ការចោទប្រកាន់របស់អ្នកស្រីឡាក់ សុភាពទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិត្រូវបានកាសែតក្នុងស្រុកជាភាសាខ្មែរ និងភាសាអង់គ្លេសបានបោះពុម្ពផ្សាយជាបន្តបន្ទាប់។
តុលាការក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍ស្អែកនេះគ្រោងនឹងបើកសវនាការលើករណីមនុស្សចំនួន១១នាក់ពាក់ព័ន្ធនឹងសំណុំរឿងអំពើហិង្សានៅសួនប្រជាធិបតេយ្យ។
មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនទីក្រុងបាងកកបានស្វាគមន៍ចំពោះនីតិវិធីរបស់រដ្ឋាភិបាលទៅលើជនជាតិកុលសម្ព័ន្ធភ្នំម៉ុងតាញ៉ា ដោយបានសម្តែងការគាំទ្រចំពោះនាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃដែលបានថែរក្សាជនស្វែងរកសិទ្ធិជ្រកកោនទាំងនោះ។
អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានប្រទះឃើញក្រុមជនជាតិកុលសម្ព័ន្ធភ្នំវៀតណាម នៅក្នុងព្រៃក្នុងប្រទេសកម្ពុជាកាលពីថ្ងៃចុងសប្តាហ៍មុន។
អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានិងអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យសហការដើម្បីជួយដល់ជនភៀសខ្លួនកុលសម្ព័ន្ធភ្នំវៀតណាម ដែលកំពុងលាក់ខ្លួនក្នុងប្រទេសកម្ពុជា។
ក្រោយពីកិច្ចប្រជុំរយៈពេលជាងមួយម៉ោង អាជ្ញាធរខេត្តរតនគីរីនៅមិនទាន់អនុញ្ញាតឲ្យមន្ត្រីអ.ស.បចុះរុករកជនជាតិភាគតិចភ្នំវៀតណាមដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងព្រៃនៃទឹកដីកម្ពុជាទេ។
បន្ទាប់ពីកិច្ចប្រជុំរយៈពេលជាង១ម៉ោងកាលពីថ្ងៃអង្គារ អាជ្ញាធរខេត្តរតនគីរីនៅមិនទាន់អនុញ្ញាតឲ្យមន្ត្រីអង្គការសហប្រជាជាតិចុះរុករកជនជាតិភាគតិចវៀតណាមដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងព្រៃនៃទឹកដីកម្ពុជាទេ បន្ទាប់ពីបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញពីប្រទេសវៀតណាម។
មន្ត្រីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃច័ន្ទនេះ បានអះអាងថា កំពុងពិនិត្យព្រះរាជសាររបស់ព្រះមហាក្សត្រចំពោះករណីលោកចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ គឺលោក កែវ មុន្នី បន្ទាប់ពីមានសំណើពីអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង។
តុលាការបានសំអាងថា តុលាការក្រុងភ្នំពេញបានបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះហើយដូច្នេះត្រូវរក្សារឿងក្តីនេះទុកឱ្យតុលាការក្រុងភ្នំពេញបើកសវនាការពេញអង្គសេចក្តី។
សព លោក ចាន់ សុវ៉េត ដែលជាសកម្មជនសិទ្ធិមនុស្សដ៏លេចធ្លោមួយរូបនោះ ត្រូវបានតម្កល់ទុកនៅវត្តគល់ទទឹង ស្ថិតនៅភូមិ កោះ ក្របី សង្កាត់ព្រែកថ្មី ខ័ណ្ឌ ច្បារអំពៅ។
ក្រុមអង្គការសង្គមស៊ីវិលបានយកឱកាសនេះទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការចាប់ខ្លួនតាមទំនើងចិត្តនិងអំពាវនាវឲ្យដោះលែងសកម្មជនដីធ្លី ព្រះសង្ឃ និង អ្នកនយោបាយចំនួន១៩នាក់ឲ្យមានសេរីភាពវិញ។
ជនសង្ស័យទាំងបួននាក់ ដែលតុលាការបានសម្រេចឃុំខ្លួនរួមមាន៖ សៀង វាសនាសង្ស័យថា ជាជនដៃដល់ លី សៅ អ្នកបើកម៉ូតូដឹកជនសង្ស័យធ្វើសកម្មភាព និងពីរនាក់ផ្សេងទៀតគឺមាស សម្បត្តិ និងកូយ ចាន់ថុលជាអ្នកបើកម៉ូតូតាមពីក្រោយ បន្ទាប់ពីធ្វើសកម្មភាព។
សមត្ថកិច្ចមិនទាន់បានចាប់ខ្លួនលោកថោង សារ៉ាត់បាននៅឡើយទេ។
រហូតមកដល់ពេលនេះក្រុមសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ហើយ ដែលសុទ្ធសឹងជាអង្គរក្សផ្ទាល់ របស់លោកឧកញ៉ា ថោង សារ៉ាត់។
ក្រុមមន្ត្រីមានសមត្ថកិច្ច ទាំងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និង លោក ជួន សុវណ្ណ ស្នងការប៉ូលិសក្រុងភ្នំពេញមិនបានធ្វើអត្ថាធិប្បាយទេជុំវិញការចាប់ឃាត់ខ្លួនជនសង្ស័យទាំងនោះ។
តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១១កន្លងទៅនេះបានកាត់ទោសយ៉ាងតក់ក្រហល់បំផុតប្រឆាំងជំទាស់នឹងសកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន១១នាក់ពីបទធ្វើឲ្យស្ទះចរាចរណ៍។
តំណាងក្រុមចរចាខាងគណបក្សប្រជាជនបញ្ជាក់ថាចំណុចដែលនៅសេសសល់ពីកិច្ចប្រជុំមានតែពីរចំណុចតែប៉ុណ្ណោះ។
យ៉ាងតិចមានសកម្មជនគណបក្ស ព្រះសង្ឃ និងសកម្មជនដីធ្លីចំនួន១៩នាក់ដែលត្រូវបានអាជ្ញាធរចាប់ដាក់ឃុំឃាំងក្នុងបទចោទប្រកាន់ផ្សេងៗគ្នា។
ព័ត៌មាននៃឃាតកម្មទៅលើអ្នកជំនួញចុងក្រោយនេះត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកភ្លាមៗ។
បើទោះបីជារាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ខែគោលខ្លះដល់ក្រុមកម្មករកាត់ដេរសម្លៀកបំពាក់យ៉ាងណាក៏ដោយក៏ក្រុមកម្មករនៅតែត្អូញត្អែរថាមិនទាន់ដោះស្រាយទុក្ខលំបាកប្រចាំថ្ងៃរបស់ខ្លួននៅឡើយ។
ព័ត៌មានផ្សេងទៀត