ភ្នំពេញ – ក្រុមប្រជាពលរដ្ឋរាប់សិបនាក់ក្នុងចំណោមពលរដ្ឋចំនួន១៩៧គ្រួសារ ដែលមានទំនាស់ដីធ្លីក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បន្តតវ៉ារកដំណោះស្រាយចំពោះទំនាស់ដីធ្លី ជាមួយលោក ហេង ហ៊ុយ ជាអ្នកជំនួញម្នាក់នៅក្នុងខេត្តកោះកុងនិងជាម្ចាស់ក្រុមហ៊ុនHeng Huy Agriculture Group ។ តំណាងពលរដ្ឋម្នាក់គឺអ្នកស្រីអ៊ិន ធូ វ័យ៤៧ ឆ្នាំ និយាយនៅថ្ងៃទី២២ ខែសីហា នេះថា ទំនាស់ដីធ្លីនេះ បានកើតឡើងតាំងពីឆ្នាំ២០០៧មកម៉្លេះ។ ការតវ៉ាបានចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ២០១៩ តែគ្មានដំណោះស្រាយ។ ស្របពេលមានការតវ៉ានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អះអាងថា គ្មានទំនាស់ដីធ្លីនៅទីតាំងដែលពលរដ្ឋកំពុងតវ៉ាទេ។ ក្រសួងថា មិនអាចរកដំណោះបានទេ ហើយស្នើឲ្យពលរដ្ឋត្រឡប់ទៅមូលដ្ឋានរបស់ពួកគាត់វិញ។ ទោះយ៉ាងណា អ្នកស្រីអ៊ិន ធូ ថា ពលរដ្ឋទាមទារចង់បានដីម្នាក់ៗ២ហិកតា និងប្រាក់ចំនួនប្រមាណ៧០០០ដុល្លារអាមេរិកជាសំណងទៅនឹងការបាត់បង់ដីជាង៩០០ហិកតា៕
ពលរដ្ឋពីខេត្ត កោះកុង តវ៉ាសុំដំណោះស្រាយទំនាស់ដីធ្លីនៅមុខក្រសួងរៀបចំដែនដី

១
អ្នកភូមិជាច្រើនត្រូវបានហ៊ុមព័ទ្ធដោយកងសន្តិសុខក្នុងអំឡុងពេលតវ៉ានៅក្រសួងរៀបចំដែនដី ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

២
ស្រ្តីម្នាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង អង្វររកដំណោះស្រាយដីធ្លីពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៣
ស្ត្រីអ្នកតវ៉ាមួយរូបកាន់បដាអំពាវនាវឲ្យមានដំណោះស្រាយដីធ្លីនៅក្រសួងរៀបចំដែនដី ទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៤
ស្ត្រីអ្នកតវ៉ាមួយរូបកាន់បដាអំពាវនាវឲ្យមានដំណោះស្រាយដីធ្លីនៅក្រសួងរៀបចំដែនដី ទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៥
អ្នកស្រី អ៊ិន ធូ វ័យ៤៧ ឆ្នាំ តំណាងពលរដ្ឋ ដឹកនាំការតវ៉ានៅក្រសួងរៀបចំដែនដី អំពាវនាវរកដំណោះស្រាយចំពោះទំនាស់ដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុន Heng Huy Agriculture Group ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩

៦
អ្នកភូមិជាច្រើននាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង កាន់ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រខ្មែរសម្តេចព្រះបាទបរមនាថ នរោត្តមសីហមុនី និងសម្តេចម៉ែនរោត្តមមុនីនាថ សីហនុ ក្នុងពេលតវ៉ាទាមទារដំណោះស្រាយដីធ្លីនៅក្រសួងរៀបចំដែនដី ថ្ងៃទី២២ ខែស

៧
កងសន្តិសុខខណ្ឌចំការមន របស់ទីក្រុងភ្នំពេញ ទប់ស្កាត់អ្នកតវ៉ាមិនឲ្យបិទផ្លូវនៅជាប់ក្រសួងរៀបចំដែនដី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៨
ក្រុមប្រជាពលដ្ឋរាប់សិបនាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង តវ៉ាអំពាវនាវរកដំណោះស្រាយដីធ្លីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៩
កងសន្តិសុខព្យាយាមរាំងខ្ទប់ក្រុមអ្នកភូមិពីការឈរនៅពីមុខអគារក្រសួងរៀបចំដែនដី ដោយសារហេតុផលចរាចរណ៍ ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

១០
អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)