ក្រុមយុវជនកម្ពុជាទទួលដែលបានចូលរួមការប្រកួតប្រជែងបញ្ជាមនុស្សយន្តលំដាប់ពិភពលោក First Global Challenge រយៈពេល៣ថ្ងៃនៅរដ្ឋធានីវ៉ាស៊ីនតោន បានជាប់លេខរៀងទី២២។ យុវជនមកពីប្រទេសជាង១៥០ បានចូលរួមការប្រកួតដែលបានបញ្ចប់ទៅកាលពីថ្ងៃអង្គារ។ ក្រុមយុវជនកម្ពុជាដែលមានគ្នា៦នាក់មកពីវិទ្យាល័យចំនួនពីរនៅជនបទខេត្តសៀមរាប ថ្លែងថា ពួកគេបានទទួលលទ្ធផលល្អជាងការរំពឹងទុក ដោយបានឈ្នះក្រុមជាង១២០ផ្សេងទៀត។ សិស្សវិទ្យាល័យដែលស្រឡាញ់វិទ្យាសាស្ត្រក្នុងកម្មវិធីសិក្សារបស់អង្គការ Caring for Cambodia ទាំងនេះ ថ្លែងប្រាប់ VOA ថា ពួកគេបានរៀនសូត្រអំពីការសហការគ្នាជាមួយក្រុមពីប្រទេសផ្សេងៗទៀត។ នៅក្នុងពិធីបិទបញ្ចប់ការប្រកួតនេះ ថ្នាក់ដឹកនាំនៃអង្គការ First Global ដែលបានរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ រួមទាំងលោក Jim Yong Kim ប្រធានធនាគារពិភពលោក បានថ្លែងទៅកាន់អ្នកចូលរួមថា ការផ្សំគ្នារវាងការសហការនិងការប្រកួតប្រជែង ឬហៅកាត់ថា «coopetition» ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឲ្យមានប្រសិទ្ធភាព ជាគន្លឹះក្នុងការដោះស្រាយបញ្ហាធំៗនិងជំនាន់របស់ពិភពលោក។
កម្រងរូបភាព៖ យុវជនកម្ពុជារៀនអំពីការសហការពីព្រឹត្តិការណ៍ការប្រកួតបញ្ជាមនុស្សយន្តអន្តរជាតិនៅវ៉ាស៊ីនតោន

១
ក្រុមកម្ពុជាថតរូប បន្ទាប់ពីប្រកួតចុងក្រោយរបស់ខ្លួន នៃការប្រកួតបញ្ជាមនុស្សយន្តអន្តរជាតិ First Global Challenge នៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

២
លោក Joe Sestak ប្រធានអង្គការ First Global និយាយទៅកាន់អ្នកសារព័ត៌មាន VOA បន្ទាប់ពីការបញ្ចប់ជាស្ថាពរ ការប្រកួតបញ្ជាមនុស្សយន្ត First Global Challenge ដែលមានយុវជនពីជិត១៦០ប្រទេសចូលរួម នៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

៣
លោក Joe Sestak ប្រធានអង្គការ First Global ថតជាមួយក្រុមអឺរ៉ុប (Team Europe) ដែលជាក្រុមជ័យលាភីមេដាយមាស បន្ទាប់ពីការបញ្ចប់ជាស្ថាពរ ការប្រកួតបញ្ជាមនុស្សយន្តអន្តរជាតិ First Global Challenge នៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)

៤
លោក Joe Sestak ប្រធានអង្គការ First Global ថតជាមួយក្រុមអឺរ៉ុប (Team Europe) ដែលជាក្រុមជ័យលាភីមេដាយមាស បន្ទាប់ពីការបញ្ចប់ជាស្ថាពរ ការប្រកួតបញ្ជាមនុស្សយន្តអន្តរជាតិ First Global Challenge នៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

៥
មេដាយមាស ដែលក្រុមអឺរ៉ុប (Team Europe) បានឈ្នះ បន្ទាប់ពីការបញ្ចប់ជាស្ថាពរ ការប្រកួតបញ្ជាមនុស្សយន្តអន្តរជាតិ First Global Challenge នៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

៦
ក្រុមកម្ពុជាថតរូបសែលហ្វី (selfie) ជាមួយនឹងក្រុមអូស្រ្តាលី បន្ទាប់ពីការបញ្ចប់ជាស្ថាពរ ការប្រកួតបញ្ជាមនុស្សយន្តអន្តរជាតិ First Global Challenge នៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

៧
សមាជិកក្រុមយុវជនកម្ពុជា ចុះហត្ថលេខានៅលើអាវសមាជិកក្រុមមកពីប្រទេសដទៃមួយទៀត បន្ទាប់ពីការបញ្ចប់ជាស្ថាពរនូវការប្រកួតបញ្ជាមនុស្សយន្តអន្តរជាតិ First Global Challenge នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

៨
សមាជិកក្រុមកម្ពុជាមួយរូបទៀត ចុះហត្ថលេខានៅលើអាវសមាជិកក្រុមមកពីប្រទេសដទៃមួយទៀត បន្ទាប់ពីការបញ្ចប់ជាស្ថាពរ ការប្រកួតបញ្ជាមនុស្សយន្តអន្តរជាតិ First Global Challenge នៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

៩
សមាជិកមួយរូបនៃក្រុមកម្ពុជា និយាយទៅកាន់អ្នកសារព័ត៌មាន VOA បន្ទាប់ពីការបញ្ចប់ជាស្ថាពរ ការប្រកួតបញ្ជាមនុស្សយន្តអន្តរជាតិ First Global Challenge នៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

១០
យុវជន Mayank Govilla អាយុ១៥ឆ្នាំ អ្នកស្ម័គ្រចិត្តដែលត្រូវបានចាត់មកជួយណែនាំរបៀបវារៈនៃការប្រកួតបញ្ជាមនុស្សយន្តដល់ក្រុមកម្ពុជា នៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ពីថ្ងៃទី១៦ ដល់ ១៨ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

១១
លោក អ៊ុង សាវី ប្រធានប្រចាំប្រទេសនៃអង្គការ Caring for Cambodia ចុះហត្ថលេខាលើផ្ទាំងរូបមួយរបស់ក្រុមមកពីប្រទេសម៉ិកស៊ិក បន្ទាប់ពីការបញ្ចប់ជាស្ថាពរ ការប្រកួតបញ្ជាមនុស្សយន្តអន្តរជាតិ First Global Challenge នៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

១២
សមាជិកមួយរូបនៃក្រុមកម្ពុជា ចុះហត្ថលេខាលើបាល់ជ័រមួយរបស់សមាជិកក្រុមមកពីប្រទេសមួយផ្សេងទៀត បន្ទាប់ពីការបញ្ចប់ជាស្ថាពរ ការប្រកួតបញ្ជាមនុស្សយន្តអន្តរជាតិ First Global Challenge នៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

១៣
មនុស្សយន្តរបស់ក្រុមកម្ពុជា ដែលបានចូលរួមក្នុងការប្រកួតការបញ្ជាមនុស្សយន្ត FIRST Global Challenge នៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ពីថ្ងៃទី១៦ ដល់ ១៨ ខែកក្កដា ឆ្នាំ ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

១៤
សមាជិកមួយរូបនៃក្រុមអឺរ៉ុប (Team Europe) ដែលជាក្រុមជ័យលាភីមេដាយមាស និយាយជាមួយនឹងអ្នកសារព័ត៌មាន VOA បន្ទាប់ពីការបញ្ចប់ជាស្ថាពរ ការប្រកួតបញ្ជាមនុស្សយន្តអន្តរជាតិ First Global Challenge នៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)