ជនរងគ្រោះទំនាស់ដីធ្លីមកពីកោះកុងនិងជ្រោយចង្វារតវ៉ានៅក្រសួងដែនដី
ក្រុមប្រជាពលរដ្ឋរាប់សិបនាក់ក្នុងចំណោមពលរដ្ឋចំនួន១៩៧គ្រួសារ ដែលមានទំនាស់ដីធ្លីក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បន្តតវ៉ារកដំណោះស្រាយចំពោះទំនាស់ដីធ្លី ជាមួយលោក ហេង ហ៊ុយ ជាអ្នកជំនួញម្នាក់នៅក្នុងខេត្តកោះកុងនិងជាម្ចាស់ក្រុមហ៊ុនHeng Huy Agriculture Group ។ តំណាងពលរដ្ឋម្នាក់គឺអ្នកស្រីអ៊ិន ធូ វ័យ៤៧ ឆ្នាំ និយាយនៅថ្ងៃទី២២ ខែសីហា នេះថា ទំនាស់ដីធ្លីនេះ បានកើតឡើងតាំងពីឆ្នាំ២០០៧មកម៉្លេះ។ ការតវ៉ាបានចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ២០១៩ តែគ្មានដំណោះស្រាយ។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕