លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
កម្មករជិត១០ម៉ឺននាក់ត្រូវព្យួរការងាររោងចក្រកាត់ដេរដោយសារមិនមានការបញ្ជាទិញពីក្រៅប្រទេស ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងនោះរោងចក្រសម្លៀកបំពាក់ និងស្បែកជើងជាង១៣០បានដាក់ពាក្យស្នើសុំព្យួរការងារ។
រដ្ឋមន្រ្តីសុខាភិបាលមានប្រសាសន៍ថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ហើយបន្តព្រមានឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
ធនាគារជាតិនៃកម្ពុជាបានស្នើសុំកិច្ចសហប្រតិបត្តិការគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ឲ្យយោគយល់ដល់អ្នកដែលមិនមានលទ្ធភាពបង់ប្រាក់ ដោយសាររងផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩ក្នុងនោះមានក្រុមងាយរងគ្រោះ ដូចជាកម្មករកាត់ដេរ រហូតដល់ចុងឆ្នាំ២០២០។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានឲ្យដឹងថា ពលករខ្មែរត្រឡប់មកពីប្រទេសថៃ មានប្រមាណ៨៦០០០នាក់ ហើយពួកគេបានដាក់ខ្លួនឲ្យនៅដាច់ដោយឡែកនៅស្រុកកំណើតរយៈពេល១៤ថ្ងៃ។ លោក ស ខេង បញ្ជាក់ថា ពួកគេមិនមានសញ្ញានៃវីរុសកូរ៉ូណានោះទេ។
ដោយសារមិនមានការបញ្ជាទិញពីក្រៅប្រទេស កម្មកររោងចក្រជាច្រើនម៉ឺននាក់ត្រូវបានព្យួរពីការងារ ហើយក៏មានការបញ្ឈប់ពីការងារតែម្តង។
ក្រសួងរ៉ែនិងថាមពលក៏នឹងបង្កើនការផលិតថាមពលផ្សេងទៀត ក្នុងនោះមានការបង្កើនថាមពលព្រះអាទិត្យ ការដុតធ្យូងថ្ម និងប្រេងផងដែរ។
សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសដាក់ប្រទេសក្នុងភាពអាសន្នត្រូវបានរិះគន់ដោយមន្រ្តីអង្គការសហប្រជាតិថារឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះមានការរំលោភសិទ្ធិឯកជនផងដែរ។ នៅថ្ងៃនេះ ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាបានអនុម័តច្បាប់នេះ។
កន្លងទៅមន្រ្តីក្រសួងការងារបានលើកឡើងថា កម្មកររោងចក្រប្រឈមនឹងការបញ្ឈប់ពីការងារ ប្រសិនបើពួកគេមិនគោរពតាមការសម្រេចរបស់រដ្ឋាភិបាលដែលឲ្យពួកគេបន្តធ្វើការ មិនត្រឡប់ទៅស្រុកកំណើតក្នុងឱកាសចូលឆ្នាំខ្មែរ។
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ចប់កំហិតធ្វើដំណើរនៅទូទាំងប្រទេស ដែលធ្វើឡើងជិតមួយសប្តាហ៍មកហើយ។
ព្រឹទ្ធសភាកម្ពុជាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាកំពុងពិនិត្យសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងភាពអាសន្នដែលរំពឹងថានឹងអនុម័តនៅថ្ងៃសុក្រសប្តាហ៍នេះ។ មន្រ្តីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបង្ហាញក្តីបារម្ភខ្លាំងទៅរដ្ឋាភិបាលកម្ពុជាអំពីសេចក្តីព្រាងច្បាប់នេះ
លោកហ៊ុន សែនថ្លែងថាសមាជិកអាស៊ានមិនគួរបិទច្រកព្រំដែន ដោយឯកតោភាគី ទេ។ លោកថ្លែងដូច្នេះទំនងជាសំដៅប្រទេសវៀតណាមដែលកាលពីខែមីនា បានបិទច្រកព្រំដែនដោយមិនជូនដំណឹងជាមុន។ ការថ្លែងនេះធ្វើឡើងជាផ្លូវការក្នុងកិច្ចប្រជុំអាស៊ានពិសេសស្តីពីជំងឺកូវដី១៩ នៅថ្ងៃអង្គារ។
ក្រសួងសុខាភិបាលកម្ពុជបញ្ជាក់ថាករណីឆ្លងនៅភ្នំពេញនាប៉ុន្មានថ្ងៃចុងក្រោយនេះអាចជាការចម្លងសហគមន៍ទ្រង់ទ្រាយតូចមួយ។ ជាមួយគ្នានេះ មន្រ្តីអង្គការសុខាភិបាលពិភពលោក ប្រចាំនៅកម្ពុជាបានថ្លែងថា កម្ពុជាត្រូវតែត្រៀមខ្លួនរួចរាល់សម្រាប់ការឆ្លងទ្រង់ទ្រាយធំនៅពេលខាងមុខ។
សេចក្តីព្រាងច្បាប់ស្ដីពី«ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន»ត្រូវបានរិះគន់ថា នឹងផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងអំណាចបន្ថែមទៀតរបស់គណបក្សកាន់អំណាច។
ក្រសួងបញ្ជាក់ថា មនុស្សដែលឆ្លងនោះ គឺជាស្រ្តីជនជាតិវៀតណាម អាយុ៣៤ឆ្នាំ ជាអ្នកទេសចរស្នាក់នៅខុនដូមួយកន្លែង នៅកោះពេជ្រ រាជធានីភ្នំពេញ។ ស្រ្តីម្នាក់នេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
លោក សុវណ្ណ រិទ្ធី បានដកស្រង់ពាក្យសម្តីរបស់នាយករដ្ឋមន្រ្តីថា៖ «បើអ្នករត់ម៉ូតូឌុបក្ស័យធនលក់ម៉ូតូចាយសិនទៅ! រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។ នគរបាលអះអាងថា «នេះជាការបំប៉ោងនិងបំពុលសង្គម»ហើយធ្វើឲ្យមានការយល់ច្រឡំលើនាយករដ្ឋមន្ត្រី»។
រដ្ឋាភិបាលបញ្ជាក់ថា បទបញ្ជានេះមានប្រសិទ្ធភាពចាប់ពីម៉ោង១២យប់ថ្ងៃទី៩ ខែមេសា ដល់ម៉ោង១២យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
ក្រសួងបន្ថែមថា បុរសខ្មែរម្នាក់អាយុ៤០ឆ្នាំ រស់នៅភ្នំពេញ ដែលបានជាសះស្បើយហើយ ប៉ុន្តែត្រូវបានធ្វើតេស្តរកឃើញមេរោគឡើងវិញ ក្រោយពីជាសះស្បើយ១៥ថ្ងៃ។
លោក Pompeo បានអរគុណកម្ពុជាចំពោះការជួយសង្រ្គោះអ្នកធ្វើដំណើរលើនាវាកម្សាន្ត Westerdam ដែលមានជនជាតិអាមេរិកដល់ទៅជាង៦០០នាក់។
ព័ត៌មានផ្សេងទៀត