លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
លោក ទឹម វរ៉ា នាយកប្រតិបត្តិគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព យល់ថាបុគ្គលម្នាក់ៗត្រូវផ្តើមដើរតាមវិធានសុខាភិបាលផ្សេងៗរបស់អាជ្ញាធរសុខាភិបាល ក៏ដូចជាតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា និងបន្តតាមដានសុខភាពខ្លួនឯងផ្ទាល់។
កញ្ញា សៅ ចាន់ណារ៉ា ដែលមានតូបលក់ដូរអាហារតាមចិញ្ចើមថ្នល់ ស្ថិតនៅចម្ងាយប្រមាណកន្លះគីឡូម៉ែត្រពីរោង Y & W Garment និយាយថា រដ្ឋាភិបាលគួរបង្កើនការចាក់វ៉ាក់សាំងក្នុងចំណោមកម្មករផងដែរ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់នៃការរីករាលដាលការឆ្លងជំងឺកូវីដ១៩នៅតាមរោងចក្រ។
នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន បានចេញសារបន្ទាន់មួយកាលពីយប់ថ្ងៃពុធ ដោយបញ្ជាឲ្យអាជ្ញាធរបិទជាបណ្តោះអាសន្នការធ្វើដំណើររបស់ពលរដ្ឋចេញពីក្រុងព្រះសីហនុ ទីដែលមានកម្រិតឆ្លងខ្ពស់មួយគួរឲ្យព្រួយបារម្ភនៃជំងឺកូវីដ១៩។
មេប៉ុស្តិ៍នគរបាលសង្កាត់ស្ពានថ្ម លោក ឈឹម រ៉ា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ស្ត្រីដែលជាកម្មករនៅរោងចក្រខាងលើ ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ ហើយត្រូវបានយកទៅព្យាបាលតាំងពីយប់ថ្ងៃអង្គារ។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក សម រង្ស៊ី ដែលបច្ចុប្បន្នអាយុ៧១ឆ្នាំ និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាការ២៥ឆ្នាំ បានហៅការសម្រេចរបស់តុលាការថាជារឿង«លេងសើច» ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា កម្លាំងនគរបាលបានសម្រេចបញ្ជូនខ្លួនលោក ធន ច័ន្ទថា អាយុ ៤៤ ឆ្នាំ និងអ្នកស្រី ម៉ី សុផន អាយុ ៤៣ ឆ្នាំទៅកាន់តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ។
លោក សំ គន្ធាមី នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោត Nicfec លើកឡើងថា ស្ថាប័នបោះឆ្នោតគ.ជ.ប គួរតែបន្តដោះស្រាយវិវាទផ្សេងៗជាមួយគណបក្សនយោបាយដោយសន្តិវិធីជាជាង យកវិធានការច្បាប់តាមផ្លូវតុលាការមកតតាំងនឹងការតវ៉ាណាមួយរបស់ភាគីគណបក្សនយោបាយ។
លោក យិន ម៉េងលី អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបាត់ដំបង តែក៏ឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅខេត្តប៉ៃលិន លើកឡើងថា ការប្តឹងផ្តល់របស់ក្រុមមន្ត្រីនៅមន្ទីរដែនដីខេត្តប៉ៃលិន ជារឿងកម្រក្នុងជួរមន្ត្រីរាជការ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថាការសួរដេញដោលទាំងអម្បាលម៉ានមិនទាន់អាចត្រូវបានសន្មតយកមកធ្វើជាភស្តុតាង ដើម្បីធ្វើការកាត់សេចក្តីនោះទេ។
លោក អំ សំអាត មន្រ្តីអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថាបើសិនជាសំណុំរឿងលោក កឹម សុខា នៅអូសបន្លាយ កម្ពុជាអាចនឹងខាតបង់មួយកម្រិតទៀតនៃការគាំទ្រខាងពាណិជ្ជកម្មពីលោកសេរី។
អ្នកវិភាគលើកឡើងថាចំណុចមួយដែលអាចសង្ឃឹមបាននោះ គឺការរួបរួមផ្ទៃក្នុងរបស់គណបក្សប្រឆាំងដែលត្រូវគេដឹងថាមានជម្លោះផ្ទៃក្នុង។
លោក យាង សុធារិន្ទ និយាយថាការឈឺឆ្អាលរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបន្ធូរការរកាំចិត្តរបស់លោកមួយផ្នែកជាមួយសំណុំរឿងដែលមិនទាន់ត្រូវបានជម្រះនៅតុលាការ។ លោកមានសុទិដ្ឋិនិយមថាតុលាការអាចពន្លឿននីតិវិធីបញ្ចប់ក្តីក្តាំរបស់លោក ក្រោយមានជំនួបនេះ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តតាកែវ យល់ថាបេក្ខភាពសម្តេចក្រុមព្រះសម្រាប់ការបោះឆ្នោត ទំនងជាលែងទទួលបានការយកចិត្តទុកដាក់ពីម្ចាស់ឆ្នោត ដោយសារតែតាមអ្វីដែលគេចោទគណបក្សព្រះអង្គថា បានរួមគំនិតប្តឹងរំលាយគណបក្សសង្គ្រោះជាតិ។
រដ្ឋាភិបាលកម្ពុជាបានសម្រេចរក្សាច្រកនាំត្រីចេញចូលចំនួនបួនប្រភេទពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម។
លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លើកឡើងថាប្រសិនបើស្ថានភាពនៃការគោរពសិទ្ធិមនុស្សនៅតែទ្រឹងបែបនេះ ហើយគ្មានការប្រែប្រួលនោះ កម្ពុជាអាចនឹងប្រឈមការខាតប្រយោជន៍សេដ្ឋកិច្ចពីប្រទេសលោកសេរី ដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
គំនាបលើក្រុមសហជីពដែលបម្រើប្រយោជន៍កម្មករ បានកើនឡើងខ្លាំងក្រោយការដាក់ឲ្យប្រើប្រាស់ច្បាប់សហជីព ដែលមានមាត្រាមួយចំនួន រងការរិះគន់ពីក្រុមអ្នកការពារសិទ្ធិកម្មករ។
បន្ទាប់ពីការសួរដេញដោលរបស់តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ តុលាការលើកពេលបន្តសវនាការទៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។
មន្ត្រីសង្គមស៊ីវិល លើកឡើងថាសំណុំរឿងដែលមានជាប់ហេតុផលរឿងនយោបាយ នឹងមិនអាចបញ្ចប់បានឆាប់ៗនោះទេ ប្រសិនបើគ្មានដំណោះស្រាយខាងនយោបាយនោះ។
បើគិតពីឆ្នាំ១៩៩៣ មកដល់ដំណាច់ឆ្នាំ២០២០ ទំហំកម្ចីដែលកម្ពុជាបានខ្ចីពីដៃគូអភិវឌ្ឍន៍ បានកើនដល់ជាង ៩,៦៥១លានដុល្លារសហរដ្ឋអាមេរិកហើយ។
មិនមែនតែកម្មករនៅព្រលានយន្តហោះខេត្តសៀមរាបទេ ដែលត្រូវបាត់បង់ការងារ ក៏ប៉ុន្តែបុគ្គលិកតាមសណ្ឋាគារ ឬផ្ទះសំណាក់តូចធំរបស់ខេត្ត ដែលពេញពាសដោយប្រាសាទបុរាណមួយនេះបានបាត់បង់ការងារ ឬនៅមានការងារហើយការងារខ្លះត្រូវបានម្ចាស់សណា្ឋគារអនុញ្ញាតឲ្យធ្វើ...
ព័ត៌មានផ្សេងទៀត