លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ឃុំចំនួនពីរក្នុងស្រុកទឹកឈូ ខេត្តកំពត កំពុងលិចលង់ដោយសារជំនន់ទឹកភ្លៀង។ ការជន់លិចនេះកើតឡើង ក្រោយពីទំនប់ទឹកដ៏ចំណាស់មួយបានបាក់នៅពេលដែលភ្លៀងធ្លាក់ជាប់ៗគ្នា។
ទំនប់ប្រទាក់ក្រឡា ដែលអាចស្តុកទឹកបាន១០លានម៉ែត្រគុប ស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីក្រុងកំពត ខេត្តកំពត។ ទំនប់នេះបានបាក់នៅព្រឹកថ្ងៃទី១១ ខែសីហា គឺនៅចំពេលមានភ្លៀងធ្លាក់ខ្លាំង។
បន្ទាប់ពីមានការធ្លាក់ភ្លៀងខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ យ៉ាងហោចណាស់ខេត្តចំនួនពីរក្នុងប្រទេសកម្ពុជាកំពុងទទួលរងទឹកជំនន់។ ក្នុងនោះមនុស្សបួននាក់បានស្លាប់និងទ្រព្យសម្បត្តិមួយចំនួនរងការខូចខាត។
កម្ពុជានិងស្រីលង្កាទើបតែបានចុះហត្ថលេខាជាមួយគ្នាដើម្បីពង្រឹងចំណងការទូតនិងបង្កើនការធ្វើពាណិជ្ជកម្មរួមគ្នា។ ប៉ុន្តែអ្នកវិភាគថា កម្ពុជាពិបាកជំរុញការធ្វើពាណិជ្ជកម្មដោយសារប្រទេសទាំងពីរមានកម្លាំងផលិតប្រហាក់ប្រហែលគ្នាក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម។
«ដូច្នេះសក្កានុពល វាធំណាស់ វិនិយោគនៅកម្ពុជា ក៏ដូចជាក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលនឹងមានដៃគូដ៏ធំ ហើយដែលមានប្រជាជនប្រមាណ៣ពាន់លាននាក់ ឯណោះ បើបូកចិន និងឥណ្ឌា បូកនឹងបណ្តាប្រទេសអាស៊ាន និងប្រទេសដទៃទៀតគឺទីផ្សារមួយនេះគឺពិតជាធំ»។
«ជាមួយការស្លាប់របស់នួន ជា រដ្ឋាភិបាលជាច្រើនគួរនៅបន្តទាមទារឲ្យលោកហ៊ុន សែនធានាដំណើរការកាត់ក្តីអ្នកឯទៀត ដែលបានធ្វើឲ្យប្រជាជនខ្មែរឈឺចាប់ទាំងកាយនិងចិត្ត ក្នុងអំឡុងរបបខ្មែរក្រហមប្រល័យពូជសាសន៍»។
នៅឆ្នាំ១៩៥០ នួន ជាបានវិលមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមចលនាប្រឆាំងនឹងបារាំង ហើយត្រូវបានផ្ទេរចេញពីគណបក្សសហគមន៍ថៃ មកចូលរួមគណបក្សកុម្មុយនិស្តឥណ្ឌូចិន និងត្រូវបានចាត់ចែងឲ្យទទួលបន្ទុកការបណ្តុះបណ្តាលខាងមនោគមវិជ្ជា។
មុខតំណែងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនេះទំនេរជាច្រើនខែមកហើយ។ ការតែងតាំងលោក W. Patrick Murphy ធ្វើឡើងស្របពេលដែលមានភាពតានតឹងខាងពាក្យសម្តីខ្លះៗរវាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ និងមន្ត្រីរដ្ឋាភិបាលកម្ពុជា។
រដ្ឋាភិបាលរំពឹងថា ក្រុមការងារអន្តរក្រសួងនឹងចាប់ផ្តើមពិភាក្សាអំពីប្រកាសស្តីពីការហាមប្រាមមិនឲ្យជនបរទេសប្រកបការងារមួយចំនួននៅប្រទេសកម្ពុជានៅដើមខែសីហាខាងមុខ។ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលមានទស្សនៈចម្រុះចំពោះគោលការណ៍របស់រដ្ឋាភិបាលនេះ។
ក្រោយការធ្វើជំរឿនជនបរទេសដែលស្នាក់នៅនិងរស់នៅក្នុងប្រទេសកម្ពុជានាពេលចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានរកឃើញថា ជនបរទេសស្នាក់នៅរយៈពេលយូរគ្មានឯកសារ មានចំនួនជិត១១ម៉ឺននាក់។
ការិយាល័យរបស់សហចៅក្រមស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហម បានបិទទ្វាដោយស្ងៀមស្ងាត់។ អ្នកជំនាញផ្នែករបបខ្មែរក្រហមមួយរូប បានចាត់ទុកការបិទទ្វាការិយាល័យសហចៅក្រមស៊ើបអង្កេត ថាជាការបិទបញ្ចប់ទំព័រមួយក្នុងកេរដំណែលរបស់សាលាក្តីខ្មែរក្រហម។
សហរដ្ឋអាមេរិកនៅថ្ងៃនេះ បានសម្តែងកង្វល់របស់ខ្លួនលើការចាប់ និងឃុំខ្លួនបុរសពីរនាក់ដោយសារពួកគេបានចូលរួមរំឭកខួបនៃបាញ់សម្លាប់អ្នកវិភាគនយោបាយលោកកែម ឡី ដោយបានហៅការចាប់ខ្លួននេះថា មានចរឹតនយោបាយ។
មួយថ្ងៃបន្ទាប់ពីស្ថានទូតអាមេរិកស្នើឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតករណីសម្លាប់លោកកែម ឡី ដែលជាអ្នកវិភាគដ៏ល្បីល្បាញម្នាក់របស់ប្រទេសកម្ពុជា មន្ត្រីរដ្ឋាភិបាលបានចោទប្រកាន់ថា សាររបស់សហរដ្ឋអាមេរិកមានចរឹតនយោបាយនិងមិនមានអ្វីត្រូវធ្វើតាមនោះទេ។
បុរសវ័យកណ្តាលពីរនាក់ត្រូវសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីរបទញុះញង់បង្កឲ្យមានបទឧក្រិដ្ឋដូចគ្នា បន្ទាប់ពីបុរសទាំងពីររូបធ្វើសកម្មភាពទាក់ទងទៅនឹងការរំឭកខួបនៃការបាញ់សម្លាប់អ្នកវិភាគលោកបណ្ឌិតកែម ឡី។
អ្នកគាំទ្រលោកបណ្ឌិត កែម ឡី ចំនួនប្រាំពីររូបត្រូវចាប់ខ្លួនដោយអាជ្ញាធរក្រុងភ្នំពេញ ដោយសារពួកគេបានធ្វើពិធីរំឭកខួបទី៣ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយរូបនេះ ក្នុងនោះអ្នកគាំទ្រម្នាក់ត្រូវបញ្ជូនទៅកាន់តុលាការដើម្បីធ្វើការចោទប្រកាន់។
មួយថ្ងៃមុនដល់ខួបគម្រប់បីឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្សធំៗចំនួន២៤ បានស្នើឲ្យអាជ្ញាធរកម្ពុជា បើកការស៊ើបអង្កេតឯករាជ្យមួយ ទៅលើឃាតកម្មអ្នកវិភាគរូបនេះ។
នៅសល់តែពីរថ្ងៃទៀតតែប៉ុណ្ណោះ ក្រុមគ្រួសារនិងអ្នកគាំទ្រនឹងរៀបចំពិធីរំឭកខួបបីឆ្នាំនៃឃាតកម្មលើលោកបណ្ឌិតកែម ឡី អ្នកវិភាគនយោបាយនិងសង្គមសំខាន់មួយរូបរបស់ប្រទេសកម្ពុជា។ មានការគ្រោងរៀបចំពិធីនេះ នៅទីតាំងពីរផ្សេងគ្នា គឺក្នុងរាជធានីភ្នំពេញ និងខេត្តតាកែវ។
លោកសំ ទិត្យសីហា មេធាវីមួយរូបរបស់លោករ៉ាត់ រត្នមុនី មានប្រសាសន៍ថា កូនក្តីលោកទទួលយកមិនបានចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចឲ្យលោកមានទោសយ៉ាងអយុត្តិធម៌។
លោកទៀ បាញ់ មានប្រសាសន៍ថា៖ «កិច្ចការងារនេះ យើងគ្មានស្អីទៅដូចដែលគាត់ថា បដិសេធមិនទទួលស្អីគាត់ឯណា ឯណី»។
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបដិសេធជំនួយពីសហរដ្ឋអាមេរិកដើម្បីថែទាំមូលដ្ឋានកងទ័ពជើងទឹកនៅដែនសមុទ្ររាម ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាស្នើឲ្យកម្ពុជាប្រកាន់យកនយោបាយអព្យាក្រឹតដោយសង្ស័យថា កម្ពុជាបានងាកទៅសហការជាមួយកងទ័ពចិននៅទីតាំងដដែលនោះ។
ព័ត៌មានផ្សេងទៀត