ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការរំលោភដីធ្លីនៅតំបន់បឹងកក់នៅថ្ងៃចន្ទនេះបានប្រមូលផ្តុំគ្នាដាក់បណ្តាសានៅពីមុខតុលាការក្រុងភ្នំពេញដើម្បីទាមទារឲ្យតុលាការផ្តល់យុត្តិធម៌ដល់អ្នកស្រីយ៉ោម បុប្ជា បន្ទាប់ពីត្រូវបានកាត់ទោសឲ្យជាប់ពន្ឋនាគាររយៈពេលបីឆ្នាំ។
ក្រុមអ្នកតវ៉ាបានកាន់បដាដោយមានរូបថតអ្នកស្រី យ៉ោម បុប្ចា គ្រឿងដង្វាយ និងមានក្រដាសប្រាក់ដុល្លារក្លែងក្លាយព្រមទាំងផ្ទាំងក្រណាត់សមួយផ្ទាំងដែលមានស្រោចពណ៌ក្រហម ហើយបាននិយាយរិះគន់ធ្លន់ៗថា តុលាការអយុត្តិធម៌បន្ទាប់ពីបានកាត់ទោសអ្នកស្រី យ៉ោម បុប្ជា។
«ងាប់តៃហោង ឲ្យអ្នកឯងងាប់ដោយធ្លាក់យន្តហោះ ឲ្យអ្នកឯងអាប់ដោយក្រឡាប់ឡាន ឲ្យអ្នកឯងងាប់ដោយលិចទូក»។
អ្នកស្រី យ៉ោម បុប្ជា ព្រមទាំងបងប្អូនអ្នកស្រីចំនួនពីរនាក់ផ្សេងទៀត ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ និងពិន័យជាប្រាក់ចំនួន៣០លានរៀលក្នុងម្នាក់ៗគឺស្នើនឹងប្រមាណជិត១ម៉ឺនដុល្លារសហរដ្ឋអាមេរិកទៅឱ្យជនរងគ្រោះចំនួនពីរ រូប។
តុលាការបានរកឃើញថា អ្នកស្រី យ៉ោម បុប្ជាបានបញ្ជាឱ្យបងប្អូនអ្នកស្រីពីររូបគឺលោកយ៉ោម កន្លង់និងយ៉ោម សិតឱ្យប្រព្រឹត្តអំពើហិង្សាកាលពីខែសីហាឆ្នាំ២០១២នៅតំបន់បឹងកក់។
លោក លួស សាខនស្វាមីយអ្នកស្រី យ៉ោម បុប្ជា បាននិយាយប្រាប់អ្នកសារព័ត៌មានថាលោកប្រាថ្នាចង់ឲ្យចៅក្រម និងព្រះរាជអាជ្ញាដែលកាត់ក្តីយ៉ាងអយុត្តិធម៌ចំពោះភរិយារបស់លោកឲ្យទទួលទោសកំហុសតាមអ្វីដែលខ្លួនបានសាងកន្លងមក។
«អ្នកភូមិបឹងកក់មកថ្ងៃនេះដើម្បីទាមទារឲ្យតុលាការសើរើសំណុំរឿងជាថ្មីដើម្បីឲ្យពិចារណា និងលើកលែងការចោទប្រកាន់មកលើអ្នកស្រី យ៉ោម បុប្ជា។ ដោយសារក្នុងសវនាការដើមបណ្តឹង និងសាក្សីដើមបណ្តឹងនិយាយមកគ្មានហេតុផលទាំងអស់»។
អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់បាននិយាយថា មន្ត្រីតុលាការបានចូលរួមយ៉ាងពេញទំហឹងដើម្បីដាក់សម្ពាធលើអ្នកភូមិបឹងកក់។ អ្នកស្រីមានប្រសាសន៍ថាដោយសាររឿងវិវាទដីធ្លី តុលាការបានប្រើប្រាស់វិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីដាក់សម្ពាធ និងកុំឲ្យពួកគេចេញតស៊ូមតិដើម្បីការពារផ្ទះសម្បែង។
«តុលាការ ចៅក្រម មេធាវីណា ដែលគាត់ពុករលួយ ប្រព្រិត្តអំពើទាំងអស់នោះផ្ទុយនឹងច្បាប់ សូមឲ្យអ្នកនោះវិនាសអន្តរាយ។ អ្នកឯងជួបសេចក្តីទុក្ខវេទនាក្តៅក្រហល់ក្រហាយ»។
ការតវ៉ារបស់អ្នកភូមិបឹងកក់បានស្ថិតនៅក្រោមការឃ្លាំមើលពីកម្លាំងសមត្ថកិច្ចប្រដាប់ដោយរបាំងការពារ ខែល និងដំបងឆក់។ ប៉ុន្តែមិនមានការប៉ះទង្គិចធ្ងន់ធ្ងររវាងភាគីទាំងពីរទេ។
ជាមួយគ្នានេះដែរក៏មានប្រជាពលរដ្ឋមួយក្រុមទៀតដែលអះអាងថា ជាតំណាងអ្នករត់ម៉ូតូឌុប និងរឺម៉កកង់បីបានមកប្រមូលផ្តុំគ្នាតវ៉ានៅពីមុខស្នាក់ការមជ្ឃមណ្ឌលសិទ្ឋិមនុស្សកម្ពុជាដើម្បីទាមទារយុត្តិធម៌។
លោកឯ សុភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជាបាននិយាយថា ការតវ៉ានេះគឺក្នុងគោលបំណងជំទាស់នឹងលោកអ៊ូ វីរៈប្រធានមជ្ឃមណ្ឌលសិទ្ឋិមនុស្សកម្ពុជាដែលបានអះអាងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍។ កាលពីថ្ងៃទី២៨ ខែ ធ្នូ កាសែតភ្នំពេញប៉ុស្តិ៍បានដក់ស្រង់សម្ដីលោកអ៊ូ វីរៈ មកចុះផ្សាយថា ជម្លោះរវាងអ្នកស្រី យ៉ោម បុប្ជា និងអ្នករត់ម៉ូតូឌុបកាលពីខែសីហានៅតំបន់បឹងកក់គឺជាការរៀបចំឡើង និងជាការប្រឌិត។ លោកសុភាស់បាននិយាយថា លោកចង់ឲ្យលោកអ៊ូ វីរៈកែតម្រូវពាក្យរបស់លោកដែលបាននិយាយកន្លងមកដើម្បីឲ្យជនរងគ្រោះទទួលបានយុត្តិធម៌។
«ពាក់ព័ន្ឋក្នុងនាមគាត់ជាមន្ត្រីសិទ្ឋិមនុស្សម្នាក់ គាត់គួរតែមានទឡ្ហីករណ៍ ឬក៏គាត់បានវិភាគស៊ើបអង្កេតទាំងសងខាង។ ជួនកាលគាត់ទៅសួរតែម្ខាង។ គាត់មិនដែលបានមកសួរភាគីខាងខ្ញុំ»។
លោកអ៊ូ វីរៈប្រធានមជ្ឃមណ្ឌលសិទ្ឋិមនុស្សកម្ពុជាបានការពារជំហររបស់លោកថា មិនបាននិយាយអំពីជម្លោះនៅតំបន់បឹងកក់ទេ។ លោកបាននិយាយថា ដំណើរការនៅក្នុងសវនាការពាក់ព័ន្ឋអ្នកស្រីយ៉ោម បុប្ជា គឺជារឿងប្រឌិត៕