លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
កម្ពុជាបញ្ជាក់ថា៖ «របាយការណ៍ខ្វះភាពសត្យានុម័តិនិងមានការខ្វះខាតធ្ងន់ធ្ងរស្តីពីភាពត្រឹមត្រូវនៃកត្តាទិន្នន័យនិងបច្ចុប្បន្នភាពព័ត៌មាន»។
ក្រសួងបញ្ជាក់ថាបុរសជនជាតិចិននោះ បានស្លាប់ដោយសារខ្សោយសួតធ្ងន់ធ្ងរនិងរលាកសួតសងខាង ក្រោយវាយប្រហារដោយជំងឺកូវីដ១៩។
កិច្ចប្រជុំវាយតម្លៃលើសំណើលើកលែងទោសនិងបន្ធូរបន្ថយទោសនេះ ធ្វើឡើងកាលពីថ្ងៃពុធ ទី ៣១ ខែមីនា ដោយមានការចូលរួមពីលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត។
ក្រសួងសុខាភិបាលបានរាយការណ៍ករណីឆ្លងជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ។ ការផ្ទុះឆ្លងធ្ងន់ធ្ងរនេះបណ្តាលឲ្យមនុស្ស ១៨ នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីប្រកាសចុងក្រោយរបស់ក្រសួងសុខាភិបាល។
លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា ការផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងជុំទី ២ នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី «ចំណងមិត្តភាពដែកថែប» និង «កិច្ចសហប្រតិបត្តិការដ៏រឹងមាំ» រវាងប្រទេសទាំង២។
ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃពុធនេះថាមនុស្ស២នាក់ទៀតរស់នៅរាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យករណីស្លាប់សរុបមានចំនួន១៣នាក់។
សកម្មជនបរិស្ថាន៣នាក់ដែលកំពុងជាប់ឃុំនោះ រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលជាសមាជិកនៃចលនាមាតាធម្មជាតិ។
អ្នកនាងមិនដឹងថាឪពុកឆ្លងវីរុសកូវីដ១៩ពីអ្នកណានោះទេ ប៉ុន្តែអ្នកនាងយល់ថាមិនមែនឆ្លងពីអ្នកក្នុងផ្ទះរស់នៅជាមួយទេ ដោយសារអ្នកនាងផ្ទាល់តែងតែនៅផ្ទះ ស្វាមីរបស់អ្នកនាងជាកម្មករសំណង់ធ្វើការនៅជិតផ្ទះ ហើយជីដូនជាមនុស្សចាស់ជរាម្នាក់នៅតែផ្ទះ។
ប្រភេទនៃការយាយីប្រឆាំងនឹងអ្នកសារព័ត៌មានដែលបានកើតមានឡើងច្រើនជាងគេ គឺការឃុំខ្លួនក្នុងពន្ធនាគារ និងការប្រើអំពើហិង្សា។
ការប្រកាសនេះធ្វើឡើងក្នុងពិធីទទួលវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុននៅប្រទេសចិន ឈ្មោះស៊ីណូវ៉ាក់ (Sinovac) ចំនួន ១ លាន ៥ សែនដូស ដែលបានមកដល់កម្ពុជា កាលពីព្រឹកថ្ងៃសុក្រ ដែលអាចចាក់មនុស្សបាន ៧៥ ម៉ឺននាក់។ មនុស្សម្នាក់ទទួលវ៉ាក់សាំង ២ ដូស ក្នុងចន្លោះពេល២សប្តាហ៍។
បុរសម្នាក់អាយុ ៥៥ ឆ្នាំ រស់នៅក្នុងភូមិក្តីចាស់ ឃុំព្រែលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមីនា តែកន្លះម៉ោងប៉ុណ្ណោះ ពេលលោកត្រូវបានបញ្ជូនមកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយដំបូងឡើយមិនទាន់ដឹងថា មានជំងឺកូវ
ព្រះរាជអាជ្ញាតុលាការរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចោទប្រកាន់បុរសម្នាក់ ដោយប្រើប្រាស់ច្បាប់បង្ការជំងឺកូវីដ១៩លើកដំបូង ពាក់ព័ន្ធនឹងការអត្ថាធិប្បាយលើបណ្ដាញសង្គម កុំឲ្យកម្មកររោងចក្រ ចាក់វ៉ាក់សាំងរបស់ចិន។
ក្រសួងសុខាភិបាលបន្ថែមថា ជនរងគ្រោះទាំង ២ នាក់ បានរលាកសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរ និងខ្សោយសួតខ្លាំង។ ក្រសួងមិនបានបញ្ជាក់ឈ្មោះរបស់អ្នកស្លាប់ទាំង ២ នាក់ នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះទេ។
សេចក្តីជូនដំណឹងចុះថ្ងៃទី២៤ ខែមីនា ឲ្យដឹងថារាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ព្រៃវែង និងសៀមរាប ត្រូវបានកំណត់ជាភូមិសាស្រ្តដែលមានការរាលដាលជំងឺកូវីដ១៩។ ដូច្នេះទីតាំងទាំងនេះ តម្រូវឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព។
ក្រសួងបានឲ្យដឹងថាស្រ្តីម្នាក់អាយុ៦២ឆ្នាំ រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា។
អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា លោក សេង សុមុនី ប្រាប់VOAនៅថ្ងៃច័ន្ទនេះថាលិខិតស្នើសុំរបស់ក្រសួង មិនមែនជាការដាក់សម្ពាធលើតុលាការនោះទេ ប៉ុន្តែជានីតិវិធីដែលក្រសួងយល់ថាការលើកឡើងរបស់លោក ផែង វណ្ណៈ បំពានច្បាប់ដែលមានជាធរមាន។
ក្រសួងបានឲ្យដឹងថាបុរសម្នាក់អាយុ៧៥ឆ្នាំ រស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមីនា ក្រោយលោកត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ នៅថ្ងៃទី២១ ខែមីនា។
ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណសារព័ត៌មានរបស់លោក ផែង វណ្ណៈ ដែលតែងប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុកនិយាយអំពីបញ្ហាសង្គម ក្រោយលោកបានវាយប្រហារខ្លាំងៗ ទៅលើព្រះចៅអធិការវត្តមួយអង្គក្នុងខេត្តសៀមរាប ដែលដាក់ពិន័យវាយលោកនេន៣អង្គនឹងរំពាត់។
អ្នកជំងឺម្នាក់ អាយុ ៦២ ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១និង៤៥នាទីព្រឹក ថ្ងៃទី ១៩ ខែមីនា ដោយសារជំងឺកូវីដ១៩។ ជំងឺនេះបានប៉ះពាល់សួតទាំងសងខាងធ្ងន់ធ្ងររបស់អ្នកជំងឺ ហើយអ្នកជំងឺស្ទះសរសៃឈាមបេះដូង មានជំងឺទឹកនោមផ្អែ
រដ្ឋសភាកម្ពុជាបញ្ជាក់ថា កម្ពុជាមាន «សិទ្ធិអនុវត្តនូវគោលនយោបាយស្វ័យសម្រេចរបស់ខ្លួន ដើម្បីការពារផលប្រយោជន៍ជាតិ» ដោយការពារការកាត់ទោសសកម្មជន និងថ្នាក់ដឹកនាំបក្សប្រឆាំងថាស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ពាក់ព័ន្ធនានារបស់ប្រទេស។
ព័ត៌មានផ្សេងទៀត