លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
ការសម្រេចរបស់សហភាពអឺរ៉ុបក្នុងការព្យួរជំនួយដល់គ.ជ.ប. កើតឡើងក្រោយសហរដ្ឋអាមេរិកបានសម្រេចផ្តាច់ជំនួយដូចគ្នានេះដែរ កាលពីខែវិច្ឆិកា។
នៅតាមដងផ្លូវក្នុងខេត្តមួយនេះ កន្លែងរកស៊ី មានលើកស្លាកយីហោ ដោយមានការបកប្រែជាភាសាចិន។ ខេត្តមួយនេះ បានកំពុងនឹងក្លាយជាទីក្រុងពោរពេញដោយជនជាតិចិននាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមអ្នកស្រុកនៅទីនេះ។
លោក កែវ អ៊ាត អាយុ៥២ឆ្នាំ ធ្លាប់ជាជំទប់ទី២នៃឃុំព្រៃខ្លាថា មានការសន្យាពីថ្នាក់ដឹកនាំគណបក្សប្រជាជននៅឃុំស្រុករបស់លោកថា បើលោកចុះចូល នឹងរួចខ្លួនពីផ្លូវច្បាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានព្រមានថា សារព័ត៌មានណា ដែលគំរាមកំហែងរដ្ឋាភិបាល នឹងក្លាយជាចំណុចគោលដៅរបស់រដ្ឋាភិបាល។
លោក ហ៊ុន សែនថ្លែងថា លោកមិនបារម្ភនឹងការកាត់ជំនួយរបស់អាមេរិកទេ ហើយលោកស្វាគមន៍ការកាត់ជំនួយទាំងអស់ ក្រោយពីអន្តរជាតិមានប្រតិកម្មបែបនេះប្រឆាំងនឹងការគាបសង្កត់គណបក្សប្រឆាំង សង្គមស៊ីវិល និងបណ្តាញព័ត៌មានឯករាជ្យ។
ក្នុងសវនាការរំលាយគណបក្សសង្គ្រោះជាតិ មេធាវីក្រសួងមហាផ្ទៃបង្ហាញភស្តុតាងថា អាមេរិកមាននយោបាយផ្តួលរំលំរដ្ឋាភិបាលប្រទេសដទៃ
ប្រធានគណៈប្រតិបត្តិខេត្តបាត់ដំបងរបស់គណបក្សសង្រ្គោះជាតិ ថា ខេត្តដែលជាគោលដៅដែលថ្នាក់ដឹកនាំនឹងត្រូវកាត់សិទ្ធិនយោបាយនោះ ជាខេត្តដែលទទួលបានសំឡេងគាំទ្រច្រើនពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោត។
អាជ្ញាធរកម្ពុជា បានឲ្យដឹងថា ជនជាតិចិនទាំងនោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ដល់២១ ខែតុលា នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ។
«ការចុះឈ្មោះនេះ បើតាមយោបល់ពូ គឺវាមានទិន្នន័យគួរជាទីពេញចិត្ត ដែលយើងគិតថា មកដល់ពេលនេះ គឺប្រជាពលរដ្ឋ ដែលយើងប៉ាន់ស្មានជាង៩លាននាក់ បានមកចុះឈ្មោះបោះឆ្នោតជាង៨លាននាក់ ដូច្នេះតួលេខនេះ គឺជាតួលេខមួយដែលអាចទទួលយកបាន ហើយពូពេញចិត្តជាមួយតួលេខនេះ»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា អ្នកនយោបាយបក្សប្រឆាំងសរុបប្រមាណ១១២នាក់ នឹងត្រូវហាមឃាត់មិនឲ្យធ្វើនយោបាយ ក្នុងនោះមានតំណាងរាស្ត្រស្ទើរតែទាំងអស់។
«គោលបំណងដែលខ្ញុំចូល(គណបក្សប្រជាជនកម្ពុជា) កាលមុនយើងនៅខាងសង្រ្គោះជាតិ យើងជឿជាក់ទៅលើឯកឧត្តមកឹម សុខា គាត់អ្នកស្នេហាជាតិអញ្ចឹងទៅ។ ដល់តែក្រោយមក បានថាគាត់ក្បត់ជាតិចឹងទៅ បានជាយើង មិនអាចនឹងទុកចិត្តគាត់»។
ស្ថាបត្យករល្បីឈ្មោះ លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាពកាលពីខែកញ្ញា ឆ្នាំ២០១៧ ក្នុង អាយុ៩០ឆ្នាំ។ ស្នាដៃធំៗរបស់លោកដែលត្រូវបានគេស្គាល់ជាទូទៅ មានវិមានឯករាជ្យ និងស្តាតអូឡាំពិកជាដើម។ បុរី១០០ខ្នង ផ្ទះបែបខ្មែរបុរាណ នៅក្នុងសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ក៏ជាស្នាដៃរបស់លោកផងដែរ។ ទោះជាយ៉ាងណា សម្រាប់កេរដំណែលមួយនេះ មានក្តីសង្ឃឹមតិចតួចណាស់ដែលអាចនឹងថែរក្សាទុក ដោយសារម្ចាស់ផ្ទះបច្ចុប្បន្នបានជំនួសដោយសំណង់ថ្មីៗ។
លោក ស៊ី ជិនពីង ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជាបន្ត លោកហ៊ុន សែនបញ្ជូនលិខិតអបអរ ហើយរដ្ឋាភិបាលកម្ពុជាសង្ឃឹមលើទំនាក់ទំនងជាមួយចិន។
ពេលអ្នកកាសែតឯករាជ្យបារម្ភពីសុវត្ថិភាព បាត់បង់អាជីពលែងមានសំឡេងដោយសារ ប្រឈមនឹងការរើសអើង ប្រជាពលរដ្ឋបង្ហាញការសោកស្តាយ និងរកវិធីស្តាប់ព័ត៌មានតាមដែលអាចធ្វើបាន។
«នេះជាពេលវេលាដ៏ល្អមួយ ដើម្បីធ្វើការសញ្ជឹងគិត។ សាររបស់យើង មិនមែនសម្រាប់ឲ្យបណ្ដាប្រទេសផ្សេងៗនៅតំបន់ទន្លេមេគង្គ ផ្អាកការរៀបចំផែនការផ្សេងៗសម្រាប់វិស័យថាមពលនោះទេ... ប៉ុន្តែយើងចង់ឲ្យរដ្ឋាភិបាលទាំងនោះពិនិត្យមើលនិន្នាការថ្មីៗ [នៅក្នុងវិស័យថាមពល] ទាំងនេះ»។
ក្នុងពិធីសំណេះសំណាលជាមួយកម្មកររាប់ពាន់នាក់ នៅកោះពេជ្ររាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថា វាជាកំហុសមេដឹកនាំគណបក្សប្រឆាំង ដែលនាំឲ្យមានការរំលាយគណបក្សនៅពេលខាងមុខ។
គម្រោងរំលាយគណបក្សប្រឆាំង ដែលត្រូវបានមើលឃើញថាជាដំណើរមួយ ដើម្បីរក្សាអំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប៉ះពាល់ក្រុមប្រឹក្សាឃុំសង្កាត់ ជាង៥ពាន់នាក់ មកពីគណបក្សសង្គ្រោះជាតិ ដែលពួកគេត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឲ្យកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ គណបក្សប្រឆាំងបានទទួលតំណែងមេឃុំចៅសង្កាត់ចំនួន៤៨៩ ដែលមានកំណើនជាង១០ដង បើប្រៀបធៀបនឹងការបោះឆ្នោតឆ្នាំ២០១២។
ស្តាតអូឡាំពិកជាស្នាដៃមួយរបស់លោក វណ្ណ មូលីវណ្ណ ស្ថាបត្យករខ្មែរដ៏ល្បីល្បាញ ដែលទទួលមរណភាពកាលពីខែមុន។ ពលរដ្ឋចង់ឲ្យរក្សាស្នាដៃរបស់លោក និងឈប់ធ្វើការអភិវឌ្ឍដែលប៉ះពាល់កេរដំណែលនេះ។
អតីតស្ថាបត្យករគឺលោក វណ្ណ មូលីវណ្ណ ដែលបានទទួលមរណភាពកាលពីសប្តាហ៍មុន បានចាត់ទុកបឹងនៅរាជធានីភ្នំពេញ ជាកន្លែងរំដោះទឹកជំនន់ដ៏សំខាន់។ គំនិតរបស់លោកត្រូវបានរំឭកច្រើន ខណៈមានជំនន់ទឹកភ្លៀងនៅភ្នំពេញ។
ព័ត៌មានផ្សេងទៀត