កញ្ញា ហ៊ាន សុជាតា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា សុជាតា ផ្តោតលើបញ្ហាសង្គម នយោបាយ បរិស្ថាន អប់រំ យុវជននិងស្ត្រី។
កម្មវិធី TosFUND https://www.tosfund.com/ ដែលជាផ្នែកមួយនៃអង្គការក្រៅរដ្ឋាភិបាល Action IEC ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចការអភិវឌ្ឍន៍អន្តរជាតិ USAID នេះ ធ្វើការដាក់សម្ពោធកម្មវិធីរបស់ខ្លួនជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ។
លោក សុន ឆ័យ បានឲ្យដឹងទៀតថា ជំនួបប្រជុំគណបក្សនេះ ជាទូទៅត្រូវធ្វើឡើងក្នុងរយៈ៦ខែ ឬមួយឆ្នាំម្តង។
នៅក្នុងប្រទេសអភិវឌ្ឍន៍ សាស្ត្រាចារ្យតម្រូវឲ្យធ្វើការស្រាវជ្រាវដើម្បីទទួលបានការឡើងតំណែង និងទទួលបានប្រាក់បៀវត្សខ្ពស់ ហើយគោលការណ៍លើកទឹកចិត្តបែបនេះមិនទាន់បានអនុវត្តនៅកម្ពុជានោះទេ។
ពេលនេះលោក នី ចរិយាកំពុងត្រូវបានឃុំខ្លួននៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រឈមមុខទោសជាប់ពន្ធនាគារ ពី៥ឆ្នាំទៅ១០ឆ្នាំ។
លោករដ្ឋមន្ត្រីដឹកជញ្ជូនបានឲ្យដឹងបន្ថែមទៀតថា គម្រោងដាក់ឲ្យចុះបញ្ជីយានយន្តតាមអនឡាញ (អ៊ីនធឺណិត) នេះ គឺជាផ្នែកមួយនៃយុទ្ធនាការ១០០ថ្ងៃរបស់លោក ក្រោយពីការកាន់តំណែងជារដ្ឋមន្ត្រីក្រសួងដ៏សំខាន់នាដើមខែមេសាកន្លងទៅ។
ពិធីអាហារស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជា គឺជាកាតព្វកិច្ចមួយក្នុងចំណោមកាតព្វកិច្ចសំខាន់ទាំង៥របស់សាសនិកឥស្លាម ដែលតម្រូវឲ្យសាសនិកឥស្លាម តមការបរិភោគអាហារមុនពេលថ្ងៃរះរហូតដល់ថ្ងៃលិច។
ករណីដីបាក់ស្រុតក្រោយភ្លៀងធ្លាក់ខ្លាំងជិត២ម៉ោង នៅក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃពុធ ទី៨ ខែមិថុនាកន្លងទៅនេះ បានបង្កឲ្យមានក្តីបារម្ភជុំវិញបញ្ហាសុវត្ថិភាពពីសំណាក់ប្រជាពលរដ្ឋ និងធ្វើឲ្យមានការសង្ស័យចំពោះគុណភាពសំណង់នៅកម្ពុជា។
ប្រជាពលរដ្ឋយល់ឃើញថា អ្នកនយោបាយនៅក្នុងគណបក្សជាប់ឆ្នោតទាំងពីរ ហាក់ជាប់ដៃនៅក្នុងការដណ្តើមអំណាច និងការប្រកួតប្រជែងប្រជាប្រិយភាពគ្នា ដោយមិនបានបង្កើតកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រាន់នៅក្នុងការបង្កើតសមិទ្ធផលជាតិសំខាន់ៗ ដែលចាំបាច់សម្រាប់បម្រើប្រជាពលរដ្ឋឲ្យបានពេញលេញ។
កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរ ស-២១ ឬគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានអះអាងសារជាថ្មីថានួន ជា បងធំទីពីរនៃរបបខ្មៅងងឹតនេះគឺជាអ្នកដែលបញ្ជាខ្លួនឲ្យសាកសួរនិងធ្វើទារុណកម្ម លើជនណាដែលនាំមកកាន់គុកដ៏សាហាវនេះ។ ឆ្លើយចំពោះមុខចៅក្រមនិងអង្គជំនុំជម្រះ នៃសាលាក្តីខ្មែរក្រហម ឌុច បញ្ជាក់ពីការភ្ញាក់ផ្អើល ចំពោះការបដិសេធរបស់នួន ជា ហើយហៅ «ការបដិសេធនេះគឺវាមិនមានន័យ»៕
អនុក្រឹត្យស្តីពី«វិធានការហាមការជក់ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ» ដែលចូលជាធរមានកាលពីខែមីនាកន្លងមកនេះ គឺធ្វើឡើងដើម្បីការពារសុខុមាលភាពរបស់ប្រជាជន និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់នៅកម្ពុជា។
ពេលដែលប្រជាកសិករកម្ពុជាដែលរស់នៅតាមបណ្តាខេត្តបង្ហាញក្តីរីករាយចំពោះការធ្លាក់ភ្លៀងនាដើមរដូវវស្សា ក្រុមអ្នកជំនាញកសិកម្មក្រើនរំឭកឲ្យប្រជាកសិករកម្ពុជាឲ្យយកចិត្តទុកដាក់ក្នុងការស្តុកទឹកទុកសម្រាប់ប្រើប្រាស់ចំពោះបម្រែបម្រួលធាតុអាកាស។
ករណីដែលកម្ពុជា មិនមានគ.ជ.ប. ដែលប្រជាពលរដ្ឋអាចទុកចិត្តបានចំពោះការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ នឹងបង្កឲ្យមានអស្ថិរភាពសង្គមនិងនយោបាយនៅកម្ពុជា។
សហរដ្ឋអាមេរិក និងប្រទេសវៀតណាម បានផ្ដើមចំណងការទូតជាលើកដំបូងនៅឆ្នាំ១៩៥០ ក៏ប៉ុន្តែចំណងការទូតនេះ មានភាពរកាំរកូសពេលមានសង្គ្រាមត្រជាក់រវាងប្លុកសេរីនឹង កុម្មុយនិស្ត និងសង្គ្រាមរវាងអាមេរិកនិងវៀតណាមនាអំឡុង ទសវត្សរ៍៦០និង៧០។
ក្រុមមន្ត្រីសង្គមស៊ីវិល យល់ថាយុវជនទាំងនេះកំពុងយកចិត្តទុកដាក់ខ្លាំងជ្រុលចំពោះរឿងផ្ទាល់ខ្លួនរបស់អ្នកនយោបាយ ច្រើនជាងពិចារណាទៅលើគោលនយោបាយគណបក្ស។
ក្រោយពីទៅដល់ប្រទេសកម្ពុជា Jordan Pisey Windle បានបង្រៀនបច្ចេកទេសលោតទឹកដល់កីឡាករកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ហើយJordan Pisey Windle សង្ឃឹមថា ខ្លួនអាចផ្តល់ក្តីសង្ឃឹមដល់កុមារកំព្រាផ្សេងទៀតនៅកម្ពុជា។
គម្រោងស្ត្រីក្នុងវិស័យនយោបាយនេះ ត្រូវបានរំពឹងថា នឹងអាចរួមចំណែកធ្វើឲ្យតំណាងរបស់ស្ត្រីកម្ពុជាក្នុងវិស័យនយោបាយមានការកើនឡើង ហើយស្ត្រីវ័យក្មេងកម្ពុជានឹងចូលរួមក្នុងសកម្មភាពនៃដំណើរការបោះឆ្នោតខាងមុខច្រើនជាងមុន។
ក្នុងពេលកន្លងមក ជនភៀសខ្លួន៣រូបក្នុងចំណោមជនភៀសខ្លួនទាំង៥រូបពីកោះណូរូ ដែលបានតាំងទីលំនៅក្នុងប្រទេសកម្ពុជា បានសុំចាកចេញពីកម្ពុជា ទៅកាន់ស្រុកកំណើតរៀងខ្លួនវិញ កាលពីចុងឆ្នាំ២០១៥កន្លងទៅ ក្រោយការស្នាក់នៅមួយរយៈខ្លី។
ទិវាសេរីភាពសារព័ត៌មានពិភពលោកធ្វើឡើង ដើម្បីលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា វាយតម្លៃនូវកម្រិតសេរីភាព ក៏ដូចជាលើកកម្ពស់ការយល់ដឹងសាធារណជនអំពី«ច្បាប់សិទ្ធិទទួលព័ត៌មាន» ដើម្បីធានាថា ច្បាប់នេះស្របតាមស្តង់ដាអន្តរជាតិ និងបរិបទកម្ពុជាបច្ចុប្បន្ន។
បើតាមការឲ្យដឹងរបស់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សជំទាស់ មកទល់ពេលនេះ មិនទាន់មានការឆ្លើយតបណាមួយពីស្ថាប័នមហាក្សត្រនៅឡើយនោះទេ។
មហោស្រពបច្ចេកវិទ្យាលើកទី១នេះ ត្រូវបានធ្វើឡើង ដើម្បីលើកទឹកចិត្តយុវជនកម្ពុជាកាន់តែច្រើន ចូលរួមបង្កើតគំនិតថ្មីតាមរយៈបច្ចេកវិទ្យា។
ព័ត៌មានផ្សេងទៀត