លោក សឹង សុផាត គឺជាអ្នកយកព័ត៌មាននៃវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហាប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យា យុវជន និង ភូមិសាស្ត្រនយោបាយ នៅកម្ពុជានិងអាស៊ីអាគ្នេយ៍ និងសហគមន៍ខ្មែរអាមេរិកាំង។
នៅដើមឆ្នាំ២០១៧នេះ សហគ្រាស startup ខាងបច្ចេកវិទ្យានៅកម្ពុជា មានចំនួនជាង១២០ក្រុមហ៊ុន ដោយមានការិយាល័យធ្វើការរួមគ្នាជាង១០ កន្លែងនៅក្រុងភ្នំពេញ និងខេត្តសៀមរាប។
ប៉ុន្តែការយកគំរូតាមគេហទំព័រ Buzzfeed របស់អាមេរិកដោយផ្អែកលើព័ត៌មានដើម្បីទាក់ទាញការចុច click ចូលទស្សនាច្រើន នៅក្នុងបរិបទព័ត៌មានប្រទេសកម្ពុជាដែលមិនសូវមានវិជ្ជាជីវៈ ធ្វើឲ្យក្រុមហ៊ុន ខ្មែរឡូត ងាយទទួលការរិះគន់។
សហគ្រិនវ័យក្មេងខាងបច្ចេកវិទ្យាម្នាក់ថ្លែងថា ថ្វីបើទីតាំងនៅខេត្តបាត់ដំបងធ្វើឲ្យមានការលំបាកក្នុងការទាក់ទាញវិនិយោគពីខាងក្រៅខេត្តក្តី ក៏ទីតាំងនៅតំបន់ជនបទនេះមិនបានរឹតត្បិតការពង្រីកក្រុមហ៊ុន ដោយសារប្រព័ន្ធអ៊ីនធឺណិតអនុញ្ញាតឲ្យគេអាចធ្វើការពីទីណាក៏បាន។
តារាហូលីវូដលោកស្រី Angelina Jolie ថ្លែងថា លោកស្រីមានគម្រោងឲ្យកូនប្រុសចិញ្ចឹមជនជាតិខ្មែរឈ្មោះ Maddox ជួយដឹកនាំគម្រោងសប្បុរសធម៌មួយចំនួនរបស់លោកស្រីនៅកម្ពុជា ក្រោយពេលរូបគេគម្រប់អាយុ១៨ឆ្នាំ។
Allen Dogson Tan នាយកគ្រប់គ្រងនៃអង្គការ STEM Cambodia និយាយអំពីយុទ្ធសាស្ត្ររបស់អង្គការ STEM Cambodia មហោស្រពវិទ្យាសាស្ត្រ និងតួនាទីពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងការជំរុញវិស័យបច្ចេកវិទ្យានៅកម្ពុជា។
លោក សឹង សុផាត នៃ VOA បានជួបជាមួយជនជាតិខ្មែរនិងខ្មែរអាមេរិកាំងបួននាក់ដែលបានមកធ្វើការនៅតំបន់ Silicon Valley ដើម្បីសាកសួរអំពីបទពិសោធន៍នៅតំបន់ដ៏មមាញឹកនេះ។
នៅចុងសប្ដាហ៍នេះ អង្គការ Cambodians in Tech ឬ «ខ្មែរនៅក្នុងវិស័យបច្ចេកវិទ្យា» នឹងរៀបចំកម្មវិធីប្រកួតការសរសេរកម្មវិធីកុំព្យូទ័រនិងការបង្កើតគំនិតថ្មីខាងបច្ចេកវិទ្យាដែលគេហៅថា hackathon នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៦ ដល់២៧ ខែវិច្ឆិកា ដើម្បីភ្ជាប់ទំនាក់ទំនងរវាងតំបន់បច្ចេកវិទ្យា Silicon Valley ជាមួយនឹងប្រទេសកម្ពុជា។
ក្រោយការចូលទីវង្គតនៃអង្គព្រះមហាក្សត្រដ៏មានឥទ្ធិពលនៅក្នុងប្រទេសថៃនិងកម្ពុជា អ្នកវិភាគថាស្ថាប័នព្រះមហាក្សត្រនៃប្រទេសទាំងពីរត្រូវរក្សាអព្យាក្រឹតភាពដើម្បីអាចមានតួនាទីនយោបាយទៅអនាគត។
ប្រព័ន្ធបោះឆ្នោតតាមប្រៃសណីយ៍ (Vote by Mail) អាចជួយពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ប៉ុន្តែសម្រាប់ជនអន្តោប្រវេសន៍ខ្មែរដែលមិនសូវចេះភាសាអង់គ្លេស ប្រព័ន្ធនេះនៅតែមានបញ្ហាខ្លះសម្រាប់ពួកគេ។
មានអង្គការផ្តល់សេវាសុខភាពតូចមួយបានជួយក្នុងកិច្ចការបោះឆ្នោតនេះខ្លះ ខណៈមេដឹកនាំសហគមន៍នៅទីនេះ នៅតែសង្ឃឹមថា នឹងមានពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរច្រើនថែមទៀតដែលនឹងទៅចុះឈ្មោះបោះឆ្នោត។
លោក Joachim von Marschall ថ្លែងថា បរិយាកាសនយោបាយនិងសង្គមនៅកម្ពុជានាពេលបច្ចុប្បន្ននេះមានលក្ខណៈបែកបាក់ខ្លាំង ដែលជាកត្តាជំរុញឲ្យមានព្រឹត្តិការណ៍ការសម្លាប់សកម្មជនដូចជាលោក កែម ឡី នាពេលថ្មីៗនេះជាដើម។
លោក ផល ពិសាល ថ្លែងថា ទោះបីលទ្ធផលយ៉ាងណាក្តី ក៏រឿងក្តីដ៏ចម្រូងចម្រាសមួយនេះនឹងបើកផ្លូវឲ្យប្រទេសផ្សេងទៀត រួមទាំងកម្ពុជាផងដែរ ប្រើប្រាស់យន្តការតុលាការនេះដើម្បីដោះស្រាយជម្លោះដែនសមុទ្រនៅពេលអនាគត។
នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ រុក្ខជាតិម្រុមត្រូវគេនិយមបរិភោគយ៉ាងខ្លាំង រហូតមានក្រុមហ៊ុនដែលផ្តោតទៅលើការលក់ដូរចែកចាយរុក្ខជាតិនេះជាលក្ខណៈអាជីវកម្មទៀតផង។
អ្នកជំនាញជាស្ត្រីម្នាក់ ថ្លែងថា ថ្វីបើស្ថានភាពបានប្រសើរបន្តិចក្តី កត្តារារាំងជាច្រើនបន្តរឹតត្បិតស្ត្រីខ្មែរមិនឲ្យសម្រេចបានសក្ដានុពលខាងបច្ចេកវិទ្យាដូចបុរស។
ការបង្កើតក្រុមហ៊ុន startup ទូទៅដែរ គឺមានការប្រឈមនិងការប្រថុយប្រថានជាច្រើន ដូចដែលលោក ខៀវ សុខមេសា បានជួបប្រទះដោយខ្លួនឯងស្រាប់កាលពី៣ឆ្នាំមុន។
លោក ចាប ចិត្រា និស្សិតថ្នាក់បណ្ឌិតផ្នែកសារគមនាគមន៍មហាជន នៅសាកលវិទ្យាល័យ Ohio សហរដ្ឋអាមេរិក ថ្លែងថា ដំណោះស្រាយគឺត្រូវមានការចូលរួមពីសាធារណៈជន។
លោក សៅ ផល និស្ស័យ អ្នកយកព័ត៌មានរបស់សារព័ត៌មានថ្មីៗ ជាអ្នកយកព័ត៌មានពីកម្ពុជាតែម្នាក់គត់ដែលបានចូលរួមនៅក្នុងកម្មវិធីយកព័ត៌មានអាមេរិក-អាស៊ាននេះ។
លោក សៅ ផល និស្ស័យ អ្នកយកព័ត៌មានរបស់សារព័ត៌មានថ្មីៗ ថា អ្នកវិនិយោគអាមេរិកដែលចូលរួមកិច្ចប្រជុំនៅ San Francisco ចាប់អារម្មណ៍ចំពោះសហគមន៍សេដ្ឋកិច្ចអាស៊ានថ្មី ប៉ុន្តែនៅតែមានការបារម្ភច្រើនផងដែរ។
ឆ្នាំ២០១៦នេះក៏ជាឆ្នាំទី១នៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។
ស្ថាបនិកបណ្តាញសង្គមអាយុ៣១ឆ្នាំដ៏មានឥទ្ធិពលរូបនេះ បានប្រកាសពីព័ត៌មានតាមវិធីប្លែកមួយគឺតាមរយៈលិខិតបើកចំហមួយទៅកាន់កូនស្រី Max Chan Zuckerberg ដែលទើបបានកើត។
ព័ត៌មានផ្សេងទៀត