ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ទៅ​ជួប​លោក​ សម រង្ស៊ី ​នៅ​ហ្វីលីពីន

រូបឯកសារ៖ លោក ​សុន ឆ័យ ​អ្នក​តំណាង​រាស្រ្ត​ជាន់ខ្ពស់​នៃគណបក្ស​សង្រ្គោះជាតិ​​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅទីស្នាក់ការ​កណ្ដាល​បក្ស​នៅ​ទី​ក្រុង​ភ្នំពេញនៅ​ថ្ងៃ​ច័ន្ទ​ទី​៣០​ឧសភា​នេះ ​ដើម្បី​ហែរ​ញត្តិ​ទៅ​រដ្ឋសភា​ជាតិ​និង​ថ្វាយជូន​ព្រះ​មហាក្សត្រ​បន្ទាប់ពី​មាន​ករណី​​តុលាការ​តាមចាប់​ខ្លួន​លោក​កឹម សុខា​ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ​ ក្នុង​ករណី​រឿង​អាស្រូវ​ផ្លូវភេទ​កន្លង​មក។ ​​(ឡេង ឡែន​/VOA)

លោក​ សុន ឆ័យ ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជំនួប​ប្រជុំ​គណបក្ស​នេះ​ ជា​ទូទៅ​ត្រូវ​​ធ្វើ​ឡើង​ក្នុង​រយៈ​៦​ខែ​ ឬ​មួយ​ឆ្នាំ​ម្តង។

នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន​ ដើម្បី​ជួប​ប្រជុំ​ជាមួយ​លោក​ សម ​រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។​

លោក សុន ឆ័យ​ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​ប្រាប់​ VOA ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​ជួប​ប្រជុំ​នេះ​មាន​គោល​បំណង​ពីរ​សំខាន់៖ ទី១​គឺ​ថ្នាក់​ដឹក​នាំ​គណបក្ស​ជួប​ពិភាក្សា​លម្អិត​អំពី​ស្ថានភាព​ទូទៅ​ ក្នុង​នោះ​មាន​ទាំង​ការ​វិវត្ត​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នា​ពេល​ចុង​ក្រោយ​ផង និង​ទី​២​គឺ​ជា​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​គ្នា​អំពី​ការងារ​ផ្ទៃ​ក្នុង​របស់​គណបក្សជំទាស់។​

លោក​ សុន ឆ័យ ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជំនួប​ប្រជុំ​គណបក្ស​នេះ​ ជា​ទូទៅ​ត្រូវធ្វើ​ឡើង​ក្នុង​រយៈ​៦​ខែ​ ឬ​មួយ​ឆ្នាំ​ម្តង។​ ក៏​ប៉ុន្តែ​លោក​ សុន ឆ័យ ពុំ​បាន​បញ្ជាក់​អំពី​របៀប​វារៈ​ជាក់លាក់​ និង​ប្រធាន​បទ​ដែលគណបក្ស​នេះ​នឹង​លើក​យក​ទៅពិភាក្សា​នោះ​ទេ។​

បន្ទាប់​ពី​គណៈ​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រឡប់​ពី​ជួបជាមួយ​លោក​ សម រង្ស៊ី​វិញ​ គណបក្ស​នេះ​នឹង​បើកកិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​មួយនៅ​ថ្ងៃ​ទី១​ ខែ​កក្កដា​ខាង​មុខ៕​

XS
SM
MD
LG