លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ប្រជាពលរដ្ឋ និងស្ថាប័នរដ្ឋនានា បានចូលរួមកាន់ព្រះរាជមរណទុក្ខទូទាំងប្រទេស ដោយមានការបង្ហូតទង់ជាតិពាក់កណ្តាលនៅតាមដងផ្លូវ និងគ្រឹះស្ថានរដ្ឋ និងក្រុមហ៊ុនឯកជន តាមការណែនាំរបស់រដ្ឋាភិបាល។ ទីកន្លែងកម្សាន្ត ក៏ត្រូវបានហាមឃាត់លក់គ្រឿងស្រវឹងផងដែរ។
ព្រះសពរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អតីតសហនាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជាត្រូវបានបូជា នៅថ្ងៃពុធនេះ នាវាលព្រះមេរុ នៅខាងមុខវត្តបទុមវតី ដោយមានព្រះរាជវត្តមានព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមាតាព្រះអង្គគឺសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហន
សាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្តើមឡើងវិញនូវសំណុំរឿងក្បត់ជាតិដ៏ធំមួយដែលពាក់ព័ន្ធនឹងមនុស្សជិត១៤០នាក់ដែលមានអ្នកគាំទ្រ សកម្មជនមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
នៅថ្ងៃអង្គារនេះ សាលាដំបូងរាជធានីភ្នំពេញ បានចាប់ផ្តើមឡើងវិញនូវសវនាការសំណុំរឿងក្បត់ជាតិដ៏ធំមួយ ដែលពាក់ព័ន្ធនឹងមនុស្សចំនួនជិត១៤០នាក់ ដែលជាអតីតអ្នកគាំទ្រ សកម្មជន មន្ត្រី ព្រមទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
ការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានធ្វើឲ្យអ្នកវិភាគមួយចំនួនមើលឃើញថា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នឹងលែងជាគណបក្សមួយតំណាងឲ្យកម្លាំងអ្នកគាំទ្រខ្សែរាជវង្ស តែនឹងនៅជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាចទៅថ្ងៃក្រោយ។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃរបស់នាយករដ្ឋមន្ត្រីឡាវនៅកម្ពុជា រដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ជំនួយសុខាភិបាល និងហិរញ្ញវត្ថុមួយចំនួនជូនរដ្ឋាភិបាលទីក្រុងវៀងចន្ទន៍ ដែលកំពុងប្រឈមនឹងសេចក្តីត្រូវការហិរញ្ញប្បទានដើម្បីទប់ទល់ការវាយលុកពីជំងឺកូវីដ១៩។
អតីតនាយករដ្ឋមន្ត្រីកម្ពុជាព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិបានសោយទិវង្គតនាព្រះជន្ម៧៧ព្រះវស្សានៅប្រទេសបារាំងកាលពីថ្ងៃអាទិត្យបន្ទាប់ពីការព្យាបាលព្រះកាយអស់ពេលជាច្រើនខែ។ ខ្សែជីវិតនយោបាយរបស់ព្រះអង្គដែលធ្លាប់ដឹកនាំប្រទេសកម្ពុជាក៏រងការរិះគន់ផងដែរ។
លោក សៀម ភ្លុក ដែលអះអាងថាមិនធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិរំពឹងថាតុលាការកំពូលនឹងពិចារណាអំពីការបដិសេធរបស់ក្រសួងមហាផ្ទៃ។
ក្រុមអង្គការសង្គមស៊ីវិលជាង៦០បានទទួលស្វាគមន៍ការដោះលែងសកម្មជនជិត៣០នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះក៏ប៉ុន្តែពួកគេបន្តស្នើឲ្យទម្លាក់បទចោទប្រកាន់លើសកម្មជនទាំងនោះ។
ជនសង្ស័យពាក់ព័ន្ធនឹងករណីឃាតកម្មលើអតីតសកម្មជនគណបក្សសង្គ្រោះជាតិក្នុងខណ្ឌជ្រោយចង្វារត្រូវបានចាប់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលអះអាងថាឃាតកម្មនេះជា«ទំនាស់បុគ្គល»។
លោក រ៉ុង ឈុន និងសកម្មជនជាច្រើននាក់ទៀតដែលត្រូវបានតុលាការដោះលែងនាពេលថ្មីៗនេះ បានបង្ហាញជំហររួមក្នុងការបន្តការងារជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ការសម្រេចរបស់តុលាការនេះជាប់ពាក់ព័ន្ធនឹងសំណុំរឿងមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី និងសហការីរបស់លោក កាលពីឆ្នាំ២០១៩ ដែលកាលនោះ មេដឹកនាំបក្សប្រឆាំងបានអំពាវនាវឲ្យពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងភ្នំពេញ។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសបញ្ចូលឈ្មោះរបស់ឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនិងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ទៅក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មរបស់អាមេរិក។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ គឺលោក អំ សំអាត យល់ថា សកម្មជនខាងលើមិនទទួលបានយុត្តិធម៌ចំពោះការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការសម្តែងមតិ ដែលជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។
ក្រសួងមហាផ្ទៃ បានសម្រេចមិនអនុញ្ញាតឲ្យគណបក្សទើបតែបង្កើតថ្មីមួយឈ្មោះ«បេះដូងជាតិ» បានចុះបញ្ជី ក្រោមហេតុផលថា គណបក្សនយោបាយនេះ បានក្លែងបន្លំស្នាមមេដៃសមាជិកគណបក្ស។ នេះ បើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ដែលវីអូអេបានទទួលក្នុងសប្តាហ៍នេះ។
ការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារស.រ.អ. និងក្រសួងការបរទេសស.រ.អ. មកលើនាយឧត្តមសេនីយ៍កំពូលៗ២រូបរបស់កម្ពុជា មានទំនាក់ទំនងនឹងការវិវឌ្ឍថ្មីៗរបស់កម្ពុជា ដែលមិនអាចធ្វើឲ្យប្រសើរឡើងនៃសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជា។ នេះ ជាការបញ្ជាក់ពីស្ថានទូតស.រ.អ.ប្រចាំប្រទេសកម្ពុជា។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃអង្គារថា ការសម្រេចរបស់តុលាការ ដែលនាំឲ្យមានការដោះលែងសកម្មជនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺមានគោលដៅបន្ថយកម្តៅនៃការរិះគន់របស់អ្នកពាក់ព័ន្ធក្នុងកិច្ចការសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
អ្នកវិភាគនយោបាយលោក សេង សារី យល់ថា អូស្ត្រាលីអាចនឹងផ្តល់សេចក្តីពន្យល់ដល់កម្ពុជា អំពីការចងសម្ព័ន្ធភាព Aukus ព្រោះប្រទេសសមាជិកអាស៊ានក៏ចង់ដឹងអំពីការប្រព្រឹត្តទៅនៃសម្ព័ន្ធភាពនេះ ដែលមានការអនុញ្ញាតឲ្យអូស្ត្រាលីសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ។
ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហមុនី បានឡាយព្រះហត្ថលេខាប្រកាសឲ្យប្រើប្រាស់ជាផ្លូវការវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់តំណែងបួនសំខាន់ៗនៃក្បាលម៉ាស៊ីនដឹកនាំជាតិ ក្នុងនោះមានតំណែងនាយករដ្ឋមន្រ្តីផងដែរ។
ព័ត៌មានផ្សេងទៀត