លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
លោក កើត សារ៉ាយ ត្រូវបានឃុំខ្លួនកាលពីខែមេសា ឆ្នាំ២០២៤ ពីបទ«ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ចំពោះការនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីជម្លោះដីធ្លីនៅខេត្តព្រះវិហារ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ទទូចឱ្យតុលាការដោះលែង លោក ម៉ិច ដារ៉ា។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា នៅព្រឹកថ្ងៃចន្ទ បានចូលទៅតុលាការខេត្តរតនគិរី ដើម្បីតតាំងនឹងការចោទប្រកាន់រូបលោកថា«ញុះញង់ឱ្យមានការរើសអើង»នៅក្នុងករណីមួយដែលមានរយៈពេលជាង១ឆ្នាំមកហើយ។
លោក មាជ សុវណ្ណារ៉ា បានអំពាវនាវឱ្យតុលាការទម្លាក់ការចោទប្រកាន់លើរូបលោកពីបទ«ញុះញង់ឱ្យមានការរើសអើង» ដើម្បីលោកអាចធ្វើនយោបាយក្នុងប្រទេសកម្ពុជា ដោយសេរី។
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមខេមបូចា ស្នើឲ្យមានការពិនិត្យមើលធម្មនុញ្ញនេះឡើងវិញ ហើយធានាថាមានការចូលរួមមតិយោបល់យ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ៕
អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានបង្ហាញក្តីកង្វល់លើធម្មនុញ្ញមួយនេះ ហើយថា រដ្ឋាភិបាលកម្ពុជាមិនបានផ្តល់ពេលវេលាគ្រប់គ្រាន់ក្នុងការពិភាក្សាលើធម្មនុញ្ញមួយនេះឱ្យបានស៊ីជម្រៅឡើយ។
តុលាការបានកោះហៅលោក រ៉ុង ឈុន ឱ្យចូលបំភ្លឺនៅសប្តាហ៍ក្រោយ ក្នុងបទចោទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ លោក រ៉ុង ឈុន ថា លោកមិនដឹងថា ករណីអ្វីឱ្យពិតប្រាកដឡើយ ប៉ុន្តែលោកនឹងចូលទៅតុលាការតាមការកោះហៅ។
លោក វន់ ពៅ ថ្លែងថា ការរំពឹងទុករបស់លោកបាន «រលាយបាត់អស់» ខណៈលោកទន្ទឹងរង់ចាំយុត្តិធម៌ជាង ១០ ឆ្នាំមកហើយ។
ការចរចាអំពីប្រាក់ឈ្នួលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីសម្រេចថាតើត្រូវដំឡើងប្រាក់ឈ្នួលកម្មករឬយ៉ាងណា។
នៅក្នុងជំនួបមួយនៅថ្ងៃសុក្រនេះ មេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា លោកត្រៀមខ្លួនរួចជាស្រេចនៅក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី គឺលោក Prabowo Subianto
មន្រ្តីនៃក្រសួងការពារជាតិអះអាងថា ការផ្តល់នាវាពីសំណាក់ប្រទេសចិន គឺធ្វើឡើងតាមសំណើរបស់កម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារកម្ពុជា។ មន្រ្តីបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។
តំបន់អភិវឌ្ឍន៍ត្រីកោណត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសបី គឺកម្ពុជា ឡាវ និងវៀតណាម ដែលបានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន១៣ រួមគ្នា ដើម្បីអភិវឌ្ឍ។
កាលពីពេលថ្មីៗនេះ ប្រទេសវៀតណាមបានប្រកាសគាំទ្រគម្រោងរបស់កម្ពុជាក្នុងការជីកព្រែកហ្វូណនតេជោ ពីតំបន់អាងទន្លេមេគង្គទៅកាន់ឆ្នេរសមុទ្រកម្ពុជា ហើយប្រាថ្នាចង់ចូលរួមស្វែងរកដំណោះស្រាយចំពោះផលប៉ះពាល់អវិជ្ជមានដែលអាចមានពីព្រែកជីកនេះ។
កាលពីព្រឹកថ្ងៃសុក្រ តុលាការកំពូលបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងដែលផ្តន្ទាទោសអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ពីបទញុះញង់ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ
នៅព្រឹកថ្ងៃទី៥ ខែសីហានេះ រដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានចាប់ផ្តើមសាងសង់ព្រែកជីកហ្វូណនយ៉ាងអធិកអធម ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាចំណុចផ្តើមនៃការជីកព្រែក ដើម្បីឱ្យទឹកហូរកាត់ពីទន្លេមេគង្គ។
ព្រែកជីកដែលមានតម្លៃប្រមាណ ១៧០០លានដុល្លារអាមេរិក និងមានប្រវែង ១៨០គីឡូម៉ែត្រ នឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ក្នុងតំបន់កំពង់ផែស្វយ័តស្រុកកៀនស្វាយ និងបន្តរហូតដល់ឆ្នេរអង្កោល ក្នុងខេត្តកែប។
នៅមុនថ្ងៃពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន រដ្ឋាភិបាលកម្ពុជាបានត្រៀមរៀបចំពិធីនេះយ៉ាងអធិកអធម ដោយក្នុងនោះក៏មានការអនុញ្ញាតឲ្យមន្រ្តីរាជការ សិស្សានុសិស្ស បុគ្គលិក និងកម្មករក្នុងវិស័យឯកជនឈប់សម្រាកផងដែរ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖
តុលាការសម្រេចរឹបអូសជាបណ្តោះអាសន្ននូវអចលនវត្ថុរបស់លោក ទាវ វណ្ណុល ៣ កន្លែង គឺដីដែលមានទំហំជាង២ពាន់ម៉ែត្រការ៉េស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដីដែលមានទំហំប្រមាណ ៦០០ ម៉ែត្រការ៉េនៅភូមិអូរប៉ិ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម និងដីទំហំជាងមួយហិកតានៅខេត្តកំពង់ចាមដូចគ្នា។
លោក ធែល ធីលែន សកម្មជនសង្គមម្នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃពុធ ក្រោយលោកថ្លែងអំពីការអភិវឌ្ឍតំបន់ត្រីកោណ។ លោកជាមនុស្សទី៥ដែលត្រូវឃាត់ខ្លួន ខណៈតុលាការបានសម្រេចឃុំខ្លួនសកម្មជន៤នាក់ ពាក់ព័ន្ធនឹង«តំបន់ត្រីកោណអភិវឌ្ឍន៍»នេះ។
ព័ត៌មានផ្សេងទៀត