អ្នកដំណើរនៅលើនាវា Westerdam ត្រូវបានអនុញ្ញាតឲ្យឡើងគោកជាបន្តបន្ទាប់ ដើម្បីទៅប្រទេសគេវិញ
អ្នកធ្វើដំណើរជាង ៤០០នាក់ ក្នុងចំណោមអ្នកធ្វើដំណើរចម្រុះជាតិសាសន៍ប្រមាណ ១៥០០ នាក់នៅលើនាវា Westerdam ត្រូវបានអនុញ្ញាតឲ្យឡើងគោក នៅថ្ងៃសុក្រនេះ បន្ទាប់ពីរង់ចាំពេញមួយថ្ងៃព្រហស្បតិ៍។ ការចុះពីនាវានឹងធ្វើឡើងនៅថ្ងៃបន្តបន្ទាប់ ក្រោយមានការរៀបចំរបស់ក្រុមហ៊ុន Holland America Line។ នាវាកម្សាន្តអន្តរជាតិមួយនេះ ត្រូវបានរដ្ឋាភិបាលជប៉ុន កោះតៃវ៉ាន់ ហ្វីលីពីន និងថៃ បដិសេធមិនឲ្យចូលចត ដោយសារខ្លាចមានអ្នកផ្ទុកមេរោគកូរ៉ូណា COVID-19 នៅលើនាវា។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យចូលមកប្រទេសកម្ពុជា។ ក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា មានមនុស្ស ២០នាក់ នៅលើនាវាWesterdam ដែលត្រូវបានរាយការណ៍ថា មានបញ្ហាសុខភាពដូចជា ផ្តាសាយ រាគរូស និងមានបញ្ហាក្រពះ និងពោះវៀនជាដើមត្រូវបានមន្ត្រីសុខាភិបាលយកវត្ថុសំណាកទៅពិនិត្យនៅឯវិទ្យាស្ថានប៉ាស្ទ័រ។ ក្រសួងបានបញ្ជាក់កាលពីយប់ថ្ងៃព្រហស្បតិ៍ថា ពួកគេមិនមានផ្ទុកវីរុសកូរ៉ូណានោះទេ។ លោក ស៊ុន ណារិន នៃ VOA រាយការណ៍ពីខេត្តព្រះសីហនុ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន