នៅក្នុងឱកាសខួបទី១១ ក្រោយឃាតកម្មលើលោក ជា វិជ្ជាមេដឹកនាំសហជីពសេរីកម្មករ ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីឆ្នាំ២០០៤ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករកម្ពុជា លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងក្រុមកម្មករ បាននាំមកចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក ជា វិជ្ជា នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៥នេះ៕
ខួបទី១១ ក្រោយឃាតកម្មលើលោក ជា វិជ្ជា

១
ក្រុមកម្មករចុះហត្ថលេខាលើបដាទាមទាររកយុត្តិធម៌ឲ្យលោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករ ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីឆ្នាំ២០០៤។

២
មេដឹកនាំគណបក្សសង្គ្រោះជាតិ និងក្រុមកម្មករ រៀបចំដើរដង្ហែទៅកាន់កន្លែងគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា។

៣
លោករ៉ុង ឈុន (ស្តាំ) ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា លោក ញ៉យ ចំរើន (ឆ្វេង) តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងក្រុមកម្មកររៀបចំដើរដង្ហែទៅកាន់កន្លែងគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា។

៤
មេដឹកនាំគណបក្សសង្គ្រោះជាតិ និងក្រុមកម្មករ ដើរដង្ហែទៅកាន់កន្លែងគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា។

៥
ក្រុមសហជីពកម្មករ អុជធូបគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅពីមុខរូបសំណាករបស់លោក។

៦
មេដឹកនាំគណបក្សសង្គ្រោះជាតិ និងលោក ជា មុន្នី ប្រធានសហជីពសេរីកម្មករកម្ពុជា អុជធូបបួងសួងនៅកន្លែងដែលលោក ជា វិជ្ជាត្រូវឃាតករបាញ់សម្លាប់កាលពីឆ្នាំ២០០៤។