របាយការណ៍ថ្មីពាក់ព័ន្ធនឹងអំពើពុករលួយបង្ហាញថា អំពើពុករលួយនៅកម្ពុជាកំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការកែទម្រង់ពីរដ្ឋាភិបាលជាលក្ខណៈប្រព័ន្ធ ដើម្បីលុបបំបាត់អំពើពុករលួយ។
អ្នកជំនាញសេដ្ឋកិច្ចរបស់ធនាគារពិភពលោកអះអាងថា កំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ គឺជាសេចក្តីប្រាថ្នាដែលអាចសម្រេចបាន។ វាគ្រាន់តែតម្រូវឲ្យកម្ពុជាងាកទៅរកគំរូកំណើនសេដ្ឋកិច្ចដែលមានចីរភាពជាងមុន ដែលយកផលិតភាពខ្ពស់ជាមូលដ្ឋាន មានភាពអង់អាចក្នុងការកែទម្រង់រចនាសម្ព័ន្ធ បង្កើនការវិនិយោគមានគុណភាពទៅលើហេដ្ឋារចនាសម្ព័ន្ធ
ក្រោយតាមដាន និងស៊ើបអង្កេតអស់រយៈពេល១ឆ្នាំលើឧក្រិដ្ឋជនគ្រឿងញៀន អាជ្ញាធរកម្ពុជា កាលពីពេលថ្មីៗនេះ បានចាត់វិធានការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់បានជនល្មើសចំនួន៦នាក់ដែលដឹកគ្រឿងញៀនជាង១តោនកន្លះសំដៅទៅកោះតៃវ៉ាន់។
លោក ហ៊ុន ម៉ាណែត លើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយសារស្រាគឺជាបញ្ហាធំដែលត្រូវចាត់វិធានការ។
នៅមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ទៅប្រទេសថៃ សមាជិកសភាថៃម្នាក់គ្រោងជួបជាមួយនាយករដ្ឋមន្ត្រីថៃ ដើម្បីស្នើឱ្យជជែកជាមួយភាគីកម្ពុជាលើបញ្ហាបើកច្រកទ្វារចូលទស្សនាប្រាសាទព្រះវិហារ។
អាជ្ញាធរបានឱ្យដឹងថា ខ្លួនរកឃើញគ្រឿងញៀនជាង១តោននៅក្នុងខេត្តព្រះវិហារ ដែលគេយកមកផ្លុងចោល។ អាជ្ញាធរកំពុងតែស៊ើបអង្កេតបន្តដើម្បីរកឧក្រិដ្ឋជនដែលនាំចូលគ្រឿងញៀនទាំងនោះ។
បើតាមក្រសួងរ៉ែ និងថាមពល ក្រសួងបានអប់រំដល់ម្ចាស់ទីតាំងរ៉ែមាសអនាធិបតេយ្យទាំងនោះអំពីនីតិវិធី ផលប៉ះពាល់ធ្ងន់ធ្ងរលើសុវត្ថិភាព សុខភាព និងបរិស្ថាន នៅអំឡុងពេលក្រសួងចុះពិនិត្យនិងទប់ស្កាត់។
ក្រោយតុលាការសម្រេចយកថ្ងៃបើកសវនាការលើសំណុំរឿងរបស់ លោក កឹម សុខា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានជំរុញឱ្យមានការដោះលែង និងផ្តល់សិទ្ធិស៊ីវិលដល់អតីតមេដឹកនាំគណបក្សប្រឆាំងរូបនោះ ដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ថា ទំនាក់ទំនងកម្ពុជា និងបារាំងមានភាពប្រសើរឡើង ដោយសារតែប្រទេសទាំងពីរនេះមានប្រវត្តិសាស្ត្ររួមគ្នា ខណៈប្រទេសទាំងពីរបង្កើនសន្ទនាផ្នែកនយោបាយ តាមរយៈដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរជាច្រើនលើកច្រើនសា។
នៅក្នុងឆ្នាំ២០២៣ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២២។ អ្នកតាមដានលើកឡើងថាការធ្លាក់ចុះនេះបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកល ហើយនិងបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ EBA និងការមិនទាន់ផ្តល់ប្រព័ន្ធអនុគ្រោះ GSP របស់សហរដ្ឋអាមេរិកឡើងវិញ។
អាជ្ញាធរកម្ពុជាបដិសេធថា ព័ត៌មានអវិជ្ជមានអំពីព្រលានយន្តហោះថ្មីខេត្តសៀមរាបមិនឆ្លុះបញ្ចាំងអំពីស្ថានភាពបច្ចុប្បន្នឡើយ ក្រោយមានព័ត៌មានផ្សព្វផ្សាយអំពីភាពមិនប្រក្រតីនៅព្រលានយន្តហោះថ្មីនេះក្នុងនោះមានអំពើពុករលួយ សេវាកម្មមិនល្អ និងបន្ទប់ទឹកមិនស្អាតជាដើម។
មន្រ្តីនគរបាលអះអាងថា សកម្មជនសង្គម លោក នី ណាក់ ត្រូវបានអាជ្ញាធរនាំខ្លួន និងបញ្ជូនទៅសាកសួរនៅតុលាការ តាមបណ្តឹងរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ នាថ្ងៃសុក្រនេះ។ ក្រុមគ្រួសារអះអាងថា នេះជារឿងអយុត្តិធម៌ និងជំរុញឱ្យដោះលែងលោក នី ណាក់។
ក្រោយមានព័ត៌មានផ្សព្វផ្សាយថា មានប្រជាជនថៃជាច្រើនត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការនៅកន្លែងជើងកាងដោយបង្ខំនៅក្នុងប្រទេសកម្ពុជា ស្ថានទូតថៃនៅទីក្រុងភ្នំពេញថ្មីៗនេះបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យប្រជាជនរបស់ខ្លួនមានការប្រុងប្រយ័ត្ន ប្រសិនបើចង់មកធ្វើការនៅក្នុងប្រទេសកម្ពុជា។
ក្រោយចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាបានជាង៤ខែ លោក ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចលើកទី១នៅប្រទេសបារាំង ដោយភាគីទាំងពីររំពឹងថានឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។ អ្នកនយោបាយនៅកម្ពុជាសង្ឃឹមថាបារាំងនឹងជួយស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
ក្រោយមានព័ត៌មានផ្សព្វផ្សាយថា គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងដ៏ធំមួយនៅប្រទេសថៃបានគាំទ្រ និងបណ្តុះបណ្តាលពលរដ្ឋខ្មែរនៅថៃដែលជាសកម្មជនគណបក្សប្រឆាំងរបស់កម្ពុជា គណបក្សមួយចំនួនដែលជាសម្ព័ន្ធភាពរបស់គណបក្សកាន់អំណាចបានចេញលិខិតស្នើឱ្យនាយករដ្ឋមន្ត្រីថៃពិនិត្យសកម្មភាពរបស់គណបក្សមួយនេះ។
របាយការណ៍នេះលើកឡើងបញ្ហាជាច្រើនទាក់ទងនឹងអាជីវកម្មនេះ រួមមានការរំលោភសិទ្ធិមនុស្ស ការខូចខាតបរិស្ថាន និងការកាប់បំផ្លាញព្រៃឈើ ការពិគ្រោះយោបល់ជាសាធារណៈមិនបានពេញលេញ និងស្ថានភាពក្រោមស្តង់ដារសិទ្ធិការងារ។
រដ្ឋាភិបាលកម្ពុជានៅថ្ងៃអង្គារនេះបានបញ្ចេញរបាយការណ៍ថ្នាក់ជាតិស្តីពីជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ដែលសិក្សាពីស្ថានភាពអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា។ លទ្ធផលជំរឿនសេដ្ឋកិច្ចបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបនៅកម្ពុជាមានជាង ៧៥ម៉ឺន កើនឡើងប្រមាណ ៥០% ក្នុងរយៈពេលជាង១០ឆ្នាំ ហើយបានផ្តល់ការងារដល់ពលរដ្ឋជិត ៣លាននាក់។
លោក ទូច សុឃៈ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ចំណាត់ការនេះធ្វើឡើងទៅតាមវិន័យរបស់ក្រសួងមហាផ្ទៃ ដោយពួកគេត្រូវបានដកឈ្មោះចេញពីក្របខណ្ឌរដ្ឋ និងបញ្ជូនទៅកន្លែងបន្សាបសារធាតុញឿន។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបដិសេធថា មិនមានការបង្ខំមនុស្សឱ្យធ្វើការ ដើម្បីបោកបញ្ឆោតជនជាតិថៃ និងបង្ខាំងមនុស្សទុក ដូចការចុះផ្សាយរបស់សារព័ត៌មានថៃឡើយ។
នេះ។ នគរបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា មិនមានដូចការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលមានការដកស្រង់សម្តីរបស់នគរបាលថៃឡើយ។
ព័ត៌មានផ្សេងទៀត