លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
យុទ្ធនាការឃោសនារកសំឡេងឆ្នោត បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ ការបោះឆ្នោតថ្នាក់មូលដ្ឋានមួយនេះ នឹងចាប់ផ្តើមពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
ថ្ងៃសុក្រ ទី៣ ខែមិថុនានេះ ជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលមានរយៈពេល១៤ថ្ងៃ។ គណបក្សភ្លើងទៀនបានហែក្បួនដ៏ធំមួយតាមផ្លូវក្នុងរាជធានីភ្នំពេញ ជាមួយក្តីសង្ឃឹមថាខ្លួននឹងទទួលបានការគាំទ្រច្រើននៅក្នុងការបោះឆ្នោត នាថ្ងៃអាទិត្យនេះ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕
នៅរាជធានីភ្នំពេញនៅ ថ្ងៃសុក្រ ទី០៣ ខែមិថុនានេះ គណបក្សភ្លើងទៀន បានដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនាខាងមុខ។
សេចក្តីព្រាងច្បាប់សុវត្ថិភាពម្ហូបអាហារដែលត្រូវបានក្រសួងពាណិជ្ជកម្មតាក់តែងតាំងពីឆ្នាំ២០១៥ ត្រូវបានរដ្ឋសភាកម្ពុជាអនុម័តយល់ព្រម កាលពីថ្ងៃពុធ។ ច្បាប់នេះនឹងអនុញ្ញាតឱ្យដាក់ទោសទណ្ឌរដ្ឋបាល និងទោសទណ្ឌព្រហ្មទណ្ឌចំពោះប្រតិបត្តិករអាជីវកម្មលក់ម្ហូបអាហារដែលផុតកំណត់។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលជាប្រធានប្តូរវេនសមាគមអាស៊ាន កាលពីព្រឹកថ្ងៃអង្គារ បានចាកចេញពីកម្ពុជាទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន (US-ASEAN Special Summit) ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ និងទី១៣ ខែឧសភា ឆ្នាំ២០២២។ លោក ហ៊ុន សែន និងមេដឹកនាំអាស៊ានផ្សេងទៀត នឹងជួបជាមួយប្រធានាធិបតីអាមេរិកនៅសេតវិមានផងដែរ៕
ព្រះអង្គបញ្ជាក់ថា៖ «ខ្ញុំសូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួនបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ»។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន (US-ASEAN Special Summit) ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី៤៥នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ និងទី១៣ ខែឧសភា ឆ្នាំ២០២២។
ជំងឺរាតត្បាតនិងគោលនយោបាយ zero កូវីដរបស់ចិនបានបង្កឲ្យមានផលប៉ះពាល់ខ្លាំងទៅលើខ្សែសង្វាក់ផ្គត់ផ្គង់សាកល។ ឧស្សាហកម្មផ្លែឈើនៅតំបន់អាស៊ីអាគ្នេយ៍ក៏រងផលប៉ះពាល់ផងដែរ។ អ្នកសារព័ត៌មានវីដេអូរបស់ VOA នៅតំបន់អាស៊ីអាគ្នេយ៍បាននិយាយជាមួយអ្នកពាក់ព័ន្ធ រួមមានទាំងកសិករ រហូតដល់អ្នកបើកបររថយន្តដឹកទំនិញ ក្នុងរយៈពេលជាច្រើនខែ។ លោក ស៊ុន ណារិន និងលោក Steve Sanford រាយការណ៍អំពីរឿងនេះដោយមានការរួមចំណែកពី VOA សេវាវៀតណាម ខ្មែរ និងថៃ។
នេះជាសវនាការលើកទី១៤ហើយក្នុងការសាកសួរ កញ្ញា សេង ធារី និងសកម្មជនផ្សងទៀត គិតចាប់តាំងពីការបើកសវនាការកាលពីខែមករា ឆ្នាំ២០២១។
សវនាការសួរដេញដោលលើកញ្ញា សេង ធារី ដែលជាមេធាវីសញ្ជាតិខ្មែរអាមេរិកាំង ត្រូវបានបញ្ចប់នៅថ្ងៃអង្គារនេះ ហើយតុលាការគ្រោងប្រកាសសាលក្រមនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២។ កញ្ញានៅបន្តច្រានចោលការចោទប្រកាន់លើកញ្ញាក្នុងសំណុំរឿងក្បត់ជាតិនេះ។
ឧត្តមសេនីយ៍ឯក លោក John Murray Sanderson នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ដើម្បីអបអរសាទរខួបទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងអូស្ត្រាលី និងកម្ពុជា ព្រមជាមួយខួប៣០ឆ្នាំនៃសម័យអ៊ុនតាក់។
ច្បាប់នេះនឹងផ្តល់នូវជំនឿចិត្តដល់ប្រទេសដៃគូពាណិជ្ជកម្ម និងផ្តល់កម្លាំងពេញលេញក្នុងការចរចាបើកទីផ្សារនាំចេញកសិផលកម្ពុជាជាមួយបណ្តាប្រទេសដែលមានទីផ្សារធំៗក្នុងពិភពលោក ជាពិសេសបន្ទាប់ពីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ប្រមុខរដ្ឋាភិបាលបានឲ្យដឹងថា លោកសង្កេតឃើញប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មេង មិនសូវពាក់ម៉ាស់ឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី៤ ខែមេសា ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ការខកខានក្នុងការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាពលើការបាត់ខ្លួនដោយបង្ខំ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកាតព្វកិច្ចរបស់ប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានចេញបញ្ជាជាថ្មីឲ្យបង្កើនការបង្រ្កាបបទល្មើសនេសាទ និងព្រៃឈើដែលមានលក្ខណៈទ្រង់ទ្រាយធំ ដោយលោកថា ការបង្រ្កាបបទល្មើសកាលពីកន្លងទៅ គឺជាបទល្មើសតូចតាចតែប៉ុណ្ណោះ។
បើតាមលោក ហ៊ុន សែន សង្រ្គាមនេះបានឈានទៅដល់«អន្តរតូបនីយកម្ម»រួចទៅហើយ ដោយសារមានការផ្គត់ផ្គង់អាវុធទៅប្រទេសអ៊ុយក្រែនពីបណ្តាប្រទេសមួយចំនួន។
នៅក្នុងសេចក្តីប្រកាសមួយដែលបង្ហោះលើហ្វេសប៊ុករបស់លោក លោក សុន ឆ័យ បានបញ្ជាក់នៅថ្ងៃទី១ ខែមីនានេះថា លោកសម្រេចចូលរួមជាមួយគណបក្សភ្លើងទៀន។
ព័ត៌មានផ្សេងទៀត