លោកជា មុន្នីបានបន្តធ្វើការបរិហាររិះគន់ធ្ងន់ៗលើប្រព័ន្ធតុលាការថា មិនមានភាពឯករាជ្យ ពុករលួយនិងឋិតនៅក្រោមឥទ្ធិពលអ្នកមានអំណាច។
ទាហានសហរដ្ឋអាមេរិកទាំងបួននាក់ជាអ្នកជំនាញផ្នែកដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលទើបមកពីកោះអូគីណាវ៉ារបស់ប្រទេសជប៉ុន។
លោកប៉ូឡុនស្គី សេហ្គេបានបដិសេធថាលោកមិនបានប្រព្រឹត្តដែលនាំទៅរកការចាប់បង្ខាំងមនុស្សនិងប្រើប្រាស់អំពើហិង្សាទេ។
ជនជាតិរស្ស៊ីបានផ្តល់សំណងចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយក្រោយមកជនរងគ្រោះខ្មែរទាំង៦នាក់បានដកពាក្យបណ្តឹងប្រឆាំងជំទាស់និងជនជាតិរុស្ស៊ីក្នុងគោលបំណងដើម្បីបញ្ចប់រឿងក្តីនេះ។
សាលាដំបូងខេត្តព្រះសីហនុបានចោទប្រកាន់ជនជាតិរុស្ស៊ីចំនួន៣នាក់ពីបទសង្ស័យថា បានឃុំខ្លួនបុគ្គលិករបស់ខ្លួនចំនួន៦នាក់និងបង្ខំឲ្យពួកគេលោតទឹកសមុទ្រ។
ជនជាតិរុស្ស៊ីទាំងបីនាក់គឺជាជំនួញ និងមានកម្មសិទ្ធិផ្ទះសំណាក់និងភោជនីយដ្ឋានពស់ និងវិនិយោគលើសណ្ឋាគារមួយនៅកោះដែកគោលព្រមទាំងមានមុខជំនួញមួយចំនួនទៀត។
ព្រះបរមរតនៈកោដិរបស់សម្តេចឪនរោត្តមសីហនុគ្រោងនឹងត្រូវដង្ហែចេញពីព្រះបរមរាជវាំងក្នុងអំឡុងថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៣ខាងមុខនេះ។
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ៍នេះ បានចេញមុខប្តឹងនាយកក្រុមហ៊ុនទូរស័ព្ទចល័តមួយទៅក្រសួងការងារដោយចោទប្រកាន់ថា ក្រុមហ៊ុននេះមិនបានគោរពច្បាប់ការងារ។
លោកលួស សាខន អាយុ៥៦ឆ្នាំ ស្វាម៉ីរបស់អ្នកស្រីយ៉ោម បុប្ចាមានទឹកភ្នែករលីងរលោង និងអួលដើមក ក្នុងពេលដែលលោកនិយាយរំឭកដល់ភរិយា។
ការសម្រេចទោសសំណុំរឿងទាំងពីររបស់តុលាការបណ្តាលឲ្យមានការរិះគន់ចំៗពីអង្គការសិទ្ធិមនុស្សHuman Rights Watchថា តុលាការមិនឯករាជ្យ និងស្ថិតនៅក្រោមការបង្គាប់បញ្ជានយោបាយ។
បុគ្គលិកជាង១០នាក់ដែលបានបម្រើការងារនៅក្នុងប្រទេសកម្ពុជាកន្លងមកនិងត្រូវឈប់សម្រាកហើយទុកតែបុគ្គលិកបរទេសម្នាក់និងជនជាតិខ្មែរតែម្នាក់ប៉ុណ្ណោះ។
ស្ថានទូតបារាំងបានជំរុញឱ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិដើម្បីរកយុត្តិធម៌ដល់ជនជាតិបារាំងដែលបានស្លាប់នៅក្នុងខេត្តកំពង់ស្ពឺ។
ក្រុមអ្នកតវ៉ាបានបាននិយាយរិះគន់ធ្លន់ៗថា តុលាការអយុត្តិធម៌បន្ទាប់ពីបានកាត់ទោសអ្នកស្រី យ៉ោម បុប្ជា។
អ្នករងគ្រោះដោយសារការរំលោភដីធ្លីបានស្រែកបន្ទោរព្រមៗគ្នានៅក្នុងបរិវេណរូបសំណាកយាយពេញ។
តុលាការក្រុងភ្នំពេញបានចាប់ផ្តើមបើកសវនាការជំនុំជំរះរយៈពេលពីរថ្ងៃលើករណីលោកស្រីយ៉ោម បុប្ជានិងស្វាម៉ីលោកស្រីគឺឈ្មោះលួស សាខនក្នុងបទចោទប្រកាន់ដូចគ្នាថា ប្រព្រឹត្តអំពើហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស។
ព្រះបរមរតនៈកោដិរបស់សម្តេចឪនរោត្តមសីហនុគ្រោងនឹងដង្ហែរចេញពីព្រះបរមរាជវាំងក្នុងអំឡុងថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៣ខាងមុខនេះហើយ។
លោក ចាន់ សុវ៉េតអាយុ ៤៤ឆ្នាំជាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការអាដហុកត្រូវចូល ខ្លួនមកតុលាការដើម្បីសួរចម្លើយពីបទទាក់ទង នឹងការផ្តល់ជំនួយដល់ចារីដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែឧសភាឆ្នាំ ២០១២តាមមាត្រា៥៤៤នៃក្រមព្រហ្មទណ្ឌ។
ការចេញដីការក្សាការពាររបស់តុលាការខេត្តបន្ទាយមានជ័យបានធ្វើឡើងក្រោយពីក្រុមកម្មករនិងបុគ្គលិកនៃកាស៊ីណូត្រូពិចហ្គាណា ប្រមាណជិត៣០០នាក់បានប្រមូលផ្តុំគ្នាធ្វើកូដកម្មដោយសន្តិវិធីមួយចំនួនប្រាំថ្ងៃមកហើយ។
កាលពីខែកុម្ភៈលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតបានប្រើប្រាស់កាំភ្លើងខ្លីរបស់លោកបាញ់ប្រហារដោយមិនញញើតដៃទៅលើក្រុមកម្មកររោងចក្រមួយ។
ព័ត៌មានផ្សេងទៀត