លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
អ្នកវិភាគ និងអ្នកឃ្លាំមើលមួយចំនួននៅប្រទេសកម្ពុជា ផ្តល់ទស្សនៈផ្សេងៗគ្នាថា លោក Rubio ដែលជាអ្នកអភិរក្សនិយមនៅក្នុងគណបក្សសាធារណរដ្ឋអាចជាជម្រើសសមស្របរបស់លោក Trump ដែលអាចដាក់ចេញកម្មវិធីនយោបាយដើម្បីកាត់បន្ថយឥទ្ធិពលចិនក្នុងវិស័យពាណិជ្ជកម្ម និងការទូត។
ទោះជាយ៉ាងណាក៏ដោយ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរអះអាងថា កម្លាំងនយោបាយគាំទ្រលោកសម រង្ស៊ី និងលោកកឹម សុខានៅតែមាននៅកម្ពុជា ទើបបានជាអាជ្ញាធរប្រទេសនេះមិនឱ្យអ្នកទាំងពីរបានចូលប្រជែងយកអំណាចជាមួយគណបក្សប្រជាជនកម្ពុជាតាមការបោះឆ្នោត។
កោះគុតកំពុងក្លាយជាប្រធានបទនៃការធ្វើសេចក្តីរាយការណ៍របស់កាសែតមួយចំនួនដូចជា Bangkok Post ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះថា គ្មានការប៉ះទង្គិច ឬការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជា និងថៃនៅលើកោះនេះ ដូចពាក្យចចាមអារ៉ាមដែលគេផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញទេ។
អ្នកស្រី ហង្ស សម្ផស្ស ចង់ឃើញការសម្រួលលក្ខខណ្ឌរបស់ក្រសួងព័ត៌មានដើម្បីឱ្យអ្នកកាសែតដែលគ្មានស្ថាប័នអាចទទួលបានបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន ដើម្បីអនុញ្ញាតឱ្យពួកគេបានបំពេញការងារ ឬអនុវត្តគម្រោងដែលពួកគេទទួលបានពីម្ចាស់ជំនួយក្នុងការសរសេរអត្ថបទព័ត៌មាន។
អ្នកស្រី Samantha Power ថ្លែងកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកក៏បានខិតខំជួយកម្ពុជាក្នុងស្មារតីជាដៃគូតាមរយៈការផ្តល់ជំនួយឥតសំណង ដើម្បីកសាងភាពមិនពឹងពាក់លើការជួយជ្រោមជ្រែងណាមួយដែលអាចនាំឱ្យពលរដ្ឋជំនាន់ក្រោយទទួលបន្ទុកសងបំណុល។
សង្គមស៊ីវិលសាទរនឹងចំណាត់ការនេះ ហើយថា ការដោះលែងលោក ម៉ិច ដារ៉ា ធ្វើឡើងក្រោយមានការអំពាវនាវជាបន្តបន្ទាប់ពីក្រុមអង្គការសិទ្ធិមនុស្ស និងសហគមន៍អន្តជាតិ ព្រមទាំងស្ថានទូតប្រទេសប្រជាធិបតេយ្យនៅកម្ពុជា។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលយល់ថា នេះជាការរួមចំណែកដ៏សំខាន់ដល់ការអភវិឌ្ឍនៅប្រទេសកម្ពុជាដែលត្រូវរក្សាលំនឹងប្រជាធិបតេយ្យដើម្បីបន្តទទួលបានការជួយឧបត្ថម្ភបន្ថែមទៀតពីទីភ្នាក់ងារ USAID នៅពេលខាងមុខ។
អ្នកការពារសិទ្ធិមនុស្សសង្ឃឹមថា តុលាការក្រុងភ្នំពេញនឹងពិចារណាឱ្យលោក ម៉ិច ដារ៉ា បានស្ថិតនៅក្រៅឃុំ ព្រោះអ្នកកាសែតរូបនេះកំពុងមានបញ្ហាសុខភាព។
អ្នកតាមដានស្ថានភាពសង្គមកម្ពុជារំពឹងថា អ្នកស្រី Samantha Power អាចនឹងផ្តោតជាចម្បងលើបញ្ហាសិទ្ធិមនុស្សផងដែរ ព្រោះបញ្ហានេះស្ថិតក្នុងរបៀបវារៈនៃទស្សនកិច្ចរបស់អ្នកស្រីមកកាន់ប្រទេសកម្ពុជា។
អ្នកតាមដានស្ថានភាពសិទ្ធិមនុស្សយល់ស្របថា បើកម្ពុជាមិនអាចលុបបំបាត់បទល្មើសបច្ចេកវិទ្យានេះបានទេ នោះគឺវានឹងមិនងាយស្រួលទេ សម្រាប់រដ្ឋាភិបាលក្នុងការទាក់ទាញការបណ្តាក់ទុនពីបរទេស និងស្រូបយកទេសចរអន្តរជាតិឱ្យមកទស្សនាប្រទេសកម្ពុជា។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សយល់ថា ការចាប់ខ្លួនអ្នកកាសែតរូបនោះជាទម្រង់បំបិទសំឡេងអ្នកជំទាស់ និងបង្កក្តីបារម្ភដល់សហគមន៍អ្នកសារព័ត៌មាន។
ការអត្ថាធិប្បាយនេះធ្វើឡើង នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយកាសែត Asia Times ដែលបានចុះផ្សាយតាមប្រព័ន្ធអ៊ីនធើណិត កាលពីចុងខែកញ្ញា។
អ្នកការពារសិទ្ធិមនុស្សដែលតាមដានសំណុំរឿងលោក ម៉ិច ដារ៉ា ស្នើឱ្យអាជ្ញាធរដោះលែងអ្នកកាសែតរូបនេះដែលសកម្មក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មានរសើបមួយចំនួន ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងអំពើឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។
អ្នកវិភាគ និងអ្នកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សថា អង់គ្លេសជាហត្ថលេខីមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូច្នេះប្រទេសនេះមានតួនាទីក្នុងការជួយលើកកម្ពស់ការគោរពសិទ្ធិនយោបាយ និងសិទ្ធិសេរីភាពជាមូលដ្ឋានផ្សេងទៀតរបស់ប្រជាជនកម្ពុជា។
អ្នកឃ្លាំមើលការវវឌ្ឍសង្គមកម្ពុជាមួយចំនួនយល់ឃើញថា ការសម្រេចចិត្តនេះជារឿងត្រឹមត្រូវ និងឆ្លាតវៃរបស់រដ្ឋាភិបាលកម្ពុជាដែលបានធ្វើទៅតាមសេចក្តីប្រាថ្នារបស់ពលរដ្ឋដែលខ្វល់ខ្វាយអំពីបញ្ហាបូរណភាពទឹកដី និងសម្បត្តិធនធានធម្មជាតិនៅក្នុងប្រទេស។
ពួកគេក៏ចង់ឃើញស្ថាប័នតុលាការកម្ពុជាពិចារណាដោះលែងអ្នកត្រូវបានចាប់ខ្លួនក្នុងការតវ៉ាជំទាស់នឹងកិច្ចសហការ CLV-DTA នេះ។
អ្នកតាមដានសង្គមកម្ពុជាយល់ថា ទណ្ឌកម្មថ្មីនេះនឹងបង្កការរំខានដល់ការរកស៊ីរបស់លោក លី យ៉ុងផាត់ និងបានប៉ះពាល់ដល់មុខមាត់កម្ពុជា ដោយសារលោក លី យ៉ុងផាត់ ជាអ្នកតាក់តែងច្បាប់ តែត្រូវដាក់ទណ្ឌកម្មដោយច្បាប់ Global Magnitsky របស់អាមេរិក។
ទាហានអាមេរិក ១៨នាក់ បានស្លាប់ក្នុងព្រឹត្តិការណ៍វាយប្រយុទ្ធរំដោះកប៉ាល់ម៉ាយ៉ាហ្គេស Mayaguez ពីក្រុមទាហានខ្មែរក្រហម កាលពីឆ្នាំ ១៩៧៥ ក្នុងដែនទឹកនាខេត្តព្រះសីហនុ។
ក្រុមហ៊ុនបញ្ជាទិញទំនិញកម្ពុជាដែលជាម្ចាស់ម៉ាកល្បីៗរបស់ពិភពលោកដូចជា Adidas, Levi's និង Puma បានបង្ហាញក្តីបារម្ភលើវិធានការសវនកម្មរបស់ក្រសួងមហាផ្ទៃលើអង្គការសង់ត្រាល់ ដែលអ្នករិះគន់លើកឡើងថា ជាការរឹតត្បិតលើអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា។
វិភាគបានកត់សម្គាល់ថា កិច្ចសហការ ឬគំនិតផ្តួចផ្តើមនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមនេះ គឺជាការសាកល្បងសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ចំពោះការដោះស្រាយបញ្ហាដែលបន្សល់ទុកតាំងពីរដ្ឋាភិបាលជំនាន់មុន។
ព័ត៌មានផ្សេងទៀត