មីដើម្បីផ្លាស់ប្តូរស្ថានភាពនេះឲ្យបានលឿន។ យុវជនទាំងនោះបាននិយាយថាពួកគេចង់ឲ្យប្រធានាធិបតីថ្មីធ្វើតាមពាក្យសន្យារបស់ខ្លួន ហើយអនុញ្ញាតឲ្យមានយុវជនបន្ថែមទៀតចូលរួមនៅក្នុងថ្នាក់ដឹកនាំរដ្ឋាភិបាល។
ប្រទេសស៊ីមបាវ៉េកំពុងស្ថិតនៅក្នុងស្ថានភាពមិនប្រាកដប្រជាមួយ ក្រោយពីយោធាជាតិបានចូលមកក្នុងរដ្ឋធានីកាលពីថ្ងៃអង្គារកន្លងទៅនេះ។ បន្ទាប់ពីបានកាន់តំណែងជិតបួនទសវត្សរ៍មក លោកប្រធានាធិបតី Robert Mugabe ហាក់ដូចជាធ្វើជ្រុលជ្រួស ដោយបានបណ្តាញអនុប្រធានាធិបតីចេញពីតំណែង និងត្រៀមតែងតាំងភរិយារបស់លោកជាអនុប្រធានាធិបតីជំនួស។
សត្វដ៏ធំអស្ចារ្យដូចជា ដំរីនិងតោមានទំនោរជាចំណុចផ្តោតនៅក្នុងការជជែកពិភាក្សាក្នុងកិច្ចប្រជុំធំៗស្ទើរតែទាំងអស់នៃសមាជិកអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វជិតផុតពូជ (CITES)។ ប៉ុន្តែរបៀបវារៈក្នុងឆ្នាំនេះគឺ សត្វដែលមិនសូវមានគេស្គាល់ដូចជា សត្វត្រកួតហុងកុង កង្កែបទឹក Titicaca និងខ្យងគោកគុយបា។
មន្រ្តីកំពូលទទួលបន្ទុកផ្នែកសត្វព្រៃម្នាក់បាននិយាយថា សហរដ្ឋអាមេរិកកំពុងបោះជំហានជួយសង្រ្គោះសត្វដំរីអាហ្រ្វិក និងសត្វរមាស ដោយបិទទីផ្សារភ្លុកដំរីក្នុងស្រុករបស់ខ្លួន និងបានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយដើម្បីបញ្ចុះបញ្ចូលពលរដ្ឋអាមេរិកាំងមិនឲ្យប្រើប្រាស់ផលិតផលសត្វព្រៃដ៏កម្រនានា នៅពេលពួកគេធ្វើដំណើរទៅក្រៅប្រទេស។
បាតុករជាច្រើនបានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសស៊ីមបាវ៉េ (Zimbabwe) ដើម្បីចូលរួមបាតុកម្មជាបន្តបន្ទាប់នាពេលថ្មីៗនេះ ប្រឆាំងនឹងលោកប្រធានាធិបតី Robert Mugabe។ គណបក្សប្រឆាំងចំនួន១៨ បានឧបត្ថម្ភដល់ការធ្វើបាតុកម្មនេះ ទោះបីជាមានវត្តមានរបស់ប៉ូលិសជាច្រើន ការវាយដំ ហើយកាណុងបាញ់ទឹកត្រូវបានគេតម្រង់ទៅរកហ្វូងមនុស្សដ៏ច្រើនកកកុញក៏ដោយ។ ប៉ុន្តែចម្ងល់នៅពេលនេះគឺថា តើនេះគឺជាចំណុចរបត់សម្រាប់ប្រទេសស៊ីមបាវ៉េ ឬមួយក៏ការផ្ទុះឡើងនៃបាតុកម្មទាំងនេះនឹងត្រូវបានគេបោសសម្អាត?
រតនាគាររបស់ប្រទេសអាហ្វ្រិកខាងត្បូងបានកំណត់ថាប្រធានាធិបតីលោក Jacob Zuma ត្រូវតែបង់ប្រាក់ត្រឡប់ចូលរដ្ឋវិញប្រហែល ៥០០.០០០ដុល្លារ ឬបីភាគរយនៃមូលនិធិសាធារណៈដែលត្រូវបានប្រើប្រាស់សម្រាប់ការកែច្នៃផ្ទះផ្ទាល់ខ្លួនរបស់លោក។ ប៉ុន្តែក្រុមអ្នករិះគន់លោកប្រធានាធិបតីនិយាយថាពួកគេនៅតែមិនសប្បាយចិត្ត។
លោក Pardon Sibanda ក៏ដូចជាជនជាតិអាហ្រ្វិកខាងត្បូងផ្សេងទៀតដែរ លោកធ្លាប់គិតថាកាហ្វេគឺជាប្រភេទភេសជ្ជៈដែលត្រូវការស្ករទើបអាចទទួលទានបានភ្លាមៗ។ ឥឡូវនេះលោកគឺជាអ្នកឆុងកាហ្វេជនជាតិស្បែកខ្មៅ វ័យក្មេងម្នាក់នៅទីក្រុង Johannesburg ដែលជាទីក្រុងនាំមុខគេក្នុងបដិវត្តន៍កាហ្វេក្នុងប្រទេសនេះ។
អ្នកនាំពាក្យគណបក្សកាន់អំណាចអាហ្វ្រិកខាងត្បូងចោទប្រកាន់រដ្ឋាភិបាលអាមេរិកថា កំពុងព្យាយាមធ្វើឲ្យអន្តរាយដល់រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង។ ប៉ុន្តែស្ថានទូតអាមេរិកបានបដិសេធយ៉ាងដាច់អហង្ការលើការចោទប្រកាន់នេះ។
ប្រធានាធិបតីចិនលោកស៊ី ជីងពីង (Xi Jinping) បានទៅប្រទេសអាហ្វ្រិកខាងត្បូងនៅដើមខែធ្នូ ដើម្បីចូលរួមក្នុងវេទិកាចិន និងអាហ្រ្វិក ដែលមានគោលដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ។ ព្រឹត្តិការណ៍ដូចនេះតែងតែមាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់យ៉ាងច្រើន ប៉ុន្តែទំនាក់ទំនងរវាងចិន និងអាហ្រ្វិកប្រហែលកំពុងមានការផ្លាស់ប្តូរលើសពីនេះ។
មន្រ្តីរដ្ឋាភិបាលអាមេរិកបាននិយាយថា រដ្ឋាភិបាលខ្លួន និងរដ្ឋាភិបាលចិនសុទ្ធតែចង់ឲ្យប្រជាជាតិនៅទ្វីបអាហ្វ្រិកទទួលបានសន្តិភាពនិងការអភិវឌ្ឍ ហើយក៏កំពុងតែធ្វើកិច្ចការរួមគ្នានៅក្នុងទ្វីបនេះ។
ជំងឺផ្សិតមួយប្រភេទបានវាយប្រហារលើដំណាំដ៏សំខាន់បំផុតមួយក្នុងចំណោមដំណាំសំខាន់ៗទាំងអស់របស់ប្រទេសម៉ូសំប៊ិក។ រដ្ឋាភិបាលបានព្យាយាមអនុវត្តវិធានការការពារកុំឲ្យឆ្លងជំងឺផ្សិត Panama Disease។
ធនាគារពិភពលោកនិយាយថា កំណើនសេដ្ឋកិច្ចនៅអាហ្វ្រិកនឹងធ្លាក់ចុះទៅក្នុងកម្រិតទាបមួយ ដែលមិនធ្លាប់ត្រូវបានឃើញពីមុន ចាប់តាំងពីឆ្នាំ២០០៩មក។ ការធ្លាក់ចុះយ៉ាងខ្លាំងនេះបង្កឡើងដោយការធ្លាក់ចុះនូវតម្លៃទំនិញនៅលើពិភពលោក។
ការស្លាប់នៃសត្វតោដ៏គួរឲ្យស្រលាញ់របស់ប្រទេសស៊ីមបាវ៉េ ដោយថ្វីដៃរបស់អ្នកប្រមាញ់ជនជាតិអាមេរិក បានបង្កឲ្យមានការពិភាក្សាអំពី«ការចិញ្ចឹមសត្វតោដើម្បីប្រមាញ់» នៅក្នុងទ្វីបអាហ្រ្វិក។
បញ្ញាវន្តដែលចូលរួមបានឲ្យដឹងថា ការស្វែងរកការអភិវឌ្ឍនៅទ្វីបអាហ្រ្វិកមិនអាចចប់សព្វគ្រប់ឡើយ បើមិនមានការយកចិត្តទុកដាក់លើការរីកចម្រើន និងការប្រឹងប្រែងនៃប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សា។
នៅថ្ងៃខួបកំណើតលើកទី៩៧របស់លោក Nelson Mandela ទំព័រជីវិតរបស់លោកត្រូវបានបង្កើតឡើងក្នុងទម្រង់ជាឌីជីថល ដែលមានកម្មវិធីមួយអាចឲ្យប្រជាជនអាហ្វ្រិកខាងត្បូងតបស្នងដល់វីរភាពរបស់លោក។
ព័ត៌មានផ្សេងទៀត