លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ការដោះលែងអ្នកទាំងប្រាំនេះបានធ្វើឡើងមិនបានប៉ុន្មានថ្ងៃក្រោយពីជំនួបផ្លូវការដ៏កម្រមួយរវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល បានលើកឡើងផងដែរថា ក្រុមអង្គការសង្គមស៊ីវិលមិនមានចិត្តធំ ចង់ផ្តុំគ្នាបង្កើតបដិវត្តន៍ពណ៌ បំផ្លាញសន្តិភាពរបស់ប្រទេសដែលជាសមិទ្ធផលរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះឡើយ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអង្គារកន្លងទៅ បានចេញរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដោយបានបង្ហាញថា ប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ថ្នាក់ទីពីរក្នុងបញ្ជីប្រឆាំងការជួញដូរមនុស្សសម្រាប់ឆ្នាំ២០១៧ដែលមិនមានអ្វីប្រែប្រួល ប្រសើរជាងឆ្នាំមុននោះទេ។
លោកហ៊ុន សែនបានដាក់ការសង្ស័យថា បន្ទប់ស្ថានការណ៍អាចជាបណ្តាញនៃបដិវត្តន៍ពណ៌ ដែលលោកបានលើកឡើងជារឿយៗក្នុងការថ្លែងសារនយោបាយរបស់លោក។
លោកជា សុផារ៉ា អតីតអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីជួយប្រជាពលរដ្ឋដែលមានចំណូលមធ្យម និងទាបអាចទទួលបានលំនៅដ្ឋានសមរម្យ ក្រសួងបានផ្តើមសហការជាមួយក្រុមហ៊ុនឯកជនចំនួនពីរ ក្នុងការអភិវឌ្ឍលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ។
«ប៉ុន្តែបែរជាបក្សនយោបាយមួយ និងអង្គការក្រៅរដ្ឋាភិបាលមួយ ដែលគេហៅថា មានបន្ទប់ [ស្ថានការណ៍] ចាត់ទុកថា មិនទាន់សេរីទេ។ អីចឹងទេ ខ្ញុំចាត់ទុកថា ភាពសេរីរបស់គេគឺពេលដែលគេដើរចូលផ្ទះនាយករដ្ឋមន្ត្រី ឬក៏សម្លាប់នាយករដ្ឋមន្ត្រីនៅហ្នឹងកន្លែង អាហ្នឹងសេរីហើយ»
ការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ បានជួបបញ្ហាមិនប្រក្រតីជាច្រើន ទាក់ទិនសេរីភាពបញ្ចេញមតិ និងគោលការណ៍សមភាពដែលទាមទារឲ្យមានការលម្អសម្រាប់ការបោះឆ្នោតថ្នាក់ជាតិដែលនឹងត្រូវធ្វើឡើងនៅឆ្នាំ២០១៨។ ក្រុមសង្កេតការណ៍បានរកឃើញថា ការបោះឆ្នោតដែលធ្វើឡើងកាលពីដើមខែមិថុនា មិនទាន់សេរី និងយុត្តិធម៌នៅឡើយ។
កិច្ចពិគ្រោះយោបល់ជាមុនដែលមានរយៈពេលប្រាំមួយខែ ស្ដីពីគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី ប៉ាក់ បេង នៅក្នុងប្រទេសកុម្មុយនិស្តឡាវ បានបញ្ចប់ទៅកាលពីដើមសប្ដាហ៍នេះ។
លោក ឡឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ជាមួយនឹងគម្រោងផ្ដួចផ្ដើមនេះ កម្ពុជា និងចិន អាចរួមគ្នាពង្រីកវិស័យផ្សេងទៀត ដូចជា ការផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ការបង្កើតផែនការអភិវឌ្ឍកសិកម្មបែបទំនើប និងការបង្កើតសហប្រតិបត្តិការដាំដុះដំណាំផ្សេងៗទៀត។
កាលពីខែកញ្ញា ឆ្នាំ២០១៦ សាលាឧទ្ធរណ៍ក៏បានសម្រេចតម្កល់ការកាត់សេចក្តីរបស់តុលាការខេត្តកោះកុង ដោយឱ្យលោកវ៉ែន វ៉នជាប់ទោសពីបទ «ប្រមូលផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត»។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានប្រាប់ VOA ថា អ្នកគ្រប់គ្រងពន្ធនាគារមិនចាំបាច់សុំការអនុញ្ញាតពីតុលាការ ដើម្បីផ្ទេរលោកនី សុខាមកព្យាបាលនៅក្រៅពន្ធនាគារនោះឡើយ។
ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំគឺជា ផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ត្រីភាគីក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដែលបានធ្វើឡើងកាលពីឆ្នំា២០១៤។
ទំនប់វារីអគ្គិសនី ប៉ាក់ បេង មានតម្លៃប្រមាណ២.៣៧២លានដុល្លារអាមេរិក ហើយស្ថិតនៅចម្ងាយប្រហែល១.៥៤០ គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវ។ ការសាងសង់ទំនប់នេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤។
«យើងប្រមូលផល និងអនុផលព្រៃឈើ មួយចំនួនយើងយកមក មិនមែនផលប្រយោជន៍បុគ្គលរបស់ខ្ញុំ ខ្ញុំមកធ្វើដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋបាទ»។
លិខិតដដែលបានសរសេរក្នុងន័យដើមថា៖ «រាជរដ្ឋាភិបាលបានសម្រេចលុបចោលនូវលិខិតលេខ ១៥១របក ចុះថ្ងៃទី១២ ខែ តុលា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីបុគ្គល សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ»។
សេចក្តីប្រកាសព័ត៌មានរបស់តុលាការខ្មែរក្រហមចុះថ្ងៃទី១៣ ខែមិថុនានេះ បានឲ្យដឹងថា តុលាការបានធ្វើការស៊ើបសួរលើលោកយឹម ទិត្យអស់រយៈពេល៨ឆ្នាំ ទាក់ទងនឹងឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តឡើងរវាងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
តុលាការកំពូល បានកោះហៅលោក វ៉ែន វ៉ន សកម្មជនការពារបរិស្ថាន ឲ្យចូលទៅបំភ្លឺនៅថ្ងៃ ទី២១ ខែមិថុនា ខាងមុខ ក្នុងសំណុំរឿងប្រមូលផលអនុផលព្រៃឈើដោយខុសច្បាប់ដែលបានកើតឡើងតាំងពីខែ មករា ឆ្នាំ ២០១៥។
ការព្យួរការងាររបស់អ្នកទាំង១១នាក់នេះ កើតមានឡើង នៅក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បន្ទាប់ពីក្រុមកម្មករជិត ២០០០នាក់ បានក្រោកតវ៉ាប្រឆាំងនឹងថៅកែរោងចក្រ Southland ក្នុងសង្កាត់ចោមចៅ ដើម្បីបានទៅបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅ។
ការដកតំណែង និងអាវុធរបស់លោកនេះគឺ ធ្វើឡើងភ្លាមៗ ក្រោយពីមានសេចក្តីរាយការណ៍ចោទប្រកាន់ថា លោកមានទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ក្នុងពេលមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីដើមខែមិថុនានេះ។
លោក ផន ម៉ៃ បានប្រាប់ក្រុមកម្មករ និងតំណាងសហជីពថា លោកនឹងធ្វើលិខិតអញ្ជើញភាគីសហជីព និងថៅកែរោងចក្រទៅផ្សះផ្សាគ្នា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។
ព័ត៌មានផ្សេងទៀត