លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
រដ្ឋាភិបាលមិនទទួលស្គាល់ការបំពាក់ទង់ជាតិកម្ពុជាលើនាវាកូរ៉េខាងជើងដែលដឹកអាវុធខុសច្បាប់ ខណៈមានសេចក្តីរាយការណ៍ពីការរកស៊ីជំនួញអាក្រក់នៅលើនាវាបំពាក់ទង់ជាតិកម្ពុជា។
ស្ថាបត្យករខ្មែរដ៏ល្បីឈ្មោះ លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាពកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅគេហដ្ឋានរបស់លោកក្នុងខេត្តសៀមរាប។ លោក វណ្ណ មូលីវណ្ណ ជាមនុស្សម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ។ មរណភាពរបស់លោក ជាការបាត់បង់ធនធានមនុស្សរបស់ជាតិ ខណៈលោកបានក្លាយជានិមិត្តរូបនៃស្ថាបត្យកម្មខ្មែរ រហូតមកដល់ពេលនេះ។
លោក ហ៊ុន សែន ថាទំនប់ដន សាហុងរបស់ឡាវ និង សេសានក្រោមពីរ មិនប៉ះពាល់ដល់ទិន្នផលត្រីកម្ពុជានោះទេ នៅពេលដែលសង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថាន បានបង្ហាញក្តីបារម្ភអំពីរឿងនេះ។
ខណៈមេដឹកនាំបក្សប្រឆាំងត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថា«ក្បត់ជាតិ» កងទ័ព និងយោធាកម្ពុជាបានចេញសេចក្តីថ្លែងការណ៍គាំទ្រប្រសាសន៍លោកនាយករដ្ឋមន្រ្តី ដោយបង្កើនការគំរាមប្រឆាំងនឹងអាមេរិក។
ក្នុងពេលជួបជាមួយកម្មករកាត់ដេរនៅភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ លោក ហ៊ុន សែន បានបង្កើនប្រតិកម្មប្រឆាំងនឹងអាមេរិក ដោយលោកថា ចំណាត់ការរបស់រដ្ឋាភិបាលផ្អាកការស្វែងរកអដ្ឋិធាតុ គឺជាការឆ្លើយតបទៅនឹងអាមេរិកដែលបានសម្រេចផ្អាកការផ្ដល់ទិដ្ឋាការដល់មន្ត្រីក្រសួងការបរទេសកម្ពុជាតាំងពីកម្រិតអគ្គនាយកដល់រដ្ឋមន្ត្រី។
លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានការពារជំហរគាំទ្រចិនដោយលើកឡើងថា «សម្រាប់ផលប្រយោជន៍ប្រទេស»។ តែលោកបន្ថែមថា កម្ពុជាប្រកាន់ជំហរអព្យាក្រឹត្យលើនយោបាយការបរទេស។
អាមេរិកសម្រេចដាក់ទណ្ឌកម្មទិដ្ឋាការលើមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ក្រោយពីរដ្ឋាភិបាលអាមេរិកបានលើកឡើងថា ប្រទេសចំនួន៤រួមទាំងកម្ពុជាផងនោះនឹងទទួលទណ្ឌកម្មទិដ្ឋាការ ដោយសារការបដិសេធ ឬការយឺតយ៉ាវក្នុងការទទួលជនជាតិខ្លួនប្រព្រឹត្តកំហុសនៅអាមេរិក។
របាយការណ៍បង្ហាញការបាត់បង់ទឹកប្រាក់ជាង៣០លានដុល្លារក្នុងការនាំខ្សាច់ទៅតៃវ៉ាន់ បន្ថែមពីលើភាពខុសគ្នាជិត៧០០លានដុល្លារនៃទិន្នន័យនាំខ្សាច់ទៅប្រទេសសិង្ហបុរី។
បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១២ ខែកញ្ញា ក្រសួងការបរទេសកម្ពុជា បានលើកឡើងថារដ្ឋាភិបាលកម្ពុជា «មានការសោកស្តាយ និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧»។
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការគាំទ្ររបស់ចិន មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ តែគ្រាន់តែការយល់ឃើញនៃប្រទេសមហាអំណាចមួយទៀត។
ស្ថាបនិកកាសែត ខេមបូឌា ដេលី (The Cambodia Daily) និងកូនស្រីរបស់លោកដែលជាអតីតចាងហ្វាងកាសែត បានសរសេរលិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីស្នើសុំការយោគយល់បើកកាសែតឡើងវិញ ដោយភ្ជាប់ជាមួយសារមួយដែលមាន«លក្ខណៈទន់ភ្លន់ទៅរដ្ឋាភិបាល»។
គណបក្សសង្រ្គោះជាតិកំពុងប្រឈមនឹងច្បាប់ស្តីពីគណបក្សនយោបាយ ក្រោយពីតុលាការការចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្ស ពីបទ «អំពើក្បត់ជាតិ» តែថ្នាក់ដឹកនាំគណបក្សបានឲ្យដឹងថា គណបក្សនឹងមិនផ្លាស់ប្តូរថ្នាក់ដឹកនាំនោះទេ បើទោះត្រូវរំលាយគណបក្សក៏ដោយ។
មុនពេលនៃការចាប់ខ្លួននេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននិយាយថា ក្រសួងកំពុងស៊ើបអង្កេតគណបក្សសង្រ្គោះជាតិ ហើយព្រមានថា នឹងអាចរំលាយគណបក្ស ប្រសិនបើរកកំហុសឃើញ ទាក់ទងនឹងការចោទប្រកាន់ថា មានគម្រោងផ្តួលរំលំរដ្ឋាភិបាល ឬ បង្កើតបដិវត្តន៍ពណ៌។
«ជាមួយនឹងសន្តិភាពដែលត្រូវរក្សាឲ្យបាននៅក្នុងដៃរបស់យើង ហើយមិនត្រូវឲ្យក្រុមណាមួយមកបំផ្លិចបំផ្លាញតាមរយៈការធ្វើអាយ៉ងរបស់ជនបរទេស ហើយមកបំផ្លិចបំផ្លាញខ្មែរ ដូចជាក្នុងឆ្នាំ១៩៩០ដែលយើងទើបនឹងរកឃើញថ្មីៗនេះ អំពីអំពើក្បត់របស់ជនដែលយើងចាប់ខ្លួនរួចទៅហើយ»។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយរដ្ឋាភិបាលចាត់ទុកសាររបស់លោក ដែលហៅ«មេទ័ពចោរ» ជាការប្រមាថមួយ។
រដ្ឋាភិបាលកម្ពុជា និងឡាវ នៅព្រឹកថ្ងៃសៅរ៍នេះ បានបញ្ជាឲ្យដកកងទ័ពរៀងៗខ្លួន ចេញពីទីតាំងចម្រូងចម្រាសនៅត្រើយម្ខាងនៃទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង ដែលកម្ពុជាចោទថា កងទ័ពឡាវបានចូលមកបោះទីតាំងលើទឹកដីខ្មែរ។
ហានិភ័យនៃជម្លោះយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានកើនឡើងជាបន្ត បន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងតែ«ពិនិត្យយ៉ាងដិតដល់» លើគម្រោងនៃការវាយប្រហារគ្រាប់មីស៊ីលទៅលើតំបន់ Guam ដែលជាទឹកដីរបស់អាមេរិកនៅមហាសមុទ្រប៉ាស៊ីហ្វិក។
ទោះបីជារដ្ឋាភិបាលកំពុងតែព្យាយាមពង្រីកបណ្ដាញអគ្គិសនីថ្នាក់ជាតិ ដើម្បីផ្គត់ផ្គង់អគ្គិសនីរដ្ឋដល់ពលរដ្ឋប្រើប្រាស់ក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួនជាពិសេសនៅតាមតំបន់ឆ្ងាយពីទីប្រជុំជន កំពុងតែប្រើប្រាស់ភ្លើងឯកជន ដែលមានតម្លៃថ្លៃនៅឡើយ។ នៅក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប អ្នក
«អញ្ចឹងពេលដែលអស់លោក លោកស្រី អ្នកនាងកញ្ញាទៅធ្វើការប្រកួតជាមួយគេ ពេលដែលឃើញគូប្រកួតមកពីប្រទេសនេះ សូមកុំចាញ់ច្រាប ថាប្រទេសគេធំ ប្រទេសគេមាន សូមកុំចាញ់ច្រាប អារឿងហ្នឹង»។
កម្ពុជាកំពុងសិក្សា និងត្រូវការពេលវេលាបន្ថែមទៀតក្នុងការស្រាវជ្រាវ មុននឹងដាក់សំណើទៅអង្គការយូណេស្កូ ដើម្បីបញ្ចូលទីក្រុងចំនួន៣ ក្នុងខេត្ត៣ផ្សេងគ្នា រួមមានខេត្តបាត់ដំបង កំពត និងក្រចេះ ជាទីក្រុងបេតិកភណ្ឌពិភពលោក។
ព័ត៌មានផ្សេងទៀត