ជនជាតិភាគតិចនៅរតនគីរីជួបការលំបាកក្រោយពីបាត់បង់ដីចម្ការ
ជាច្រើនឆ្នាំមកហើយ ជនជាតិដើមភាគតិចនៅក្នុងស្រុកអណ្តូងមាស និងស្រុកអូរជុំ ក្នុងខេត្តរតនគិរី បានបាត់បង់ដីធ្លីដោយសារតែក្រុមហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai (HAGL) ដែលបានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជា ដើម្បីដាំដំណាំកៅស៊ូ។ ជីវភាពរបស់ពួកគេបានប្រែប្រួល ដោយសារកាលពីមុន ពួកគេរស់នៅដោយពឹងផ្អែកលើធម្មជាតិសុទ្ធសាធ ទាំងការរកបន្លែ និងសាច់។ ពួកគេក៏បានបាត់បង់ដីអារក្ខ និងផ្នូរដូនតារបស់ពួកគេផងដែរ។ លោក ស៊ុន ណារិន នៃ VOA រាយការណ៍លម្អិតពីខេត្តរតនគិរី៕