កញ្ញា ហ៊ាន សុជាតា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា សុជាតា ផ្តោតលើបញ្ហាសង្គម នយោបាយ បរិស្ថាន អប់រំ យុវជននិងស្ត្រី។
កម្លាំងការងាររបស់កម្ពុជាមានច្រើនជាពិសេស គឺយុវជន។ ក៏ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺយុវជនទាំងនោះមិនទទួលបានការបណ្តុះបណ្តាលជំនាញដែលស្របនឹងតម្រូវការការងារ និងទីផ្សារនោះទេ។
ក្រុមអ្នកតំណាងសហជីពបង្ហាញការគាំទ្រ និងស្វាគមន៍ចំពោះកិច្ចប្រជុំទាំង៣លើករបស់គណៈកម្មការចំពោះកិច្ច ដែលមានការចូលរួមពីគណបក្សធំៗទាំង២ ក្នុងការពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព។
តុលាការការងារដែលមិនទាន់លេចចេញជារូបរាងនេះ ត្រូវបានគេរំពឹងថា នឹងអាចមានអំណាចដោះស្រាយវិវាទការងារឲ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងអាចកាត់បន្ថយវិវាទការងារជាអតិបរមា។
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវរទេះភ្លើង ដែលនឹងស្ថិតនៅក្រោមគម្រោងសាងសង់ផ្លូវល្បឿនលឿនទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ហាញក្តីបារម្ភ និងមន្ទិលសង្ស័យជុំវិញការផ្តល់ប្រាក់សំណងទៅដល់សហគមន៍ ដែលនឹងរងផលប៉ះពាល់នោះ។
រដ្ឋសភាកម្ពុជាបានអនុម័ត«សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី» នៅថ្ងៃពុធនេះដោយសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចនិងគណបក្សជំទាស់ចំនួន៩៣រូបក្នុងចំណោម៩៨រូបដែលមានវត្តមាន។
ការធ្វើពិនិត្យមើលនិងការបង្កើតយន្តការនានាជុំវិញការអនុវត្តច្បាប់ចរាចរណ៍ថ្មីនៅដើមឆ្នាំ២០១៦នេះ បានធ្វើឡើង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗពីសាធារណជនអំពីចំណុចអវិជ្ជមាននៃច្បាប់និងមានការប្រកាសពីលោកនាយករដ្ឋមន្រ្តីហ៊ុនសែនទាមទារឲ្យមានការកែសម្រួលឈានដល់ការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ថ្មីនេះថែមទៀតផង។
ស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរសង្គម ឬ Social Tranformation ដែលយុវជនគឺជាតួអង្គសំខាន់ជាងគេក្នុងការតម្រង់ទិសការប្រែប្រួលសង្គមឲ្យឈានដល់ការផ្លាស់ប្តូរនយោបាយជាវិជ្ជមាន។
មន្រ្តីសង្គមស៊ីវិលចង់ឲ្យការអនុវត្តច្បាប់នេះធ្វើឡើងជាដំណាក់កាលៗ ដើម្បីឲ្យប្រជាជនមួយភាគធំអាចសម្របខ្លួនទៅនឹងច្បាប់ថ្មីនេះ។
ក្រុមមន្ត្រីសិទ្ធិមនុស្សលើកឡើងថា ការលះបង់របស់កម្មករដែលបានស្លាប់ទៅ ឬត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៤នោះបានធ្វើឲ្យមានទិដ្ឋភាពវិជ្ជមានសំខាន់ចំនួនពីរកើតឡើងជុំវិញលក្ខខណ្ឌការងារ និងប្រាក់ឈ្នួលកម្មករ។
ដោយយោងតាមមាត្រា៦៤នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ការរំលោភលើសិទ្ធិអ្នកនិពន្ធត្រូវផ្តន្ទាទោសពិន័យជាប្រាក់ចន្លោះពី ៥លានរៀល ទៅ២៥លានរៀល និង/ឬត្រូវជាប់ពន្ធនាគារចន្លោះពី៦ខែទៅ១២ខែ។
បញ្ញវន្តកម្ពុជាមួយចំនួនតូច បច្ចុប្បន្ននេះ បានចាប់ផ្តើមត្រឡប់ទៅភូមិកំណើតរបស់ពួកគេដើម្បីសង់សាលារៀនជូនកុមារតូចៗក្នុងភូមិ។
ទិដ្ឋភាពទូទៅនៃ«ពិព័រណ៌សៀវភៅនៅកម្ពុជា លើកទី៤» នៅឯបណ្ណាល័យជាតិ ក្នុងរាជធានីភ្នំពេញ។ ពិព័រណ៌សៀវភៅនេះ ធ្វើឡើងក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១១ ១២ និង១៣ ខែធ្នូ ឆ្នាំ២០១៥។
លោក ទូច យិនមុនី គឺសាស្ត្រាចារ្យមួយរូបនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
គម្រោងវារីអគ្គិសនីនេះដំណើរការបាន៤០% និងបានបង្កឲ្យមានការផ្លាស់ប្តូរទីលំនៅរបស់ប្រជាសហគមន៍ប្រមាណជិត១ពាន់គ្រួសារ។
ការសម្រេចចិត្តផ្អាកការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅក្នុងពន្ធនាគារជាលើកទីមួយនេះ គឺដោយសារអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានដាក់លក្ខខណ្ឌរិតត្បិត។
កាលពីខែកញ្ញាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាផ្លូវការទទួលស្គាល់ទំព័រហ្វេសប៊ុករបស់លោកដែលមានអ្នកគាំទ្រជាងមួយលាននាក់។
បុរសកម្ពុជាម្នាក់ក្នុងចំណោមប្រាំនាក់ដែលមានអាយុពី ១៨ ទៅ ៤៩ បានសារភាពថាបានរំលោភសេពសន្ថវៈស្ត្រី។ នេះបើតាមរបាយការណ៍មួយចេញផ្សាយនៅក្នុងឆ្នាំ២០១៣ដោយអង្គការសហប្រជាជាតិ។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បដិសេធមិនចូលរួមសង្កេតការណ៍ដំណើរការប្រឡងដោយសំអាងថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការគ្មានឆន្ទៈសហការជាមួយអង្គភាពខ្លួន។
វិវាទដីធ្លីជារឿយៗបានធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់ប្រជាជននៅតាមសហគមន៍ដែលកំពុងមានជម្លោះ ស្របពេលដែលយន្តការក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីដែលមានស្រាប់ហាក់ដូចជាឆ្លើយតបយឺតយ៉ាវនៅឡើយ។
ព័ត៌មានផ្សេងទៀត