កញ្ញា ហ៊ាន សុជាតា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា សុជាតា ផ្តោតលើបញ្ហាសង្គម នយោបាយ បរិស្ថាន អប់រំ យុវជននិងស្ត្រី។
អ្នកជំនាញផ្នែកធនធានធម្មជាតិ និងប្រជាជនក្នុងខេត្តក្រចេះ បង្ហាញក្តីបារម្ភចំពោះគម្រោងទំនប់វារីអគ្គិសនី ដនសាហុង ដែលគេជឿជាក់ថា នឹងមានការគំរាមកំហែងដល់ជីវិតសត្វផ្សោត និងអាចឈានទៅដល់ការបាត់បង់ទៀតផង។
ក្បាច់គុណល្បុកត្តោដែលជាក្បាច់គុណបុរាណខ្មែរត្រូវបានដាក់ស្នើទៅកាន់ក្រសួងអប់រំ ដើម្បីដាក់បញ្ចូលក្បាច់គុណនេះទៅក្នុងកម្មវិធីសិក្សាថ្មី។
អង្គការមូលនិធិសាកលសម្រាប់អភិរក្សធម្មជាតិហៅកាត់ថា WWF បានបង្ហាញក្តីបារម្ភអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង (Don Sahong) ដែលនឹងគំរាមកំហែងដល់សត្វផ្សោតទន្លេមេគង្គនៅកម្ពុជា ដែលកំពុងរងគ្រោះថ្នាក់រួចទៅហើយនោះ។
តុលាការសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃពុធនេះសម្រេចបដិសេធជាថ្មីម្តងទៀតចំពោះសំណើសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សជំទាស់។
មេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៉ី និងលោក កឹម សុខា បានវិលត្រឡប់មកដល់កម្ពុជាវិញហើយកាលពីយប់ថ្ងៃអង្គារ គឺចំពេលដែលគណបក្សនេះ និងគណបក្សកាន់អំណាចមានភាពតានតឹងផ្នែកនយោបាយ។
ក្រៅពីកត្តាអនុវត្តច្បាប់ ដែលនៅមានភាពធូររលុងនោះ ឥរិយាបទបើកបររបស់ម្ចាស់យានជំនិះក៏ជាបញ្ហាចម្បងបង្កឲ្យមានការកកស្ទះចរាចរណ៍កាន់តែអាក្រក់ឡើងៗផងដែរ។
គណៈកម្មការ ដែលបានចាប់ផ្តើមបេសកកម្មកាលពីថ្ងៃពុធម្សិលមិញនេះ កំពុងធ្វើការប្រមូលភស្តុតាង ដោយរំពឹងថា នឹងមានលទ្ធផលក្នុងពេលឆាប់ៗខាងមុខនេះ។
ករណីវាយប្រហារទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញបានបង្កឲ្យមានក្តីបារម្ភជុំវិញបញ្ហាសន្តិសុខ និងសុវត្ថិភាពពីសំណាក់ប្រជាពលរដ្ឋ និងក្រុមមន្ត្រីសង្គមស៊ីវិល។
បណ្ណាល័យអេឡិចត្រូនិចថ្មីនេះនឹងអនុញ្ញាតឲ្យសាធារណជនចូលមើល ទាញយក ឬ ផ្សព្វផ្សាយឯកសារនានាទាក់ទងនឹងអំពើពុករលួយ និងអភិបាលកិច្ចនៅក្នុងប្រទេសកម្ពុជា។
ក្រុមអ្នកតាមដានសភាពការណ៍នយោបាយកម្ពុជាមើលឃើញថា ការតែងតាំងឲ្យលោក ហ៊ុន ម៉ានិត កូនប្រុសទី២របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់មុខងារជានាយកនាយកដ្ឋានស្រាវជ្រាវចារកិច្ចនោះគឺមានលក្ខណៈគ្រួសារនិយម។
បើទោះជាតម្លៃប្រេងសាំងនៅក្នុងទីផ្សារអន្តរជាតិបានធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏ប៉ុន្តែតម្លៃប្រេងសាំងនៅកម្ពុជានៅមានតម្លៃខ្ពស់នៅឡើយ និងមានការបញ្ចុះថ្លៃយឺតយ៉ាវ បើប្រៀបធៀបនឹងប្រទេសជិតខាង។
លោក វិល្លៀម ហែដ៍ (William A.Heidt) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់ស.រ.អា.ប្រចាំនៅកម្ពុជា បានថ្លែងថា ទីភ្នាក់ងារ Peace Corps គឺជាមធ្យោបាយល្អមួយផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកជាពិសេសគឺការលើកកម្ពស់ការអប់រំ និងវិស័យសុខាភិបាលនៅតាមជនបទ។
ក្រសួងសាធារណការ ដឹកជញ្ជូន និងប្រៃសនីយ៍ ហើយនឹងភាគីពាក់ព័ន្ធបានពិភាក្សាអំពីគម្រោងសាងសង់ផ្លូវសម្រាប់ការបើកបរល្បឿនលឿនពីកណ្តាលក្រុងភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
របាយការណ៍របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាស្តីអំពីការវិភាគស្ថិតិវិវាទដីធ្លីនៅកម្ពុជាឆ្នាំ២០១៤ បានឲ្យដឹងថា មូលហេតុចម្បងនៃវិវាទដីធ្លីគឺសម្បទានដីសេដ្ឋកិច្ច ដែលមានទំហំប្រមាណជា៣១% នៃទំនាស់ដីធ្លីសរុប។
កម្ពុជាមានប្រភពថាមពលសូឡា ឬថាមពលពន្លឺព្រះអាទិត្យកម្រិតខ្ពស់សម្រាប់ការប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យ។ ក៏ប៉ុន្តែចំនួននៃការប្រើប្រាស់ថាមពលនេះនៅកម្ពុជានៅមានកម្រិតតិចតួចនៅឡើយ។
លោកWilliam A.Heidt ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនេះ ធ្លាប់ធ្វើការនៅប្រទេសកម្ពុជាម្តងហើយក្នុងតំណែងជាមន្ត្រីផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូតអាមេរិកកាលពីឆ្នាំ១៩៩៧ដល់ឆ្នាំ១៩៩៩។
រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយរយៈពេលវិនិយោគលើដីសម្បទានសេដ្ឋកិច្ចមកនៅត្រឹម៥០ឆ្នាំវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅថ្ងៃអង្គារកន្លងទៅនេះ។
បើទោះជាកម្មវិធីតាមទូរស័ព្ទ ដែលមានឈ្មោះថា«សំឡេងម្ចាស់ឆ្នោត» ឬ Cambodian Voter's Voice បានដាក់ឲ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ជាផ្លូវការបានមួយរយៈហើយក្តី ក៏ហាក់ដូចជាមិនទាន់ឃើញមានសន្ទុះនៃការប្រើប្រាស់កម្មវិធីទូរស័ព្ទនេះនៅឡើយទេ។
ដោយសារតែភាពក្រក្រី និងកង្វះព័ត៌មានជុំវិញបញ្ហាចំណាកស្រុក បានធ្វើឲ្យពលករកម្ពុជាចាកចេញទៅក្រៅប្រទេសដោយប្រថុយប្រថាន។
ជនរងគ្រោះដោយសារការជួញដូរដែលត្រូវបានជួយសង្គ្រោះត្រូវការជាចាំបាច់នូវជំនួយសម្រាប់ពួកគេធ្វើសមាហរណកម្មទៅក្នុងសហគមន៍ដែលពួកគេរស់នៅវិញប៉ុន្តែសេវាកម្មរបស់រដ្ឋាភិបាលហាក់មិនទាន់ឆ្លើយតបបាននៅឡើយទេ។
ព័ត៌មានផ្សេងទៀត