ខេត្តចំនួនបីដែលទទួលបានហិរញ្ញប្បទាននេះ រួមមានខេត្តក្រចេះ កំពង់ចាម និងត្បូងឃ្មុំ ដែលមានចំនួនប្រជាជនសរុបជាង ២ លាននាក់។
អ្នកវិភាគលើកឡើងថា បញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជានៅតែជាក្តីបារម្ភសម្រាប់ជប៉ុនដែលជាសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីកម្ពុជាស្នើឱ្យមានការពង្រឹងវិស័យសុខាភិបាលបន្ថែម ខណៈវិស័យនេះរងការរិះគន់ជាបន្តបន្ទាប់។ លោក ហ៊ុន ម៉ាណែត អះអាងថា ការព្យាបាលនៅក្រៅប្រទេសជាជម្រើសរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកថា អ្នកទៅព្យាបាលនៅក្រៅប្រទេសមានចំនួនតិចតួច បើធៀបនឹងអ្នកព្យាបាលក្នុងស្រុក។
អ្នកជំនាញផ្តល់យោបល់ឱ្យរដ្ឋាភិបាលកម្ពុជាដាក់អង់តែន 4G ឱ្យបានពេញលេញសិន មុននឹងដាក់ដំណើរការ 5G។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលពិសេសថា អាស៊ាននិងអូស្ត្រាលី គឺជាដៃគូដ៏ស្និទ្ធស្នាល និងថា ទំនាក់ទំនងនេះបានរីកលូតលាស់កាន់តែខ្លាំងឡើងៗជាលំដាប់ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន ហើយបើកផ្លូវឱ្យដំឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២១។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីរូបនេះ ស្របពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរបស់លោកទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី និងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ានអូស្រ្តាលី។
មន្ត្រីគណបក្សឆន្ទៈខ្មែរខកចិត្តនឹងលទ្ធផល៣អាសនៈ តែថា នេះនៅតែជាការបោះពួយមួយថ្មី ដើម្បីកសាងឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយសារមានវត្តមានសមាជិកព្រឹទ្ធសភាមកពីគណបក្សជំទាស់។
លោក ហ៊ុន ម៉ាណែត ធ្វើដំណើរទៅប្រទេសអូស្រ្តាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងMelbourne (មែលប៊ន) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ ៤ ដល់ទី ៦ ខែមីនា ឆ្នាំ២០២៤។
បន្ទាប់ពីវីដេអូរបស់ក្រុមយុវជនមាតាធម្មជាតិបានផ្សព្វផ្សាយអំពីក្រុមហ៊ុនរបស់ឧកញ៉ា អ៊ុត ធី បានបំផ្ទុះ និងកិនថ្មធ្វើឱ្យប៉ះពាល់ដល់ទឹកធ្លាក់រូងប្រចៀវ ដែលស្ថិតនៅតំបន់ជីផាត ក្នុងខេត្តកោះកុង អ្នកនាំពាក្យក្រសួងបរិស្ថានលើកឡើងថា ក្រសួងបានចាត់មន្ត្រីចុះទៅពិនិត្យទីតាំងដែលក្រុមហ៊ុនកំពុងតែធ្វើអាជីវកម្មនោះហើយ។
អំឡុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃមកកាន់កម្ពុជារបស់ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក កម្ពុជា និងអាមេរិកអះអាងពីឆន្ទៈធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរ ខណៈបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែជារនាំងនៃទំនាក់ទំនងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះនឹងចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ ដើម្បីអបអរភាពជាដៃគូសន្ទនាអស់រយៈពេល ៥០ ឆ្នាំមកហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបង្ហោះលើគេហទំព័ររបស់ក្រសួងការបរទេសអូស្ត្រាលី។
ថ្លែងនៅក្នុងពិធីមួយនាថ្ងៃអង្គារនេះ លោក ហ៊ុន ម៉ាណែត លើកឡើងថាការតែងតាំងនេះ គឺដើម្បីធ្វើឱ្យមានទម្ងន់នៅក្នុងកំណែទម្រង់ និងថាបើទោះរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈមិនមែនជាប្អូនប្រុសរបស់លោក ក៏ត្រូវដំឡើងឋានៈទៅជាឧបនាយករដ្ឋមន្រ្តីដែរ។
អ្នកស្រី ឈឹម សុខន អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ប្រាប់វីអូអេថា ក្រុមហ៊ុនបានហៅបុគ្គលិកដែលជាសមាជិករបស់សហជីពមកប្រជុំ ដាក់លក្ខខណ្ឌ ឱ្យបុគ្គលិកគ្រប់គ្នាត្រូវតែសរសេរពាក្យលាលែងពីសហជីព។
លោកនាយករដ្ឋមន្ត្រីថា លោកមិនអាចធ្វើតាមសំណើនោះបានទេ ហើយព្រមានដាក់បញ្ជីខ្មៅរាល់បុគ្គលទាំងឡាយដែលប្រតិដ្ឋព័ត៌មានអំពីកម្ពុជា ទាក់ទងនឹងសកម្មភាពឧក្រិដ្ឋមួយចំនួនដូចជាការចាប់ជំរិតជាដើម។
ជនជាតិចិនតៃវ៉ាន់២នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួនដើម្បីសាកសួរ ហើយត្រូវបាននាំខ្លួនយកមកកាត់ទោស។ ពួកគេទាំងពីរនាក់ត្រូវបានសាលាដំបូងខេត្តព្រះសីហនុផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ឆ្នាំ និងពិន័យទឹកប្រាក់៤លានរៀលពីបទញុះញង់។
បន្ទាប់ការចុះកិច្ចព្រមព្រៀងគ្នារវាងក្រុមហ៊ុន Blue Circle របស់បារាំង និងក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីវិនិយោគលើថាមពលខ្យល់នាពេលខាងមុខ អ្នកជំនាញលើកឡើងពីសក្តានុពលរបស់កម្ពុជាដែលអាចអភិវឌ្ឍថាមពលស្អាត ក្នុងនោះមានថាមពលខ្យល់ ជំនួសទំនប់វារីអគ្គិសនី។
បើតាមលោក ហ៊ុន ម៉ាណែត កិច្ចការអធិការកិច្ចគឺជាការងារស្មុគស្មាញ ចាំបាច់ និងមានសារៈសំខាន់សម្រាប់ពង្រឹងប្រសិទ្ធភាពការងាររដ្ឋ។
មន្រ្តីជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក និងជាអ្នកនាំពាក្យ លោក ស៊ឹង សែនករុណា នៅថ្ងៃចន្ទនេះ បានបដិសេធថាលោកមិនបានប្រើប្រាស់ពាក្យពេចន៍ចំៗលើគណបក្សប្រជាជនកម្ពុជា ដូចការចុះផ្សាយរបស់សារព័ត៌មានឡើយ។
មន្ត្រីគណបក្សភ្លើងទៀនពីរនាក់ទៀតត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញឃាត់ខ្លួនពាក់ព័ន្ធនឹងបទចោទក្លែងបន្លំឯកសារសាធារណៈ។ គណបក្សភ្លើងទៀនចាត់ទុកថា ការចាប់ខ្លួនមន្ត្រីរបស់ខ្លួនជាការគំរាមកំហែងផ្នែកនយោបាយ និងធ្វើឱ្យបរិយាកាសនយោបាយកាន់តែមិនល្អ។
ក្រោយការចាកចេញរបស់ជនជាតិចិនកាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ សំណង់អគារសង់មិនរួចរាល់ជាច្រើនបានជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។ រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយថ្មី ដើម្បីដោះស្រាយវិបត្តិជាប់គាំងអគារទាំងនេះ។
ព័ត៌មានផ្សេងទៀត