ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដ៏សាហាវនៅក្នុងប្រទេសឥណ្ឌា ប្រេស៊ីល និងប្រទេសផ្សេងៗទៀត បានធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងពិភពលោកកើនឡើងដល់ជាង៣លាន៤សែននាក់។
ប្រទេសជប៉ុន គឺជាអ្នកផ្តល់ជំនួយដ៏ធំមួយដល់មីយ៉ាន់ម៉ា ហើយជប៉ុនបានផ្អាកជំនួយថ្មីរួចហើយបន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីលោកស្រី Aung San Suu Kyi មេដឹកនាំស៊ីវិល។
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.គ្រោងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារនេះចំពេលមានកិច្ចប្រឹងប្រែងការទូតបន្ទាន់ដែលមានគោលបំណងរារាំងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ២០០ នាក់។
រដ្ឋាភិបាលនៃប្រទេសម៉ិកស៊ិក បានរៀបចំពិធីប្រកាសសូមអភ័យទោសជាផ្លូវការដល់ជនជាតិដើមម៉ាយ៉ាន ចំពោះទង្វើខុសឆ្គងនានា ដែលធ្វើឲ្យជនជាតិនេះ ទទួលរងការរំលោភបំពាននៅក្នុងអំឡុងយុទ្ធនាការគ្រប់គ្រងទ្វីបអាមេរិកដោយអេស្ប៉ាញ។
រសួងសុខាភិបាលប្រទេសម៉ាលី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាង Cisse បានសម្រាលកូនស្រី ៥ និងកូនប្រុស ៤ ដោយវិធីវះកាត់
យោធាបានបញ្ជាក់ថា មូលដ្ឋានទ័ពអាកាសមីយ៉ាន់ម៉ាចំនួន២កន្លែង បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រទេសនេះកំពុងប្រឈមនឹងអំពើហិង្សា បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។
លោក Obama លើកឡើងថា៖ «ពិភពលោកត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើប្រទេសមីយ៉ាន់ម៉ា ដែលខ្ញុំមានការរន្ធត់ចិត្តជាខ្លាំង ចំពោះអំពើហិង្សាដែលកើតមានទៅលើជនស៊ីវិល ហើយខ្ញុំមានការជំរុញទឹកចិត្តដោយចលនាប្រឆាំងនៅទូទាំងប្រទេស។
កិច្ចប្រជុំអាស៊ាននេះបានសម្រេចគ្នាថា នឹងមាន«ការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា»។
កាលពីថ្ងៃច័ន្ទ ប្រទេសជប៉ុនបានទទូចឲ្យអាជ្ញាធរមីយ៉ាន់ម៉ាដោះលែងអ្នកកាសែតជប៉ុនម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
The media tycoon was jailed for 12 months.
អ្នកនាំពាក្យអគ្គលេខាធិការអ.ស.ប. លោក Stephane Dujarric បានថ្លែងថា វាច្បាស់ណាស់ថា ការចាកចេញរបស់កងទ័ព នឹងមានផលប៉ះពាល់ដល់ប្រទេសទាំងមូលនៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីអនាគតរបស់បេសកកម្ម។ លោកថ្លែងទៀតថា «យើងនឹងបន្តសិក្សាអំពីស្ថានភាពនេះ តែការងាររបស់យើងនៅអាហ្វហ្គានីស្ថាននឹងបន្ត»។
នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាទល់មុខគ្នាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃសុក្រស្អែក ដោយក្នុងនោះ ក្ដីបារម្ភអំពីប្រទេសចិនគឺជារបៀបវារៈចម្បងមួយ។
អង្គការសុខភាពពិភពលោក (WHO) បានព្រមាននៅថ្ងៃចន្ទថា ការឆ្លងរាតត្បាតជំងឺកូវីដ១៩ បានឈានចូលក្នុងដំណាក់កាលដ៏សំខាន់មួយ ស្របពេលដែលការឆ្លងរាលដាលនៃជំងឺនេះ កំពុងបន្តកើនឡើងយ៉ាងខ្លាំង បើទោះបីជាមានវិធានការទប់ស្កាត់យ៉ាងណាក្តី។
រដ្ឋាភិបាលជប៉ុន នឹងអនុម័តវិធានកាន់តែតឹងរ៉ឹងទប់ទល់នឹងរីរុសកូរ៉ូណាក្នុងរាជធានីនៅថ្ងៃសុក្រ គឺច្រើនសប្តាហ៍បន្ទាប់ពីបញ្ចប់ស្ថានភាពអាសន្ន ហើយនៅសល់តែជាង១០០ថ្ងៃប៉ុណ្ណោះ មុនកម្មវិធីកីឡាអូឡាំពិកទីក្រុងតូក្យូ ត្រូវបានលើកពេល។
ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ា នឹងចាប់ផ្តើមដំណើរទស្សនកិច្ចនៅអាស៊ីមួយ ដើម្បីបង្កើនកិច្ចប្រឹងប្រែងការទូតដើម្បីដោះស្រាយវិបត្តិនៅប្រទេសនេះ ខណៈចំនួនអ្នកស្លាប់ដោយសារការបង្ក្រាបរបស់របបយោធាលើក្រុមប្រឆាំង បានកើនដល់ជាង៦០០នាក់ កាលពីថ្ងៃសុក្រ។
ប្រទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួនជំទាស់ទៅនឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ដោយបានព្រមានថា វិធានការដាក់ទណ្ឌកម្មអាចបណ្តាលឲ្យមានសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Nguyen Xuan Phuc ដែលស្ថិតនៅពីក្រោយវិធានការជោគជ័យនៃការដោះស្រាយវិបត្តិជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម បានស្បថចូលកាន់តំណែងជាផ្លូវការជាប្រធានាធិបតីវៀតណាមនៅក្នុងរដ្ឋធានីហាណូយនៅថ្ងៃចន្ទនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ចំនួនមនុស្សស្លាប់ដោយសារគ្រោះមហន្តរាយធម្មជាតិដែលបណ្តាលមកពីការធ្លាក់ភ្លៀងដ៏ខ្លាំងក្លានៅទូទាំងតំបន់ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បានកើនដល់យ៉ាងតិច ៧០ នាក់។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះ។
កំណើនការងារនេះបានជំរុញឱ្យអត្រាគ្មានការងារធ្វើធ្លាក់ចុះពី ៦,២ ភាគរយ កាលពីខែកុម្ភៈ មកត្រឹម ៦ ភាគរយ។
សហភាពអឺរ៉ុបបាននិយាយថា ប្រទេសមហាអំណាចពិភពលោកនិងអ៊ីរ៉ង់ បានយល់ព្រមកាលពីថ្ងៃសុក្រ ដើម្បីជួបពិភាក្សាគ្នានៅសប្តាហ៍ក្រោយនៅទីក្រុងវីយែនស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយអ្នកសម្រុះសម្រួលធ្វើទំនាក់ទំនងដាច់ដោយឡែកជាមួយសហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត