លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជានិងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយរិះគន់ការបោះបង្គោលព្រំដែនក្នុងខេត្តត្បូងឃ្មុំ។
លោក ហ៊ុន សែន បានលើកឡើងថា ក្រុមអ្នកកាសែតដែលបំពេញការងារមិនស្របតាមវិជ្ជាជីវៈនិងក្រមសីលធម៌ តាមរយៈការយកឈ្មោះជាអ្នកសារព័ត៌មានទៅគាបសង្កត់អ្នកដទៃ ជម្រិតទារប្រាក់គេជាដើម នឹងត្រូវឆ្លើយតបមកវិញជាមួយវិធានការផ្លូវច្បាប់។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើលោក សុខ គីន លើកឡើងថាយុត្តិធម៌ត្រូវតែផ្តល់ឲ្យជនរងគ្រោះ ដើម្បីជាការព្រមានដល់ម្ចាស់ការដ្ឋានសាងសង់អគារផ្សេងទៀត។
មន្ត្រីសិទ្ធិមនុស្សអះអាងថាក្រុមអង្គការសង្គមស៊ីវិលនឹងសិក្សាខាងច្បាប់បន្ថែមទៀតដើម្បីជួយក្រុមប្រជាពលរដ្ឋដែលត្រូវតម្រូវឲ្យចាកចេញពីផ្ទះសម្បែងតាមអំណាចសាលដីកាតុលាការកំពូល ព្រោះមានភាពមិនច្បាស់លាស់មួយចំនួនក្នុងការទិញដូរដីនៅទីតាំងដែលមានទំនាស់នោះ។
អ្នកឃ្លាំមើលនៅកម្ពុជា យល់ថាការបង្ក្រាបការជួញដូរ ឬប្រើប្រាស់គ្រឿងញៀននៅកម្ពុជា មិនប្រាកដប្រជា ដោយសារការអនុវត្តច្បាប់នៅមានលក្ខណៈធូររលុង ហើយឈ្មួញធំៗដែលពាក់ព័ន្ធនិងនៅពីក្រោយសកម្មភាពចរាចរណ៍គ្រឿងញៀន កម្រត្រូវបានសមត្ថកិច្ចចាប់ខ្លួន យកមកផ្តន្ទាទោស។
អ្នកនយោបាយខ្មែរខ្លះហៅបាតុកម្មដោយហិង្សានៅវិមានសភាអាមេរិកថាប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យអាមេរិក អ្នកនយោបាយខ្មែរមួយចំនួនទៀតថា បើសិនការផ្ទេរអំណាចនៅថ្ងៃទី២០ ខែមករាខាងមុខនេះមិនប្រឈមនឹងឧបសគ្គ នោះដំណើរការប្រជាធិបតេយ្យអាមេរិកនៅតែជាគំរូដល់បណ្តាប្រទេសផ្សេងទៀត។
ក្រសួងសុខាភិបាលថៃបានឲ្យដឹងថាពលរដ្ឋខ្មែរយ៉ាងតិច១០៥នាក់ ឆ្លងជំងឺកូវីដ១៩ ស្របពេលការឆ្លងជំងឺនេះ កំពុងកើនឡើងនៅប្រទេសថៃ។ ពលករខ្មែរមួយចំនួនដែលធ្វើការនៅទីនោះបង្ហាញការបារម្ភកាន់តែខ្លាំងឡើង និងចង់វិលមកប្រទេសកម្ពុជាវិញ។
ដើមខែមករានេះ គឺជាខួបមួយឆ្នាំនៃការបាក់រលំអគារមួយក្នុងខេត្តកែប ដែលបានបណ្តាលឲ្យកម្មករ៣៦នាក់ស្លាប់។ ប៉ុន្តែអ្នកការពារសិទ្ធិកម្មករក្នុងវិស័យសំណង់ និយាយថា កម្មករដែលរងគ្រោះពីការបាក់អគារកម្ពស់៦ជាន់នោះ មិនទាន់ទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ និងសំណងជំងឺចិត្តផ្សេងទៀតនៅឡើយទេ។
ការបង្កើតចលនាសង្គ្រោះជាតិ និងផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង បានក្លាយជាចំណុចស្នូលនៃការសួរដេញដោលរបស់តុលាការរាជធានីភ្នំពេញ ទៅលើអតីតសកម្មជននិងអ្នកគាំទ្រគណបក្ស កាលពីព្រឹកថ្ងៃអង្គារនេះ។
ការបង្កើតគណបក្សនយោបាយរបស់អតីតតំណាងរាស្ត្រគណបក្សជំទាស់មួយរូបគឺ លោក អ៊ូ ច័ន្ទរ័ត្ន រងការរិះគន់ជាថ្មីពីក្រុមអតីតមន្ត្រីរបស់គណបក្សសង្គ្រោះជាតិថា ជារឿងឥតប្រយោជន៍ និងមិនអាចទៅទប់ទល់នឹងគណបក្សកាន់អំណាចបានទេ។
បន្ទាប់ពីការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីណែនាំឲ្យអាជ្ញាធរនៃខេត្តជាប់ព្រំដែនថៃ បង្កើនវិធានការបង្ការ រួមមានការវាស់កម្តៅអ្នកដំណើរចូលមកកម្ពុជា ហើយរាល់អ្នកដំណើរចូលមកកម្ពុជា ត្រូវដាក់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃជាចាំបាច់។
ធនាគារពិភពលោកបានព្យាករថាការកើននេះ គឺដោយយោងទៅលើរំហូរវិនិយោគផ្ទាល់ពីបរទេសដែលបន្តកើនឡើង ក្រោយកម្ពុជាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសនានា។
តំណាងសហគមន៍មួយចំនួនបានគាំទ្រគម្រោងនេះ ខណៈដែលអ្នកស្រាវជ្រាវកិច្ចការនយោបាយយល់ថាគម្រោងនេះមានជាប់ពាក់ព័ន្ធនឹងការប្រកួតប្រជែងឥទ្ធិពលរវាងចិននិងសហរដ្ឋអាមេរិកក្នុងតំបន់មេគង្គ។
ការប្រកាសរបស់លោក ហ៊ុន សែន ធ្វើឡើង ក្រោយពីមន្ត្រីផ្នែកកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំក្រុងភ្នំពេញ បានបង្ហើបឲ្យដឹងកាលពីសប្តាហ៍មុនថា មន្ត្រីទូតចិនកំពុងធ្វើការទំនាក់ទំនងជាមួយភាគីកម្ពុជា ទាក់ទងនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយប្រទេសចិន។
មន្ត្រីជាន់ខ្ពស់ស្ថានទូតចិនមួយរូបអះអាងថាថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយប្រទេសចិន មានប្រសិទ្ធភាពជាង៨០ភាគរយ ប៉ុន្តែអ្នកតាមដាននយោបាយនៅកម្ពុជាថាកម្ពុជាត្រូវថ្លឹងថ្លែងឲ្យបានហ្មត់ចត់អំពីការទិញវ៉ាក់សាំងណាមួយយកមកប្រើប្រាស់។
ក្រុមមេដឹកនាំនិងតំណាងអង្គការសង្គមស៊ីវិលនិងសហគមន៍ចំនួន៦៧ បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូលើកទី៧២ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយវាយតម្លៃថា ស្ថានភាពនៃការគោរពសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរ មិនបានប្រសើរឡើងទេ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
មន្ត្រីសមាគមអាដហុកលើកឡើងថា ការចោទប្រកាន់របស់តុលាការមកលើអ្នកផលិតស្រាទាំងនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺមន្ត្រីជំនាញគួរស្វែងរកប្រភពនៃសារធាតុគីមី ដែលត្រូវបានប្រើសម្រាប់ផលិតស្រាសម្រាប់លក់ឲ្យអ្នកភូមិ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ពាក្យបណ្តឹងទៅតុលាការប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់រូបនោះ ក្រោមបទល្មើសចំនួនបី។
ក្រុមមេដឹកនាំសហជីពនិយាយថា កម្មករក៏នៅរក្សាទម្លាប់ហូបចុកជុំៗគ្នា ដែលជាការបារម្ភមួយចំពោះការឆ្លងជំងឺកូវីដ១៩។
ព័ត៌មានផ្សេងទៀត