លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
ការកាត់ដីជាង៦០កន្លែងពីដីសម្បទានក្រុមហ៊ុនវៀតណាមហ័ងអាញ់យ៉ាឡាយ(HAGL)ឲ្យជនជាតិដើមភាគតិចនៅរតនគិរីនៅមិនទាន់ធ្វើបាននៅឡើយ ព្រោះមិនទាន់មានការឯកភាពគ្នា ទោះជាក្រុមហ៊ុនវៀតណាមយល់ព្រមតាំងពីដើមឆ្នាំ២០១៩ក៏ដោយ។
ស្រុកស្អាង ខេត្តកណ្តាល ជាតំបន់មួយដែលជាកន្លែងដាំបន្លែផ្គត់ផ្គង់តម្រូវការនៅភ្នំពេញ។ ប៉ុន្តែកសិករនៅទីនេះត្អូញត្អែររឿងតម្លៃមិនថេរ ដែលធ្វើឲ្យពួកគេប្រឈមហានិភ័យខ្ពស់នៃការខាតបង់។
របាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបង្ហាញថាពលរដ្ឋជាង១៥ម៉ឺននាក់បានស្នើសុំការសម្រួលកម្ចីរបស់ពួកគេ ដោយសាររងគ្រោះពីជំងឺកូវីដ១៩។ ចំនួននេះស្នើប្រមាណ៥ភាគរយនៃអ្នកជំពាក់បំណុលមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលមានជាង២លាននាក់។
កសិករមួយចំនួនក្នុងខេត្តបាត់ដំបង កំពុងរង់ចាំទឹកភ្លៀងដើម្បីពួកគេអាចព្រោះស្រូវបាន ខណៈពួកគេលើកឡើងថា ឆ្នាំនេះភ្លៀងរាំងខុសពីធម្មតា។ ពួកគេបន្តថា ពួកគេប្រហែលជាធ្វើស្រែបានតែម្តងទេនៅឆ្នាំនេះ។ ជីវិតរបស់ពួកគេក៏ពឹងផ្អែកលើកូនៗដែលធ្វើការនៅប្រទេសថៃផងដែរដើម្បីរកប្រាក់ដោះបំណុលដែលជំពាក់គេ។
ព្រះរាជអាជ្ញាតុលាការខេត្តកំពង់ឆ្នាំង លោក ឡុង ស៊ីថា ដែលកាន់សំណុំរឿងនេះ មានប្រសាសន៍ថា លោកបានចោទប្រកាន់លោក សុខ ឧត្តម ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមក្រមព្រហ្មទណ្ឌត្រង់មាត្រា៤៩៥ ដែលអាចជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ ប្រសិនបើរកឃើញកំហុស។
ជម្លោះនេះកើតឡើងដោយសារខ្មែរក្រហមឃាត់កប៉ាល់ដឹកទំនិញរបស់អាមេរិកមួយគ្រឿងមានឈ្មោះថា ម៉ាយ៉ាហ្គេស(Mayaguez)។ អ្នកចងក្រងឯកសារម្នាក់ថា ជម្លោះនេះមិនគួរកើតមានទេ ហើយអាចជាការយល់ច្រឡំ ដោយសារខ្មែរក្រហមក៏បានដោះលែងក្រុមនាវិកអាមេរិក មុនពេលអាមេរិកទម្លាក់គ្រាប់បែក។
ការឃាត់ខ្លួនសាកសួរនេះធ្វើឡើងកាលពីថ្ងៃពុធ បន្ទាប់ពីក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណរបស់វិទ្យុល្បីឈ្មោះមួយនេះនៅខេត្តកំពង់ឆ្នាំង ឈ្មោះ «រិទ្ធិសែន» និងអាជ្ញាបណ្ណគេហទំព័ររបស់វិទ្យុនេះផងដែរ។ នេះបើយោងតាមប្រកាសមួយច្បាប់ ចុះដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ភាពចង្អៀតណែននៅពន្ធនាគារជាបញ្ហាមួយ ក្រោយរដ្ឋាភិបាលបានបើកយុទ្ធនាការបង្រ្កាបកាលពីដើមឆ្នាំ២០១៧។ អង្គការការពារសិទ្ធិមនុស្សអន្តរជាតិមួយបានបង្ហាញការរកឃើញមួយទាក់ទងនឹងអំពើពុករលួយក្នុងការបង្រ្កាបគ្រឿងញៀន ការរំលោភសិទ្ធិមនុស្ស និងការបង្ខំឲ្យសារភាព។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់វីអូអេនៅថ្ងៃពុធនេះថា អាជ្ញាធរបានព្រមានសារព័ត៌មានមួយនេះជាច្រើនដងហើយ មុននឹងចាត់វិធានការចុងក្រោយនេះ។
បើតាមទិន្នន័យរបស់សមាគមមីក្រូហិរញ្ញវត្ថុ គិតមកដល់ត្រឹមថ្ងៃទី១០ខែឧសភា ប្រជាពលរដ្ឋជាង១១ម៉ឺននាក់ត្រូវបានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតជាសមាជិកសមាគមជួយសម្រួលដល់ការបង់ប្រាក់។
ប្ដីប្រពន្ធមួយគូបានជិះម៉ូតូពីខេត្តពោធិ៍សាត់មករកការងារធ្វើនៅភ្នំពេញដើម្បីរកប្រាក់សងបំណុល ប៉ុន្តែពួកគេជួបគ្រោះថ្នាក់ចរាចរណ៍ ហើយគ្មានលទ្ធភាពបង់ថ្លៃពេទ្យ ដែលមានតម្លៃថ្លៃខ្លាំង។
គ្រោះថ្នាក់នេះត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក ក្រោយមានសេចក្តីរាយការណ៍ថាគ្លីនិកមួយបានយកតម្លៃសេវាព្យាបាលនេះទៅដល់ជាង៧០០ដុល្លារ។
ប្រជាជនមួយចំនួនបានរិះគន់ការរឹតបន្តឹងនេះ តាមរយៈការបង្ហោះសារលើទំព័រហ្វេសប៊ុក។ រហូតមកដល់ថ្ងៃសុក្រនេះ សមត្ថកិច្ចបាននាំខ្លួនមនុស្ស៣នាក់មកសាកសួរ ហើយពួកគេត្រូវបានឲ្យសារភាពកំហុសក្នុងវីដេអូ និងផ្តិតមេដៃ មុនពួកគេត្រូវបានដោះលែង។
សមាគមសហគ្រាសធុនតូច និងមធ្យមបានជំរុញឲ្យបង្កើនរោងចក្រកែច្នៃនៅកម្ពុជា ខណៈរដ្ឋាភិបាលបានប្តូរមកជំរុញវិស័យកសិកម្មវិញ នៅពេលរងគ្រោះដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា។
ប្រជាពលរដ្ឋខ្មែរប្រមាណ១លាន២សែននាក់កំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ ហើយរដ្ឋាភិបាលកម្ពុជាប៉ាន់ប្រមាណថា ពួកគេច្រើនគួរសម គឺជាពលករមិនស្របច្បាប់។
កម្មករកម្ពុជារាប់ម៉ឺននាក់កំពុងបាត់បង់ការងារ ដោយសាររោងចក្របានព្យួរ ឬបញ្ឈប់ការងារពួកគេតែម្តង ខណៈជំងឺកូវីដ១៩ នៅតែជាការព្រួយបារម្ភរបស់ពិភពលោក។
អ្នកជំនាញខាងចរាចរណ៍លើកឡើងថា គួរតែលើកពេលរឹតបន្តឹង ខណៈប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា។
កាលពីថ្ងៃច័ន្ទ ម្សិលមិញ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ព្រមានថា ជនបរទេសណាដែលមិនមានឈ្មោះក្នុងប្រព័ន្ធនេះនឹងមិនទទួលការបន្តទិដ្ឋាការស្នាក់នៅក្នុងប្រទេសកម្ពុជានោះទេ។
ព័ត៌មានផ្សេងទៀត