លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
អ្នកវិភាគយល់ថា ការអំពាវនាវរបស់លោក ហ៊ុន ម៉ាណែត គ្មានអ្វីថ្មីទេ ពោលវាគ្រាន់តែជាការត្រាប់តាមសារនយោបាយឪពុករបស់លោក និងក្រុមមន្ត្រីគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
អ្នកនាំចេញសម្លៀកបំពាក់ពីកម្ពុជាក៏បានបង្ហាញការបារម្ភរបស់ខ្លួនថា ការបាត់បង់ឋានៈអនុគ្រោះពន្ធនេះអាចនឹងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានយូរអង្វែងមកលើឧស្សាហកម្មកាត់ដេរដែលកំពុងផ្តល់ការងារដល់ប្រជារាស្ត្រខ្មែរយ៉ាងហោចណាស់៧០ម៉ឺននាក់នៅទូទាំងប្រទេស។
អ្នកការពារសិទ្ធិកម្មករយល់ថា ការវិវត្តនេះ មានទំនាក់ទំនងជាមួយនឹងឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ដែលបានប្រកាសទុកពេលឲ្យកម្ពុជា១២ខែដើម្បីស្តារឡើងវិញនូវស្ថានភាពការគោរពសិទ្ធិមនុស្ស។
សេចក្តីប្រកាសរបស់ស្ថានទូតអាល្លឺម៉ង់បានលើកឡើងផងដែរថា ឥណទានចំនួនប្រមាណ៣៤លានដុល្លារនោះសង្ឃឹមថានឹងរួមចំណែកជួយប្រទេសកម្ពុជាសម្រេចគោលដៅក្នុងការកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់។
លោកនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថា លោកមិនរាថយក្នុងការការពារបូរណភាពទឹកដីកម្ពុជា ដោយលោកបានលើកពីសុភាសិតខ្មែរថា«រុញទូកបណ្ដោយទឹក»។
ក្រោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសថាកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើន ដែលធ្វើឲ្យកម្ពុជាអាចបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនោះ មេដឹកនាំសហជីពមួយចំនួននិយាយថា វាមិនទាន់ដល់ពេលសម្រាប់កម្ពុជាត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនោះរបស់សហភាពអឺរ៉ុបនោះទេ។
លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានស្នើឲ្យសហគមន៍អន្តរជាតិកុំឲ្យលុយរបបខុសច្បាប់របស់លោកហ៊ុន សែន ខ្ចី ដោយលោកបានព្រមានថា រដ្ឋាភិបាលថ្មី ដែលនឹងកើតចេញពីការបោះឆ្នោតត្រឹមត្រូវ នឹងមិនទទួលស្គាល់ការខ្ចីលុយរបស់រដ្ឋាភិបាលចាស់នោះទេ។
មេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានប្រកាសប្រាប់មហាជនខ្មែរថា កម្ពុជាមិនអាចអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសណាមួយនៅក្នុងប្រទេសកម្ពុជានោះទេ បើយោងតាមរដ្ឋធម្មនុញ្ញប្រទេសនេះ។
កាសែតតាមបណ្តាញអ៊ីនធឺណិតមួយឈ្មោះ Asia Times បានចេញសេចក្តីរាយការណ៍មួយថា កំពុងផែទឹកជ្រៅមួយដែលកំពុងសាងសង់នៅខេត្តកោះកុងប្រទេសកម្ពុជា ទំនងអាចជាកន្លែងសម្រាប់បម្រើដល់សកម្មភាពរបស់កងទ័ពជើងទឹកចិន។
កម្ពុជាបន្តសាទរចំពោះជំនួបប្រជុំកំពូលស្តីពីបញ្ហាអន្តរកូរ៉េ ដែលបានធ្វើឡើងនៅឆ្នាំ២០១៨នេះ។ អ្នកជំនាញកិច្ចការតំបន់បញ្ជាក់ថា អាស៊ានមានតួនាទីសំខាន់មួយដែរ ក្នុងការកសាងទំនុកចិត្តលើឧបទ្វីបកូរ៉េ ដើម្បីឈានទៅកសាងសន្តិភាពពេញលេញនៅលើឧបទ្វីបនេះ។
នៅមុនពេលលោក ហ៊ុន សែន ធ្វើការចោទប្រកាន់ថា លោក សម រង្ស៊ី បានរៀបចំអន្ទាក់ដាក់រូបលោកនោះ លោកសម រង្ស៊ី បានប្រើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះ ដោយបានចាត់ទុកលោកហ៊ុន សែន មានស្មារតីមិននឹងនរ និងមិនមានការទទួលខុសត្រូវ។
ជម្លោះរវាងពលរដ្ឋជាង៤០០គ្រួសារនិងក្រុមហ៊ុន NK Venture បានកើតឡើងតាំងពីឆ្នាំ ២០១០ គឺក្រោយពេលដែលរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំចំនួន១.២០០ហិកតា ដល់ក្រុមហ៊ុននេះដែលមានបំណងដាំដំណាំអំពៅ។
ក្រុមសមាជិកសភាមួយចំនួននៅសមាគមអាស៊ាន បានទាមទារមេដឹកនាំទាំងឡាយក្នុងសមាគមនេះ ឱ្យដាក់ការគាបសង្កត់លើប្រទេសកម្ពុជាចំពោះការធ្វើឲ្យដំណើរការប្រជាធិបតេយ្យធ្លាក់ចុះ ការលុបបំបាត់ចោលសារព័ត៌មានឯករាជ្យ ការដាក់ឃុំឃាំងសកម្មជនសិទ្ធិមនុស្ស និងការរំលាយចោលគណបក្សប្រឆាំង។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃក៏បានជម្រាបដល់ពលរដ្ឋត្រូវភ្ជាប់ទៅជាមួយនូវឯកសារដូចជា សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់។
ក្នុងពេលកម្ពុជាកំពុងស្ថិតលើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនប្រកបដោយចីរភាពនោះ អ្នកស្រីស្មីតយល់ថា រដ្ឋាភិបាលត្រូវកសាងស្ថាប័ន និងធនធានមនុស្ស ដែលមានសមត្ថភាព បំពេញការងារជំនាញចាំបាច់បម្រើសាធារណៈជន ឈរលើគោលការណ៍នៃការគោរពសិទ្ធិមនុស្ស។
Controversial Agreement Expires and Observers Don’t Think It’s Coming Back
ក្នុងពេលប្រទេសមួយចំនួននៅបស្ចិមលោកបានសម្រេចបិទទ្វារមន្ទីរឃុំឃាំងនោះ ប្រទេសកម្ពុជាកំពុងមើលឃើញកំណើនអ្នកទោស ដែលនាំឲ្យមានការបារម្ភអំពីជីវិតរស់នៅរបស់អ្នកទោសក្នុងពន្ធនាគារ ជាពិសេសនោះ គឺស្ត្រីនិងកុមារ។
ក្រុមមន្ត្រីសិទ្ធិមនុស្សនិងសហជីពកម្មករលើកឡើងថា បញ្ហាការវិនិយោគទុនរបស់ជនជាតិចិននិងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប អាចនឹងស្ថិតនៅក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃរបស់អ្នកជំនាញអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
ព័ត៌មានផ្សេងទៀត