បន្ទាប់ពីសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូងក្រុងភ្នំពេញឲ្យនៅដដែល និងបានបន្ធូរបន្ថយទោសកំហុសខ្លះដល់សកម្មជនបឹងកក់មួយចំនួន សកម្មជនតំបន់បឹងកក់ និងព្រះសង្ឃ បានក្រាញននៀលនៅខាងក្នុងបន្ទប់សវនាការ មិនព្រមចាកចេញទេ រហូតដល់ក្រុមអនុរក្សពន្ធនាគារបានចាប់អូសពួកគេចេញដាក់លើរថយន្ត។ នៅខាងក្រៅបរិវេណសាលាឧទ្ធរណ៍វិញ ក្រុមអ្នករងគ្រោះដោយសារការរំលោភដីធ្លីនៅសហគមន៍ផ្សេងៗបានមកតវ៉ាដើម្បីឲ្យដោះលែងសកម្មជនដីធ្លីទាំង១១នាក់ឲ្យមានសេរីភាពវិញ រួមទាំងព្រះសង្ឃ៕
លោកមានប្រសាសន៍ថា មានករណីរំលោភសិទ្ធិមនុស្សជាច្រើនដែលមិនទាន់ចាប់បានអ្នកទទួលខុសត្រូវនិងយកមកផ្តន្ទាទោសឡើយ។
នៅក្នុងឱកាសខួបទី១១ ក្រោយឃាតកម្មលើលោកជា វិជ្ជាមេដឹកនាំសហជីពសេរីកម្មករ ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីឆ្នាំ២០០៤ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករកម្ពុជា លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងក្រុមកម្មករ បាននាំមកចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកជា វិជ្ជា នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៥នេះ៕
មកដល់ថ្ងៃព្រហស្បតិ៍នេះគឺមាន រយៈពេល១១ឆ្នាំគត់ ចំពោះព្រឹត្តិការណ៍បាញ់សម្លាប់លោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជានៅក្បែរគេហដ្ឋានលោករដ្ឋមន្ត្រី ហ៊ុន សែន។
ដោយសារកម្លាំងសន្តិសុខខណ្ឌដូនពេញរារាំង ក្រុមអ្នកតវ៉ាបានត្រឹមតែអង្គុយមួយកន្លែងកាន់ពាក្យស្លោកទាមទារឱ្យដោះលែងសកម្មជនរបស់ខ្លួនដែលកំពុងជាប់ឃុំក្រោមការតាមឃ្លាំមើលពីមន្ត្រីសិទ្ធិមនុស្ស និង ពីក្រុមអាជ្ញាធរមានសមត្ថកិច្ច។
លោក សុរិយា ប្រាសាទសូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាប្រាថ្នាចង់ឃើញឱ្យមេដឹកនាំទាំងពីរបន្តការជជែកគ្នាដើម្បីជ្រោមជ្រែងលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។
អស់រយៈពេលតែជាង៥ខែប៉ុណ្ណោះបន្ទាប់ពីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបានសន្យាផ្ទាល់មាត់នៅក្នុងមន្ទីររដ្ឋសភាជាតិថា ឈប់វាយប្រហារគ្នានិងងាកមករកវប្បធម៌សន្ទនាគា្នម្តងវិញដើម្បីរកដំណោះស្រាយលើបញ្ហាជាតិធំៗនោះ ការប្រឈមមុខគ្នាកើតមានឡើងវិញ។
មន្ត្រីរដ្ឋាភិបាលកម្ពុជានៅថ្ងៃសុក្រនេះ បានច្រានចោលការចោទប្រកាន់ថា ព្រៃឈើក្នុងប្រទេសកម្ពុជាបានទទួលរងនូវការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
លោកសម រង្ស៊ីនិយាយដោយឥតលាក់លៀមថា ដើម្បីឈ្នះគណបក្សប្រជាជនកម្ពុជាបាន ទាល់តែអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យរួបរួមគ្នាតែមួយ។
ការរៀបចំធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្មីរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានឈានដល់ចំណុចខ្វែងគំនិតគ្នាសារជាថ្មីនៅត្រង់ជំពូកទី៧ ក្នុងចំណោម១២ជំពួក និងមាន៦៦មាត្រា។
ក្រុមអ្នករងគ្រោះដោយសារទំនាស់ដីធ្លីក្នុងប្រទេសកម្ពុជាចំនួន៤សហគមន៍ផ្សេងៗគ្នាបានប្រកាសថា នឹងដឹកនាំធ្វើបាតុកម្មរយៈពេល១ខែ ចាប់ពីថ្ងៃទី២០ ខែមករាខាងមុខនេះ រហូតដល់ថ្ងៃទី២០ខែកុម្ភៈ នៅទីលានប្រជាធិបតេយ្យ។
ជារៀងរាល់ឆ្នាំនៅពេលពិធីបុណ្យរំឮកខួបថ្ងៃទី៧ខែមករាលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានព្រឹទ្ធសភា តែងតែបានចូលរួមនិងថ្លែងសុន្ទរកថាបើទោះបីជាពេលខ្លះលោកត្រូវបានគេគ្រាហ៍ចេញពីរថយន្តក៏ដោយ។
ក្រុមមេធាវីការពារក្តីសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់បានសម្រេចដើរចេញពីបន្ទប់សវនាការបន្ទាប់ពីប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងក្រុងភ្នំពេញ បានបដិសេធមិនឱ្យអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិអង្គុយស្តាប់ក្នុងបន្ទប់សវនាការ។ អ្នកតំណាងរាស្ត្រទាំងនោះរួមមានអ្នកស្រី មូរ សុខហួរ លោក ឡុង រី និង លោក ហូរ វ៉ាន់៕
ក្រុមមេធាវីការពារក្តីសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់បានសម្រេចដើរចេញពីបន្ទប់សវនាការបន្ទាប់ពីប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងក្រុងភ្នំពេញ បានបដិសេធមិនឱ្យអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិអង្គុយស្តាប់ក្នុងបន្ទប់សវនាការ។
ការកោះហៅអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបង្កឲ្យមានការរិះគន់ថា តុលាការកំពូលមានកំហុសបច្ចេកទេសដែលពុំគួរឲ្យកើតមានក្នុងប្រព័ន្ធច្បាប់ក្នុងប្រទេសកម្ពុជា។
សំណុំរឿងសួនប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤នៅមិនទាន់បានបិទបញ្ចប់ទេទៅលើសមាជិកសភាខាងគណបក្សសង្គ្រោះជាតិ បើទោះបីជាគណបក្សប្រឆាំងបានព្រមព្រៀងចូលប្រជុំក្នុងរដ្ឋសភាដើម្បីបំពេញភាពស្របច្បាប់ដល់រដ្ឋាភិបាលអាណត្តិទី៥ក៏ដោយ។
ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិបានប្រកាសជាផ្លូវការនៅថ្ងៃច័ន្ទនេះថា ព្រះអង្គនឹងយាងមកធ្វើជាប្រធានគណបក្សហ៊្វុនស៊ីនប៉ិចជាថ្មីម្តងទៀត បន្ទាប់ពីព្រះអង្គត្រូវបានធ្វើរដ្ឋប្រហារបណ្តេញចេញពីគណបក្សនេះកាលពី៩ឆ្នាំមុន។
អ្នកស្រីឡាក់ សុភាពបានបរាជ័យក្នុងការទាមទាររកយុត្តិធម៌នៅពីមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដោយសារតែមានកងកម្លាំងសន្តិសុខបណ្តេញអ្នកស្រីមិនឲ្យសម្តែងមតិនៅទីនោះ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអះអាងថារដ្ឋាភិបាលបានថែទាំពួកគេយ៉ាងដិតដល់ បើប្រៀបធៀបនឹងជនភៀសខ្លួនកម្ពុជានៅព្រំដែនថៃកាលពីក្នុងអំឡុងទសវត្សរ៍១៩៨០។
ការសម្រេចរបស់គណៈកម្មាធិការវិន័យរបស់គណបក្សបានធ្វើឡើងក្រោយពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណបក្សបានទុកឱសានវាទដល់លោកស្រី ឡាក់ សុភាពធ្វើការកែតម្រូវចំពោះការចោទប្រកាន់របស់លោកស្រី
ព័ត៌មានផ្សេងទៀត