លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
បុគ្គលិកនៃវិទ្យុក្នុងស្រុកដែលគេស្គាល់ថា ជាវិទ្យុ ABC បានស្រែកហ៊ោរកញ្ជ្រៀវ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដ៏មានឥទ្ធិពលនៅកម្ពុជា បានសន្យាផ្តល់រថយន្តចំនួន២គ្រឿងដល់ក្រុមការងាររបស់វិទ្យុនេះ កាលពីថ្ងៃសៅរិ៍កន្លងទៅ ដើម្បីជួយប្រជាពលរដ្ឋក្នុងផ្នែកមនុស្សធម៌។
ក្រុមអ្នកវិភាគថា ទោះបីជាប្រព័ន្ធស្រមោលនេះបានដំណើរការទៅដោយជោគជ័យនៅក្នុងប្រទេសប្រជាធិបតេយ្យជាច្រើន ក៏ប្រព័ន្ធនេះពិបាកនឹងយកមកអនុវត្តនៅកម្ពុជា។
ក្នុងដៃកាន់បណ្តាទាមទារយុត្តិធម៌ ក្រុមប្រជាពលរដ្ឋមួយចំនួនដែលចូលរួមក្នុងការតវ៉ាទាមទាររកសំណងពីក្រុមហ៊ុនស្ករអំពៅនេះ បាននិយាយថា ពួកគេពុំទាន់បានទទួលសំណងសមស្របណាមួយពីក្រុមហ៊ុនស្ករអំពៅ សម្រាប់ដីរបស់ពួកគេដែលរហូតមកដល់ពេលនេះ បានក្លាយជាចម្ការអំពៅ។
គណៈរដ្ឋមន្ត្រីស្រមោល គឺជាក្រុមនៃអ្នកនាំពាក្យជាន់ខ្ពស់ ដែលត្រូវបានជ្រើសរើសដោយ មេដឹកនាំ គណបក្សប្រឆាំង ដើម្បីធ្វើការឆ្លុះបញ្ចាំង គណៈរដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាល។ នេះបើយោងតាមការពន្យល់ដែលបានសរសេរក្នុងគេហទំព័រសភានៃចក្រភពអង់គ្លេស។
លោក អ៊ុំ សំអាន៖ «អ្នកការពារព្រំដែនជាប់គុក អ្នកដែលកាត់ដីឲ្យយួន បែរជារួចខ្លួន»។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA នាថ្ងៃអង្គារនេះថា ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនឹងបន្តបំពេញការងារដើម្បីប្រយោជន៍ប្រជាពលរដ្ឋ បើទោះជាគណបក្សនេះនឹងបន្តធ្វើពហិការមិនចូលប្រជុំរដ្ឋសភាក៏ដោយ។
កាលពីជាង៤០ឆ្នាំមុន ផ្នែកខ្លះនៃទឹកដីកម្ពុជា បានរងការទម្លាក់គ្រាប់ដោយសហរដ្ឋអាមេរិក នៅគ្រាដែលសហរដ្ឋអាមេរិកបានធ្វើសង្គ្រាមជាមួយវៀតណាមប្រឆាំងនឹងរដ្ឋាភិបាលក្រុងហាណូយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់ថា ការអធិប្បាយរបស់មេដឹកនាំគណបក្សប្រឆាំង និងសមាជិកព្រឹទ្ធសភានៃគណបក្សនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់លោក។
លោក ប្រាក់ សុខុន បានប្រាប់ក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃសុក្រនេះ ថា កម្ពុជាបានរក្សាការពារនូវជំហរ ត្រឹមត្រូវរបស់ខ្លួន ដែលថាមិនកាន់ជើងភាគីណាមួយដែលកំពុងមានទំនាស់ក្នុងសមុទ្រចិនខាងត្បូងជាពិសេស គឺទំនាស់រវាងចិន និងប្រទេសហ្វីលីពីន។
ការបញ្ចុះសពរបស់លោក កែម ឡី វ័យ៤៦ឆ្នាំ កើតមានឡើង នៅក្រោយពិធីហែក្បូនសពរបស់លោកពីវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ មកកាន់ខេត្តតាកែវកាលពីថ្ងៃអាទិត្យ ដោយមានប្រជាពលរដ្ឋខ្មែររាប់សែននាក់បានចូលរួមហែហមអមដំណើរ។
ដោយមានហែហមពីប្រជាពលរដ្ឋរាប់សែននាក់ សពរបស់អ្នកវិភាគ និងអ្នកស្រាវជ្រាវសង្គម លោកកែម ឡីត្រូវបានដង្ហែពីវត្តចាស់នៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញទៅកាន់ស្រុកកំណើតរបស់លោកនៅឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦។ សពរបស់លោកត្រូវបានធ្វើពិធីបញ្ចុះនាព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ។
សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានឲ្យដឹងថា ការទាមទារឲ្យមានការដោះលែងជាបន្ទាន់នេះធ្វើឡើង បន្ទាប់ពីក្រុមការងារនៃអង្គការការពារសិទ្ធិមនុស្សអន្តរជាតិដែលមានទីតាំងនៅទីក្រុងហ្សឺណែវ និងប៉ារីសនេះ បានចុះមកធ្វើបេសកកម្មចំនួនបីថ្ងៃនៅក្នុងទីក្រុងភ្នំពេញ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលកើតចេញពីកិច្ចព្រមព្រៀងនៃគណបក្សនយោបាយធំៗពីរនៅក្នុងសភា បានប្រកាសឲ្យដឹងជាផ្លូវការអំពីដំណើរការចុះឈ្មោះបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតចំនួន៩លាននាក់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
និស្សិត គង់ រ៉ៃយ៉ា ក្លាយជាអ្នកទោសក្នុងស្លៀកពាក់ពណ៌ទឹកក្រូច ហើយកោរសក់នោះ ដែលត្រូវតុលាការក្រុងភ្នំពេញសម្រេចផ្តន្ទាទោសឲ្យស្ថិតនៅក្នុងពន្ធនាគារចំនួន១៨ខែ កាលពីខែមីនាកន្លងទៅ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
លោក Michael J. Green អនុប្រធានមជ្ឈមណ្ឌលអាស៊ីសម្រាប់ការសិក្សាផ្នែកយុទ្ធសាស្ត្រអន្តរជាតិ និងជាសាស្រ្តាចារ្យរងនៅឯសាកលវិទ្យាល័យ Georgetown ស្ថិតក្នុងសហរដ្ឋអាមេរិក បានថ្លែងថា ប្រទេសចិន ក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi Jinping ដែលជាអ្នកជាតិនិយម នឹងមិនព្រមទទួលយកការសម្រេចរបស់តុលាការនេះ ដោយងាយៗនោះទេ។
នៅក្នុងថ្ងៃទីពីរនៃដំណើរទស្សនកិច្ចរបស់លោកដែលជាថ្ងៃចុងក្រោយនេះ លោក ថម ម៉ាលីណូស្គី បានបញ្ជាក់សារជាថ្មីទៅរាជរដ្ឋាភិបាលកម្ពុជាថា សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលអាចធ្វើពិភពលោកជឿទៅលើដំណើរការបោះឆ្នោតនៅកម្ពុជា។
លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យហ្សាម៉ាន់កម្ពុជា បានប្រាប់ VOA នៅរសៀលថ្ងៃអង្គារនេះថា គ្រឹះស្ថានអប់រំ Zaman (ហ្សាម៉ាន់) រាប់ពីកម្រិតបឋមរហូតដល់មហាវិទ្យាល័យ មិនមានបំពេញមុខងារណាមួយបម្រើដល់ផលប្រយោជន៍នយោបាយ ឬសកម្មភាពរដ្ឋប្រហារដែលទើបតែបានកើតឡើងនៅក្នុងប្រទេសតួកគីនោះទេ។
លោក កឹម សុខា ថ្លែងថា ទោះបីមានការរុកកួនខ្លាំងពីគណបក្សគ្រប់គ្រងប្រទេសក្តី គណបក្សសង្គ្រោះជាតិនឹងប្រែក្លាយការឈឺចាប់នានា ដែលគណបក្សប្រឆាំងកំពុងប្រឈមនេះ មកធ្វើជាការផ្សះផ្សាជាតិ ដើម្បីបញ្ចប់វិវាទខ្មែរ និងខ្មែរ។
ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅថ្ងៃដំបូងនេះ លោក ថម ម៉ាលីណូស្គី គ្រោងជួបជាមួយមន្ត្រីរដ្ឋាភិបាល សមាជិកនៃគណបក្សប្រឆាំងក្រុមសង្គមស៊ីវិលក្នុងស្រុក និងតំណាងទីភ្នាក់ងារអន្តរជាតិ ដើម្បីពិភាក្សាពីសារៈសំខាន់នៃការបោះឆ្នោតដែលមានភាពសេរី និងយុតិ្តធម៌នៅកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិលបានស្នើឲ្យមានការស៊ើបអង្កេតជាបន្ទាន់មួយប្រកបដោយភាពហ្មត់ចត់ និងឯករាជ្យអំពីការបាញ់សម្លាប់លោក កែម ឡី នៅម៉ោងជិត៩ព្រឹក នាថ្ងៃអាទិត្យកន្លងទៅនេះ។
ព័ត៌មានផ្សេងទៀត