ទោះបីជាយ៉ាងនេះក្តី ការឆ្លើយតបនេះ មិនអាចធ្វើបានសម្រាប់តំបន់គ្មានការហោះហើរដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ស្វះស្វែងរកទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានសម្រេចហាមឃាត់រាល់ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នរុស្ស៊ី ដែលជាវិធានការលោកថា «នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ម៉ាស៊ីនធ្វើសង្គ្រាមរបស់លោក Putin» ខណៈកងទ័ពរុស្ស៊ីបន្តវាយប្រហារលើអ៊ុយក្រែន។
សុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតីដែលជាប្រពៃណីរបស់អាមេរិកនេះ ត្រូវបានធ្វើឡើងនៅចំពេលវេលាដ៏លំបាកមួយនៅក្នុងប្រវត្តិសាស្ត្រ។
សហរដ្ឋអាមេរិករួមជាមួយនឹងសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី។ សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានចូលរួមកិច្ចប្រជុំបន្ទាន់មួយរបស់អង្គការអូតង់ តាមប្រព័ន្ធអនឡាញ ដែលក្រុមសម្ព័ន្ធមិត្តរបស់អង្គការអូតង់បានយល់ព្រមឲ្យមានបេសកកម្មឆ្លើយតបរបស់អង្គការអូតង់ធ្វើប្រតិបត្តិការ ដោយបញ្ជូនកងកម្លាំងបន្ថែមទៀតចូលតំបន់ភាគខាងកើតនៃដែនដីប្រទេសជាសមាជិកអង្គការអូតង់។ អ្នកស្រី Patsy Widakuswara អ្នកយកព័ត៌មានឲ្យ VOA ប្រចាំសេតវិមាន រាយការណ៍លម្អិតជុំវិញរឿងនេះ ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួលដូចតទៅ៕
ការដាក់ទណុ្ឌកម្មរបស់អូស្ត្រាលី ដៅលើសមាជិកនៃក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ខណៈដែលជប៉ុន នឹងបង្កកទ្រព្យសម្បត្តិរបស់បុគ្គលជនជាតិរុស្ស៊ីមួយចំនួននិងដាក់បម្រាមដល់ការចេញមូលប័ត្របំណុលរបស់រុស្ស៊ីក្នុងប្រទេសជប៉ុនផងដែរ។
សេតវិមានបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួននឹងដាក់ទណ្ឌកម្មតំបន់ Donetsk និង Luhansk ដែលត្រួតត្រាដោយប្រទេសរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទទួលស្គាល់តំបន់ទាំងនោះថាជារដ្ឋឯករាជ្យ។
អង្គការអូតង់មិនបានឃើញរុស្ស៊ីដកកងទ័ពចេញពិតប្រាកដនោះទេ ប៉ុន្តែឃើញរុស្ស៊ីកំពុងបន្តបង្កើនកម្លាំងយោធារបស់ខ្លួន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងកាលពីថ្ងៃព្រហស្សតិ៍ថា លោកនឹងធ្វើតាមការសន្យារបស់លោកក្នុងយុទ្ធនាការរកសំឡេងឆ្នោត ដោយនឹងតែងតាំងចៅក្រមម្នាក់ដែលជាស្ត្រីស្បែកខ្មៅឲ្យឡើងកាន់តំណែងជាចៅក្រមតុលាការកំពូលរបស់សហរដ្ឋអាមេរិក បន្ទាប់ពីចៅក្រមតុលាការកំពូលដែលមាននិន្នាការ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Biden បានអំពាវនាវប្រកបដោយការរំជួលចិត្តដល់ប្រជាពលរដ្ឋអាមេរិកាំងនៅថ្ងៃខួបទី១នៃការប៉ុនប៉ងធ្វើកុបកម្មដ៏គួរឲ្យភ្ញាក់ផ្អើលដែលលោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា ជាការស្ទង់អត្តសញ្ញាណរបស់ជាតិ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍«បានជំរុញឲ្យប្រទេសរុស្ស៊ីបន្ថយការតានតឹងជាមួយប្រទេសអ៊ុយក្រែន»នៅក្នុងការនិយាយតាមទូរស័ព្ទរយៈពេល៥០នាទីជាមួយប្រធានាធិបតីរុស្ស៊ី។ នេះតាមការបញ្ជាក់របស់សេតវិមាន។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកបា
បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នឹងទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលនឹងផ្តោតលើការប្រែប្រួលអាកាសធាតុ សុខាភិបាល បច្ចេកវិទ្យាឌីជីថល និងសមភាពយេនឌ័រ។
មេដឹកនាំទាំងពីរ បានជួបប្រជុំគ្នាតាមអនឡាញក្នុងកម្រិតថ្នាក់ដឹកនាំជាលើកដំបូងបង្អស់កាលពីយប់ថ្ងៃចន្ទ ដោយបានចំណាយពេលជាង ៣ ម៉ោងកន្លះ ពិភាក្សាអំពីបញ្ហានានាដូចជា សិទ្ធិមនុស្ស ការប្រកួតប្រជែងសេដ្ឋកិច្ច និងឋានៈរបស់កោះតៃវ៉ាន់ជាដើម។
'We have a responsibility to the world as well as to our people,' Biden tells Xi during the meeting.
លោកប្រធានាធិបតី Joe Biden មិនសំចៃពាក្យថ្កោលទោសការបោះឆ្នោតកាលពីថ្ងៃអាទិត្យក្នុងប្រទេសនីការ៉ាហ្គា ដោយលោកហៅថា ជា«ការបោកប្រាស់» បន្ទាប់ពីប្រធានាធិបតីដ៏យូរលង់របស់ប្រទេសនោះ បានចាប់គូប្រជែងដាក់គុក និងបានគាបសង្កត់យ៉ាងឃោរឃៅដើម្បីកាន់តំណែង៤អាណត្តិជាប់ៗគ្នា។
កាលពីថ្ងៃអង្គារ រដ្ឋបាល លោក Biden បានប្រកាសថា ខ្លួននឹងចូលរួមជាមួយភាគីផ្សេងទៀតក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងស្ដារព្រៃឈើ ចំនួន ២០០ លានហិកតា និងស្តារប្រព័ន្ធអេកូឡូស៊ីនៅឆ្នាំ ២០៣០។
ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទ បានសន្យាគោលដៅជាច្រើនរបស់អាមេរិកដើម្បីទប់ស្កាត់ការឡើងកំដៅផែនដី ខណៈមេដឹកនាំមកពីប្រទេសជាង ១០០ បានជួបជុំគ្នានៅទីក្រុង Glasgow សម្រាប់សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ឬ COP26។
នៅពេលការរាតត្បាតរបស់វីរុសកូរ៉ូណា បន្តធ្វើឱ្យពិភពលោកមានអ្នកចាក់វ៉ាក់សាំងនិងអ្នកមិនចាក់វ៉ាក់សាំងនោះ មេដឹកនាំប្រទេសអ្នកមានបំផុតចំនួន២០ក្នុងពិភពលោក នឹងជួបប្រជុំគ្នានៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិធីដោះស្រាយអំពីការបែងចែងដ៏ខ្លាំងនេះ។
US meets with major East Asia power players to discuss challenges including Chinese ambitions, North Korean belligerence, coup in Myanmar.
US plans to provide up to $102 million to expand strategic partnership with the 10-nation bloc during summit.
ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ បានចាប់ផ្ដើមឡើងវិញនូវទំនាក់ទំនងយឺតយ៉ាវរបស់ប្រទេសលោកជាមួយអាស៊ាន ហើយបានប្រកាសផែនការផ្តល់ប្រាក់រហូតដល់ ១០២ លានដុល្លារ ដើម្បីពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក។
ព័ត៌មានផ្សេងទៀត