លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហមុនីបានធ្វើជាអធិបតីនៃការប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ដែលប្រទេសកម្ពុជាដណ្តើមបានពីប្រទេសបារាំងកាលពីទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៦៦ឆ្នាំ ដែលកម្ពុជាបានរួចផុតពីរបបអាណានិគមនិយមបារាំង
រដ្ឋាភិបាលនឹងលះបង់គ្រប់បែបយ៉ាង ក្នុងនោះមានទាំងប្រព័ន្ធឋាៈអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុប ដើម្បីរាំងខ្ទប់មិនឲ្យអតីតមេដឹកនាំគណបក្សប្រឆាំងលោកសម រង្ស៊ី និងក្រុមគាំទ្រគណបក្សប្រឆាំងដណ្តើមអំណាច។
នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ដែលលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបង្ហាញការគោរពតាមប្រកាសរបស់លោកថា នឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃបុណ្យឯករាជ្យជាតិ ៩ ខែវិច្ឆិកា។
អ្នកជំនាញខាងសេដ្ឋកិច្ច ចាត់ទុកថា កិច្ចព្រមព្រៀងសេដ្ឋកិច្ច RCEPនេះ អាចជាការគំរាមកំហែងទៅលើការលក់ទំនិញរបស់កម្ពុជា ជាពិសេសគឺទំនិញកាត់ដេរ ដែលប្រទេសជាសមាជិកRCEP មានដូចជាចិន ក៏ជាអ្នកផលិតទំនិញប្រភេទនេះផងដែរ។
កម្ពុជាមិនអាចនាំចេញទំនិញប្រភេទនេះទៅលក់នៅប្រទេសដែលជាសមាជិករបស់RCEP បានដោយងាយស្រួលនោះឡើយ ព្រោះប្រទេសទាំងនោះមានបច្ចេកវិទ្យា និងសមត្ថភាពផលិតខ្ពស់ជាងកម្ពុជា។
ច្បាប់ស្តីពី «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល» ដែលមាន៩ជំពូក និង៣៩មាត្រា ត្រូវបានអនុម័តដោយរដ្ឋសភាជាតិ កាលពីខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីមានការតវ៉ាតាំងពីឆ្នាំ២០១៣មក។
ស្របពេលដែលសហភាពអឺរ៉ុបត្រៀមចេញរបាយការណ៍វាយតម្លៃលើកទីពីរអំពីស្ថានភាពកម្ពុជា ក្រោមក្របខណ្ឌអនុគ្រោះពន្ធ EBA ក្រសួងមហាផ្ទៃបានប្រកាសអំពីកិច្ចពិគ្រោះយោបល់មួយជាមួយសង្គមស៊ីវិល ទាក់ទងនឹងវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលដ៏ចម្រូងចម្រាស។
នៅខែវិច្ឆិកាខាងមុខនេះ សហភាពអឺរ៉ុបនឹងបញ្ចេញរបាយការណ៍វាយតម្លៃលើកទីពីរស្តីពីស្ថានភាពកម្ពុជាក្រោមក្របខណ្ឌប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែសព្វាវុធ» ឬហៅថា EBA។ រដ្ឋាភិបាលកម្ពុជានឹងមានពេលបីខែ ដើម្បីឆ្លើយតបនឹងការរកឃើញចុងក្រោយនេះ។
មន្ត្រីរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មតបទៅនឹងការអំពាវនាវរបស់អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ សុំឲ្យអាជ្ញាធរដោះលែងសកម្មជនវ័យក្មេងលោក គង់ រ៉ៃយ៉ា និងលោកសួង នាគព័ន្ធ ដោយលើកឡើងថាមានតែតុលាការទេ ដែលអាចសម្រេចក្ដីក្ដាំអ្នកទាំងពីរបាន។
ការចាយវាយលើវិស័យយោធា និងសន្តិសុខជាតិនៅតែខ្ពស់ដដែលសម្រាប់ឆ្នាំ២០២០។ អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមនៅកម្ពុជាយល់ឃើញថា កម្ពុជានឹងពិបាកក្លាយជាប្រទេសមានចំណូលមធ្យមឬចំណូលខ្ពស់ ប្រសិនបើការវិនិយោគលើវិស័យអប់រំ និងសុខាភិបាលនៅបន្តស្ថិតក្នុងកម្រិតទាប។
ពលរដ្ឋនៅទីក្រុងភ្នំពេញផ្ដល់ទស្សនៈចម្រុះចំពោះការត្រៀមវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជា។ ពលរដ្ឋខ្លះបង្ហាញការបារម្ភថា នឹងអាចមានស្ថានការណ៍ច្របូកច្របល់កើតឡើង បើមេដឹកនាំបក្សប្រឆាំងរូបនេះ មកដោយគ្មានការធានាសន្តិសុខពីរដ្ឋអំណាចនៅកម្ពុជា។
របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក បង្ហាញថាបរិយាកាសធ្វើជំនួញនៅប្រទេសកម្ពុជាមិនមានភាពប្រសើរទេសម្រាប់ឆ្នាំ២០២០។ មូលហេតុដោយសារ មិនមានការកែទម្រង់ចាំបាច់មួយចំនួន។
ស្របពេលដែលរដ្ឋាភិបាលស្ងប់ស្ងាត់ចំពោះខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រុមអង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជាមួយចំនួនបានរៀបចំពិធីមួយដើម្បីរំលឹកខួបនៃកិច្ចព្រមព្រៀងនេះ។
អ្នកវិភាគនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា កម្ពុជាបានបរាជ័យក្នុងការអនុវត្តពេញលេញនូវខ្លឹមសារក្នុងកិច្ចព្រមព្រាងឆ្នាំ១៩៩១នេះ។
២៨ឆ្នាំក្រោយពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ក្រុមអ្នកឃ្លាំមើលយល់ថាកម្ពុជានៅតែមានបញ្ហាធ្ងន់ធ្ងរក្នុងការគោរពសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ ខណៈដែលមន្ត្រីរដ្ឋាភិបាលយល់ថា កម្ពុជាកំពុងពុះពារយ៉ាងខ្លាំងដើរតាមគោលការណ៍នៃកិច្ចព្រមព្រៀងនេះ។
អង្គការសង្គមស៊ីវិលមួយក្រុមបានបង្ហាញការបារម្ភយ៉ាងខ្លាំងចំពោះការប្រព្រឹត្តអំពើហិង្សាលើអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ហើយស្នើឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនការការពារសន្តិសុខដល់ពលរដ្ឋគ្រប់រូបដែលចូលរួមសកម្មភាពនយោបាយ។
លោក ហ៊ុន សែន បានផ្តើមពិភាក្សាអំពីប្រព័ន្ធឋានៈអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប EBA ជាមួយសមភាគីរបស់លោកនៅហុងគ្រី គ្រាដែលលោកបំពេញទស្សនកិច្ចនៅអឺរ៉ុបខាងកើត។ តែសង្គមស៊ីវិល យល់ថាប្រទេសអឺរ៉ុបខាងកើតមិនសូវមានឥទ្ធិពលក្នុងការសម្រេចលើ EBA សម្រាប់កម្ពុជាទេ។
នៅថ្ងៃទី១៥ ខែតុលានេះ កាលពីប្រាំពីរឆ្នាំមុនព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយាងចូលទិវង្គត។ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។
នៅថ្ងៃទី១៥ ខែតុលានេះ កាលពីប្រាំពីរឆ្នាំមុនព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយាងចូលទិវង្គត។ នៅថ្ងៃនេះ ក្រុមមន្ត្រីរដ្ឋាភិបាលនិងអ្នកវិភាគបានលើកពីស្នាព្រះហស្តរបស់ព្រះអង្គ ខណៈស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញ ចាត់ទុកថា ព្រះអង្គគឺជាមិត្តអមតរបស់ប្រជាជនចិន។
ព័ត៌មានផ្សេងទៀត