លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
គម្រោងនេះធ្វើឡើងក្រោយពីអង្គការទាំងពីរបានចេញរបាយការណ៍មួយដែលបង្ហាញថា មានប្រជាពលរដ្ឋមួយចំនួនហាក់ដូចជារងគ្រោះដោយសារកម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ។
មន្ត្រីជាន់ខ្ពស់ធនាគារកណ្តាលនៃប្រទេសកម្ពុជានៅថ្ងៃពុធនេះបានហៅរបាយការណ៍ស្តីពីជនរងគ្រោះដោយសារការខ្ចីបុលពីស្ថាប័នមីក្រូហិរញ្ញវត្ថុដែលធ្វើឡើងដោយអង្គការក្រៅរដ្ឋាភិបាលចំនួនពីរថា គឺជាការឃោសនា ដែលបង្កឲ្យមានការភាន់ច្រឡំ។
រដ្ឋាភិបាលបានវាយតម្លៃថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនេះត្រូវការថវិកាជាង១៧០លានដុល្លារអាមេរិក។
មន្ត្រីនយោបាយជាន់ខ្ពស់របស់ស្ថានទូតចិនប្រចាំកម្ពុជា បានចេញមុខការពារគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីនៅចំពោះមុខមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ហើយថា ទំនាក់ទំនងល្អរវាងចិននិងអាមេរិកគឺជាគន្លឹះនៃភាពរុងរឿងក្នុងតំបន់អាស៊ីអាគេ្នយ៍៕
ពីខែមេសា ឆ្នាំ២០១៨ ដល់ខែមីនា ឆ្នាំ២០១៩ មានមនុស្សសរុបចំនួន១០៥នាក់ ត្រូវបានចាប់ខ្លួន ត្រូវបានកោះហៅដោយតុលាការ ត្រូវបានឃុំខ្លួន និងត្រូវបានផ្តន្ទាទោសដោយតុលាការក្នុងរឿងទំនាស់ដីធ្លី។
មន្ត្រីនយោបាយជាន់ខ្ពស់របស់ស្ថានទូតចិនប្រចាំកម្ពុជា បានចេញមុខការពារគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីនៅចំពោះមុខមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ហើយថា ទំនាក់ទំនងល្អរវាងចិននិងអាមេរិកគឺជាគន្លឹះនៃភាពរុងរឿងក្នុងតំបន់អាស៊ីអាគេ្នយ៍។
រដ្ឋាភិបាលនឹងអនុវត្តផែនការដូចគ្នានេះនៅក្នុងខេត្តមួយចំនួនទៀតដែលកំពុងប្រឈមនឹងបញ្ហារំដោះទឹកកខ្វក់។
ពលរដ្ឋ១៩៧គ្រួសារ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុងស្វែងអន្តរាគមឲ្យដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេជាមួយលោក ហេង ហ៊ុយ អ្នកជំនួញនិងជាម្ចាស់ក្រុមហ៊ុន Heng Huy Agriculture Group។ ក្រៅពីនេះក៏មានជនរងគ្រោះទំនាស់ដីធ្លីនៅជ្រោយចង្វារចូលរួមដែរ។
ក្រុមប្រជាពលរដ្ឋរាប់សិបនាក់ក្នុងចំណោមពលរដ្ឋចំនួន១៩៧គ្រួសារ ដែលមានទំនាស់ដីធ្លីក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បន្តតវ៉ារកដំណោះស្រាយចំពោះទំនាស់ដីធ្លី ជាមួយលោក ហេង ហ៊ុយ ជាអ្នកជំនួញម្នាក់នៅក្នុងខេត្តកោះកុងនិងជាម្ចាស់ក្រុមហ៊ុនHeng Huy Agriculture Group ។
ពលរដ្ឋទាមទារចង់បានដីម្នាក់ៗ២ហិកតា និងប្រាក់ចំនួនប្រមាណ៧០០០ដុល្លារអាមេរិកជាសំណងទៅនឹងការបាត់បង់ដីជាង៩០០ហិកតា។
ក៏ប៉ុន្តែលោក សម រង្ស៊ី ធ្លាប់បានអះអាងថា ការវិលត្រឡប់មកកម្ពុជារបស់លោកនឹងមិនត្រូវលើកពេលនោះទេ។
ប្រទេសចិនជាថ្មីម្តងទៀតបានកោតសរសើរប្រទេសកម្ពុជាចំពោះវិធានការប្រឆាំងនឹងល្បែងភ្នាល់តាមអ៊ីនធឺណែត ដែលមន្ត្រីផ្លូវការចិនបានហៅវិធានការនោះថា នឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
មន្ត្រីផ្លូវការរបស់រដ្ឋាភិបាលនិយាយថាការអំពាវនាវរបស់អង្គការក្រៅរដ្ឋាភិបាលនេះមិនមានអត្ថន័យគួរពិចារណានោះទេ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សល្បីឈ្មោះមួយរបស់សហរដ្ឋអាមេរិកធ្លាប់បានអំពាវនាវឲ្យមានការជំរុញការកាត់ទោសអ្នកទទួលខុសត្រូវរបស់ពួកខ្មែរក្រហមបន្ថែមទៀត។
ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីមន្ត្រីការបរទេសសហរដ្ឋអាមេរិកសម្តែងកង្វល់ចំពោះភាពតានតឹងនៃចលនាបាតុកម្មនៅទីក្រុងហុងកុង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចោទអាមេរិកថា កំពុងលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសចិន ហើយអាមេរិកនៅពីក្រោយខ្នងនៃចលាចលនៅក្រុងហុងកុង។
ទំនប់ប្រទាក់ក្រឡាធ្វើសម័យខ្មែរក្រហមដែលអាចស្តុកទឹកបាន១០លានម៉ែត្រគុប ស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីក្រុងកំពត ខេត្តកំពតបានបាក់និងជនលិចផ្ទះ ដីស្រែចម្ការនិងផលដំណាំ។
តួលេខចុងក្រោយបង្ហាញថា ប្រជាពលរដ្ឋ៦០០០គ្រួសារនិងដីស្រែចម្ការជាង៥០០០ហិកតារងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ មន្ត្រីមានសមត្ថកិច្ចបញ្ជាក់ថា ទឹកជំនន់ចាប់ផ្តើមស្រកទៅវិញប៉ុន្មានថ្ងៃមកនេះ។ ប៉ុន្តែភ្លៀងអាចនៅបន្តធ្លាក់ជាបន្តទៀត។
នៅចំពោះមុខអ្នកតំណាងសាសនាព្រះពុទ្ធ សាសនាកាតូលិកនិងសាសនាអ៊ីស្លាមជាច្រើនរយនាក់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យមានការបង្កកទ្រព្យសម្បត្តិឧក្រិដ្ឋជនដែលបានប្រព្រឹត្តអំពើជួញដូរមនុស្ស។
ប្រទេសជប៉ុនបានលើកពីបញ្ហាសុខភាពរបស់លោក កឹម សុខា មកពិភាក្សាជាមួយតំណាងរដ្ឋាភិបាលកម្ពុជា។ បើតាមមន្ត្រីជាន់ខ្ពស់ស្ថានទូតជប៉ុន រដ្ឋាភិបាលក្រុងតូក្យូបានរំឭកដល់រដ្ឋាភិបាលកម្ពុជាឲ្យគិតគូរពីសុខភាព អតីតប្រធានគណបក្សប្រឆាំងរូបនេះតាមគោលការណ៍មនុស្សធម៌។
ទឹកជំនន់នៅប្រទេសកម្ពុជាបានធ្វើឲ្យប្រជាពលរដ្ឋជាង៦០០០គ្រួសាររងផលប៉ះពាល់ ក្នុងនោះដីស្រែ វត្តអារ៉ាមនិងសាលារៀនមួយចំនួនក៏កំពុងស្ថិតក្នុងការជន់លិចផងដែរ។ ប៉ុន្តែខណៈដែលខេត្តមួយចំនួនរងគ្រោះដោយសារទឹកជំនន់ ខេត្តមួយចំនួនបែរជាស្ថិតក្នុងគ្រោះរាំងស្ងួតទៅវិញ។
ព័ត៌មានផ្សេងទៀត