បន្ទាប់ពីសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូងក្រុងភ្នំពេញឲ្យនៅដដែល និងបានបន្ធូរបន្ថយទោសកំហុសខ្លះដល់សកម្មជនបឹងកក់មួយចំនួន សកម្មជនតំបន់បឹងកក់ និងព្រះសង្ឃ បានក្រាញននៀលនៅខាងក្នុងបន្ទប់សវនាការ មិនព្រមចាកចេញទេ រហូតដល់ក្រុមអនុរក្សពន្ធនាគារបានចាប់អូសពួកគេចេញដាក់លើរថយន្ត។ នៅខាងក្រៅបរិវេណសាលាឧទ្ធរណ៍វិញ ក្រុមអ្នករងគ្រោះដោយសារការរំលោភដីធ្លីនៅសហគមន៍ផ្សេងៗបានមកតវ៉ាដើម្បីឲ្យដោះលែងសកម្មជនដីធ្លីទាំង១១នាក់ឲ្យមានសេរីភាពវិញ រួមទាំងព្រះសង្ឃ៕
កម្រងរូបភាព៖ សាលាឧទ្ធរណ៍បន្ធូរបន្ថយទោសសកម្មជនជាប់ពន្ធនាគារ១០នាក់ និងព្រះសង្ឃមួយអង្គ

១
អ្នកស្រី ទេព វន្នី សកម្មជនបឹងកក់ និងគង់ ចាន់ ថា ត្រូវបានអនុរក្សពន្ឋនាគារបណ្តើរចេញពីបន្ទប់សវនាការ ក្រោយពីប្រកាសសាលក្រមរួច។

២
អ្នកស្រី ង៉ែត ឃុន សកម្មជនបឹងកក់ ត្រូវបានអនុរក្សពន្ឋនាគារបណ្តើរចូលក្នុងបន្ទប់សវនាការ។

៣
អ្នកស្រី ទេព វន្នី សកម្មជនបឹងកក់ និងគង់ ចាន់ ថា ត្រូវបានអនុរក្សពន្ឋនាគារបណ្តើរចេញពីបន្ទប់សវនាការ ក្រោយពីប្រកាសសាលក្រមរួច។

៤
អ្នកស្រី បូ ឆវី សកម្មជនបឹងកក់បានស្រែកថាអយុត្តិធម៌បន្ទាប់ពីតុលាការប្រកាសសាលក្រមរួច។

៥
ក្រុមអ្នករងគ្រោះដោយសារបញ្ហាដីធ្លីបានមកតវ៉ានៅខាងក្រៅអគារសាលាឧទ្ធរណ៍ ដើម្បីស្នើសុំឲ្យដោះលែងសកម្មជនបឹងកក់ចំនួន១០នាក់ និងព្រះសង្ឃមួយអង្គ។

៦
ក្រុមអ្នករងគ្រោះដោយសារបញ្ហាដីធ្លីបានមកតវ៉ានៅខាងក្រៅអគារសាលាឧទ្ធរណ៍ ដើម្បីស្នើសុំឲ្យដោះលែងសកម្មជនបឹងកក់ចំនួន១០នាក់ និងព្រះសង្ឃមួយអង្គ។