លោក សឹង សុផាត គឺជាអ្នកយកព័ត៌មាននៃវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហាប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យា យុវជន និង ភូមិសាស្ត្រនយោបាយ នៅកម្ពុជានិងអាស៊ីអាគ្នេយ៍ និងសហគមន៍ខ្មែរអាមេរិកាំង។
លោក ណុប វី បានស្នើឲ្យកិច្ចប្រជុំនេះផ្តោតទៅលើការពិភាក្សាអំពីការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកទូលាយសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី នៅសប្តាហ៍មុនថា ការអន្តរាគមន៍យោធារបស់កងទ័ពវៀតណាមនៅឆ្នាំ១៩៧៩ជា «ការឈ្លានពានរបស់វៀតណាម» ទៅលើកម្ពុជានោះ ធ្វើឲ្យមានប្រតិកម្មពីមន្ត្រីជាន់ខ្ពស់កម្ពុជា ដែលតែងចាត់ទុកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះថា ជាការជួយរំដោះដោយភាគីវៀតណាម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងទៅចូលរួមវេទិកាលើកទី២ ស្តីអំពីគម្រោងខ្សែក្រវាត់ពាណិជ្ជកម្មរបស់ចិន (BRI) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន។
ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិនិងទ្រង់ទ្រាយធំដំបូងបំផុតនៅកម្ពុជា ដែលមានរយៈពេលបីថ្ងៃ ឈ្មោះ «ឌីជីថលកម្ពុជា» Digital Cambodia ឆ្នាំ២០១៩ បានត្រូវបើកជាផ្លូវការដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៅព្រឹកថ្ងៃសុក្រទី១៥ ខែមីនានេះ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
សិល្បករជើងចាស់ខ្មែរ៥រូបទើបបានបញ្ចប់ដំណើរទេសចរណ៍សិល្បៈ«សិល្បៈដើម្បីសន្តិភាព» រៀបចំដោយអង្គការសិល្បៈខ្មែរអមតៈ Cambodian Living Arts (CLA) ពីថ្ងៃទី២៥ ខែតុលា ដល់១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក។
បេក្ខជនខ្មែរអាមេរិកាំងវ័យក្មេងលោក Choun Chanda ត្រូវគេជឿថា ជាបេក្ខជនដើមកំណើតអាស៊ីដំបូងដែលប្រាថ្នាប្រកួតចូលកាន់តំណែងនៅមូលដ្ឋាននេះ។
កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅនេះ មានការបញ្ចាំងភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដល់ទស្សនិកជនខ្មែរអាមេរិកាំងប្រមាណជាង២០០នាក់នៅតំបន់ជាយរដ្ឋធានីវ៉ាស៊ីនតោន។ ភាពយន្តជាភាសាខ្មែរដំបូង ដែលដឹកនាំដោយតារាហូលីវូដលោកស្រី Angelina Jolie នេះ បានទាក់ទាញចំណាប់អារម្មណ៍មិនត្រឹមតែពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ដែលធ្លាប់បានឆ្លងកាត់ផ្ទាល់នូវរឿងរ៉ាវដ៏រន្ធត់ក្នុងសម័យខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍កូនខ្មែរអាមេរិកាំងដែលចេះភាសាខ្មែរក្នុងកម្រិតផ្សេងគ្នាទៀតផង។
ភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បានទាក់ទាញមិនត្រឹមតែពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ដែលធ្លាប់បានឆ្លងកាត់សម័យខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍កូនខ្មែរអាមេរិកាំងដែលមិនសូវចេះភាសាខ្មែរទៀត។
ស្ថាប័នអង្គការអន្តរជាតិធំៗមួយចំនួនព្រមានថា ការរិតត្បិតសេរីភាពសារព័ត៌មាននិងសិទ្ធិមនុស្សនៅកម្ពុជានៅមុនការបោះឆ្នោតឆ្នាំ២០១៨ នឹងធ្វើឲ្យប៉ះពាល់ដល់អាចទុកចិត្តបាននៃការបោះឆ្នោតជាតិខាងមុខ។
ទោះបីពួកគេមិនទទួលបានរង្វាន់ធំក្តី ក៏ពួកគេត្រូវគេមើលឃើញថា នឹងផ្តល់ជាការជំរុញទឹកចិត្តមួយដល់កុមារីនិងស្ត្រីខ្មែរដែលចាប់អារម្មណ៍នឹងវិស័យបច្ចេកវិទ្យា។
កុមារីកម្ពុជាមួយក្រុមដែលមានអាយុត្រឹម១១និង១២ឆ្នាំ បានចូលរួមការប្រកួតផ្តាច់ព្រ័ត្រជាសាកលមួយខាងការសរសេរកម្មវីធី app សម្រាប់ទូរស័ព្ទឈ្មោះ Technovation Challenge World Pitch Summit ដែលបានប្រព្រឹត្តទៅកាលពីសប្តាហ៍មុន នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google ក្នុងតំបន់បច្ចេកវិទ្យា Silicon Valley សហរដ្ឋអាមេរិក។ ទោះបីពួកគេមិនទទួលបានរង្វាន់ធំក្តី ក៏ពួកគេត្រូវគេមើលឃើញថា នឹងផ្តល់ជាការជំរុញទឹកចិត្តមួយដល់កុមារីនិងស្ត្រីខ្មែរដែលចាប់អារម្មណ៍នឹងវិស័យបច្ចេកវិទ្យា។ លោក សឹង សុផាត នៃ VOA ជូនសេចក្តីរាយការណ៍ពីតំបន់ Silicon Valley រដ្ឋកាលីហ្វ័រញ៉ាដូចតទៅ៖
កុមារីទាំង៥នាក់នឹងបានចូលរួមការប្រកួតជាសាកលនៅក្រុមហ៊ុន Google នៅសហរដ្ឋអាមេរិកក្នុងដើមខែសីហា ក្រោយពីកម្មវិធីលក់ផលិតផលខ្មែរតាមទូរស័ព្ទដៃឈ្មោះ Cambodia Identity Product ដែលពួកគេបានបង្កើត ត្រូវបានជ្រើសរើសក្នុងចំណោមកម្មវិធី app ចំនួន១.១០០ ពីជុំវិញពិភពលោក។
លោកស្រី សុទ្ធី ហៃដ្ឋ (Sotie Heidt) ថ្លែងថា សម្រាប់លោកស្រីនិងស្វាមីលោកស្រីគឺលោកឯកអគ្គរដ្ឋទូត Willaim Heidt បេសកកម្មទៅកាន់ប្រទេសកម្ពុជា គឺជាសុបិនក្លាយជាការពិត។
អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជាដែលបានចុះបញ្ជីប្រមាណជិត៤០.០០០អាជីវកម្ម នៅមានការរារែកខ្លះនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងដំណើរការរបស់ខ្លួន។
ខណៈដែលអ្នកវិនិយោគក្នុងស្រុកហាក់មានភាពស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យា សហគ្រាសបង្កើតថ្មីឬ startup ខ្មែរមួយចំនួនបានទទួលទុនវិនិយោគផ្ទាល់ពីអ្នកវិនិយោគនៅតំបន់បច្ចេកវិទ្យា Silicon Valley របស់សហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត